Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ពេទ្យឆ្មប​សារភាព​ថា​«​រឿង​ស្ត្រី​លក់​លៀស​ហាល​សម្រាល​កូន​ជា​កំហុស​របស់ខ្ញុំ​ពិតមែន​»

*​ឆ្មប​ហឿ​ពៅ​ប៉ិច​ត្រូវ​បាន​ដក​បញ្ឈរ​ជើង​តាម​វិន័យ​រដ្ឋបាល​

ភ្នំពេញ ​៖​ រឿងរ៉ាវ​ឆ្មប​មធ្យម​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ​ពេល​ដែល​ស្ត្រី​ជា​អ្នកលក់​លៀស​ហាល​មក​សម្រាលកូន​តែ​ឆ្មប​នោះ​មិន​បាន​ទទួល​សម្រាល ​ហើយ​បណ្ដោយ​​ឲ្យ​ស្ត្រី​នោះ​សម្រាលកូន​នៅ​តាម​ផ្លូវ​រទេះភ្លើង​នោះ​ ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​ដោយ​គណៈកម្មការ​ក្រុមប្រឹក្សាវិន័យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឲ្យ​ឆ្មប​នោះ​ទៅ​បម្រើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ខាងជើង​ជា​បណ្ដោះអាសន្ន​បន្ទាប់​ពី​រក​ឃើញ​ថា​ឆ្មប​នោះ​ពិត​ជា​មាន​កំហុស​ពិតប្រាកដ​មែន។

បន្ទាប់ពី​មាន​បញ្ហា​កើតឡើង​ភ្លាម​លោក​វេជ្ជបណ្ឌិត​សុខ​ សុគន្ធ​ប្រធាន​មន្ទីរ​សុខាភិបាល​​រាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការ​ក្រុមប្រឹក្សាវិន័យ​មួយ​កាលពី​ថ្ងៃទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​ដែល​មាន​សមាសភាព​ចំនួន​៧​រូប​ដែល​មាន​លោក​វេជ្ជបណ្ឌិត​ម៉ៅ​ ហេង ​អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន។ នៅ​ថ្ងៃ​ដដែល​នៅ​គណៈកម្មការ​បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​ដែល​ស្ត្រី​លក់​លៀស​ហាល​សម្រាលកូន​ដែល​​ត្រូវ​បាន​ឆ្មប​នៅ​មន្ទីរពេទ្យ​បង្អែក​សម្តេច​ឪ​ម្នាក់​មិន​ទទួល​សម្រាល​ ដោយ​បាន​ហៅ​ពេទ្យ​ដែល​ត្រូវ​យាម​នៅ​ថ្ងៃ​នោះ​មក​សាកសួរ​ចំនួន​៧​នាក់​រួម​ទាំង​ឆ្មប​នោះ​ផងដែរ។

យោង​តាម​កំណត់ហេតុ​របស់​គណៈកម្មការ​ក្រុមប្រឹក្សាវិន័យ​ចុះ​ថ្ងៃទី​១៣​កុម្ភៈ បាន​ឲ្យ​ដឹងថា​ឆ្មប ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នោះ​មានឈ្មោះ​កញ្ញា​ហឿ​ពៅ​ប៉ិច​ជា​ឆ្មប​មធ្យម​បាន​សារភាព​ថា​ស្ត្រី​លក់​លៀស​ហាល​ឈឺពោះ​និង​សម្រាលកូន​បាន​មកដល់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១២​ខែ​កុម្ភៈ ​ដោយសារ​ឃើញ​ស្ត្រី​មាន​អាការៈ​ឈឺពោះ​និង​មាន​ធ្លាក់ឈាម​ទៀត​នោះ​គាត់​ក៏បាន​បញ្ជា​ឲ្យ​ស្ត្រី​នោះ​ជិះ​ម៉ូតូឌុប​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ជប៉ុន​ឬ​មន្ទីរពេទ្យ​ក្រុង​ទៅ​ដោយ​ពុំបាន​ឆ្លង​យោបល់​គ្រូពេទ្យ​និង​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ ទង្វើ​នេះ​កញ្ញា​បាន​ទទួល​សារភាព​កំហុស​នៅ​ចំពោះមុខ​គណៈកម្មការ​ក្រុមប្រឹក្សាភិបាល​វិន័យ​ថា​«​ខ្ញុំ​ហឿ​ពៅ​ប៉ិច​ពិតជា​ខុស​មែន​ដោយសារ​ខ្ញុំ​មានការ​ភ័យខ្លាច​ស្លន់ស្លោ​ព្រោះ​ខ្លាច​ស្ត្រី​នោះ​ស្លាប់​បាត់​បង់ជីវិត»។ កញ្ញា​បាន​និយាយ​ទៀតថា​«​ខ្ញុំ​ស្លន់​ពេក​ដោយសារ​ឃើញ​ស្ត្រី​នោះ​មាន​សភាព​ស្លេកស្លាំង​ពេក​ទើប​ពុំបាន​ជំរាប​គ្រូពេទ្យ​នោះ​ទីនោះ​បានដឹង​នេះ​គឺជា​កំហុស​របស់ខ្ញុំ​តែ​​ម្នាក់ឯង​ទេ​ខ្ញុំ​សូម​ទទួលកំហុស​ទាំងអស់»

លោក​វេជ្ជបណ្ឌិត​ផាន​ភារ​ត្ន័​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ខាងជើង​បាន​មានប្រសាសន៍ថា​«​នៅ​ថ្ងៃនោះ​គាត់​ក៏​នៅ​នឹង​ការិយាល័យ​ដែរ ​ប៉ុន្តែ​គាត់​មិនបាន​ដឹង​តែបើ​ដឹង​ក៏​មិន​ឲ្យ​មាន​រឿងនេះ​កើតឡើង​ដែរ»

ចំណែក​លោក​វេជ្ជបណ្ឌិត​គង់​គឹម​ចាន់​ប្រធាន​វេន​យាម​ប្រចាំការ​នៅ​ថ្ងៃនោះ​បាន​ឲ្យ​ដឹង​ថា​គាត់​មានការ​សោកស្ដាយ​ដោយសារ​គាត់​មិន​បានដឹង​ព្រោះ​គាត់​ក៏​នៅ​យាម​ប្រចាំការ​នៅក្នុង​មន្ទីរពេទ្យ​នៅ​ដែរ​ ប៉ុន្តែ​ពេលនោះ​កំពុង​ជាប់រវល់​ពិនិត្យ​ជំងឺ​ផ្នែក​ជំងឺ​ទូទៅ។ គ្រូពេទ្យ​អឿន​កេសា​សមាជិក​វេន​យាម​នៅ​ថ្ងៃ​នៅ​ដែរ​បាន​និយាយ​ថា​គាត់​មិន​បានដឹង​រឿង​នេះ​ទេ​គាត់​បានដឹង​តាមរយៈ​មិត្តភក្ដិ​ទូរស័ព្ទ​ប្រាប់​គាត់​ថា​ពេទ្យ​សម្តេចឪ​ដេញ​អ្នកជំងឺ​ចេញ។

ក្រៅពី​សាកសួរ​ក្រុមគ្រូពេទ្យ​យាម​ប្រចាំការ​ ហើយ​គណៈកម្មការ​ក្រុមប្រឹក្សាវិន័យ​ក៏បាន​ធ្វើការ​សាកសួរ​សាក្សី​ម្នាក់​ឈ្មោះ​ឡូញ​សារិន​អាយុ​៥៥​ឆ្នាំ​ដែល​ជា​អ្នក​កំដរ​កូន​ឆ្លងទន្លេ​នៅក្នុង​មន្ទីរពេទ្យ​ដែល​បានឃើញ​ហេតុការណ៍​នោះ​ដោយ​គាត់​មានប្រសាសន៍ថា​នៅ​ពេលនោះ​ស្ត្រី​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ​គាត់​ថែមទាំង​បាន​ជួយ​លើកជើង​និង​ក្តោប​សារុង​ទៀតផង។ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​ឮ​ឆ្មប​នោះ​ប្រាប់​ថា​ឲ្យ​អ្នកជំងឺ​ទៅ​កើត​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​មែន។

គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃទី​១២​ខែ​កុម្ភៈ​វេលា​ម៉ោង​១១​និង​៤០​នាទី​ស្ត្រី​ឈ្មោះ​ជា​ចែត​អាយុ​២៩​ឆ្នាំ​និង​មាន​ប្តី​ឈ្មោះ​ឌី​ប្រកបមុខរបរ​ជា​អ្នកលក់​លៀស​ហាល​ពេលដែល​ប្រពន្ធ​ឈឺពោះ​ឆ្លងទន្លេ​ប្តី​បាន​ចេញទៅ​លក់​លៀ​ស​ហាល​បាត់​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ជាមួយ​កូនស្រី​អាយុ​១០​ឆ្នាំទៅ​មន្ទីរ​ពេទ្យ​បង្អែក​សម្តេចឪ។ លុះ​ពេលទៅដល់​មន្ទីរពេទ្យ​ស្ត្រី​រូបនោះ​មាន​អាកា​រៈ​ធ្លាក់ឈាម​ហើយ​ស្រែកថ្ងូរ​ថា​ឈឺ​ចុកចាប់​សូម​ឲ្យ​គ្រូពេទ្យ​ជួយ​ប៉ុន្តែ​ខណៈនោះ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា​អត់​មាន​គ្រូពេទ្យ​ប្រចាំ​នៅ​ទី​នោះទេ​ហើយក៏​ដេញ​ឪ្យ​ត្រឡប់ទៅផ្ទះ​វិញ។ ពេលនោះ​ដោយសារ​ស្ត្រី​នោះ​គ្មាន​ថវិកា​មិនដឹង​ជា​ទៅរក​ពេទ្យ​ណា​ឲ្យ​ជួយសង្គ្រោះ​ទៀត​នោះ​ក៏​សំរេចចិត្ត​ជិះ​ម៉ូតូឌុប​ត្រឡប់មកផ្ទះ​វិញ​ស្រប​ពេលមកដល់​ផ្លូវ​រទេះភ្លើង​ក្បែរផ្លូវ​ចូល​ផ្ទះ​គ្រាន់តែ​ចុះ​ពីលើ​ម៉ូតូ​ភ្លាម​ក៏​ដួល​​នៅ​លើដី​តែម្តង។ ខណៈនោះ​ស្រាប់​តែ​មាន​យាយ​ម្នាក់​ដែល​ត្រូវជា​យាយ​បង្កើត​របស់​ស្ត្រី​នោះ​ដែល​ជា​អតីត​ឆ្មប​បូរាណ​រួម​និង​អ្នកជិតខាង​ក៏​បាន​ជួយ​សម្រាលកូន​ឲ្យ​ស្ត្រី​នោះ​ហើយ​ក្រោយមក​ក៏​ដឹក​ស្ត្រី​នោះមក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត។

ដោយមាន​ការ​អាណិតអាសូរ​ដល់​ស្ត្រី​នោះ​មាន​សប្បុរសជន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​និង​ថវិកា​ជាច្រើន​ដើម្បី​ជួយ​សម្រាល​នូវ​ការលំបាក​និង​ដោះស្រាយ​ជីវភាព។

បន្ទាប់ពី​ស្រាវជ្រាវ​រក​ឃើញ​កំហុស​រួច​គណៈកម្មការ​ក្រុមប្រឹក្សាវិន័យ​បានសម្រេច​ដាក់ទណ្ឌកម្ម​តាមច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ទណ្ឌកម្ម​ថ្នាក់​ទី​១​ត្រង់​ចំណុច​ទី​៣​ដែល​បាន​ចែងថា​ផ្លាស់ប្តូរ​ដោយ​បង្ខំ​តាម​វិធានការ​ខាង​វិន័យ។ ផ្អែក​តាម​ទណ្ឌកម្ម​ខាងលើនេះ​មន្ទីរ​សុខាភិបាល​រា​ធានី​ភ្នំពេញ​បានសម្រេច​ចេញ​លិខិត​បង្គាប់​សម្រួល​ភារកិច្ច​កញ្ញា​ហឿ​ពៅ​ប៉ិច​ជំនាញ​ឆ្មប​មធ្យម​មាន​អាយុ​៣៣​ឆ្នាំ​ដែល​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យបង្អែក​សម្តេច​ឪ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ខាងជើង​ជា​បណ្ដោះអាសន្ន។

លោក​វេជ្ជបណ្ឌិត​សុខ​សុគន្ធ​ប្រធាន​មន្ទីរ​សុខាភិបាល​​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​នេះ​គឺជា​ការព្រមាន​ដល់​មន្ត្រី​ក៏ដូចជា​បុគ្គលិក​ផ្សេងទៀត​កុំ​ឲ្យ​ធ្វើ​បែបនេះ​ជា​បន្ត​ទៀត។ លោក​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នៅពេល​មាន​បញ្ហា​អ្វីមួយ​ទាក់ទង​នឹង​ករណី​ស្ត្រី​មាន​ផ្ទៃពោះ​ឬ​ឈឺធ្ងន់ធ្ងរ​សូម​ទាក់ទង​មក​រថយន្ត​សង្គ្រោះ​ដែលមាន​លេខ​១១៩,៦៩៩​តាមរយៈ​ប្រព័ន្ធ​០១២​មិន​គិតលុយ​ទេ៕

សំអឿន​

កែ​ចុងក្រោយ​នៅ ថ្ងៃសុក្រ ទី15 កុម្ភៈ ឆ្នាំ2013 ម៉ោង16:39

ព័ត៌មានអន្តរជាតិ

ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជន​សង្ស័យ​​សេព​គ្រឿង​ញៀន​​៦​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ផ្ទះ​សំណាក់​មន្ត្រី​ប៉ូលិស​

កំពត ៖ កម្លាំង​នគរបាល​ក្រុង​កំពត​បាន​ចេញ​ប្រតិបត្តិការ​ទាំង​យប់​ស្ងាត់ៗ​ឃាត់​ខ្លួន​ក្រុម​យុវជន​​មាន​ប្រុស​មាន​ស្រី​៦​នាក់​កំពុង​សម្ងំ​សេព​គ្រឿង​ញៀន​ក្នុង​បន្ទប់​​នៃ​ផ្ទះ​សំណាក់​គ្មាន​​យីហោ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង-ខេត្ត កំពត។ 

អាន​អត្ថបទ​ទាំងស្រុង...

អធិការ​នគរ​បាល​ស្រុក​កំពង់​ត្រាច​បាន​ទទួល​មរណ​ភាព​​ដោយ​សារ​ជំងឺ​លើស​ឈាម

កំពត ៖ លោក ឃួន សុវណ្ណ អធិការ​នគរបាល​ស្រុក​កំពង់​ត្រាច បាន​ទទួល​មរណ​ភាព​ហើយ កាល​ពី​ព្រលប់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១៨ និង៣០នាទី ដោយ​ជំងឺ​លើស​ឈាម នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច។

អាន​អត្ថបទ​ទាំងស្រុង...


សម្តេច​ចៅហ្វា​វាំង គង់ សំអុល សម្ពោធ​សមិទ្ធផល​ជាច្រើន​ក្នុង​វត្ត​ជម្ពូ​វ័ន​

23-5-13-j-fullភ្នំពេញ ៖ ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​ជម្ពូ​វ័​ន្ត​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អាន​អត្ថបទ​ទាំងស្រុង...


ស្រវឹង​បើក​ម៉ូតូ​បុក​គ្នា​ពី​ក្រោយ​របួស​ធ្ងន់​ 1ស្រាល1

23-5-13-i-fullភ្នំពេញ ៖ បុរស​2​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​ដោយ​ម៉ូតូ​C125 ស្រវឹង​ជិះ​គ្នា2នាក់​បើក​បុក​ម៉ូតូ​វីវ៉ា​ពី​ក្រោយ​ពេញ​ទំហឹង នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​6A កាល​ពី​វេលា​ម៉ោង 10 និង5 នាទី​យប់​ថ្ងៃទី 22ខែ​ឧសភា ឆ្នាំ 2013 ចំណុច​ភូមិ​គៀនឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវ ។

អាន​អត្ថបទ​ទាំងស្រុង...


វិស្វករ​និង​បុគ្គលិក​ក្រុមហ៊ុន​ស្ពាន​អ្នក​លឿង​បាន​ចូល​បម្រើ​ការងារ​វិញ​ហើយ​

M23-o-fullកណ្ដាល​ ៖​ វិស្វករ​និង​បុគ្គលិក​ជន​ជាតិខ្មែរ​ដែល​បាន​ធ្វើ​កូដកម្ម​នោះ​ ព្រម​ចូល​ធ្វើការ​វិញ បន្ទាប់ពី​លោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួង​ហិរញ្ញវត្ថុ​ទទួលបន្ទុក​អគ្គនាយក​ពន្ធដារ លោក​ទូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​អង្គការ​JICA និង ស្ថានទូត​ជប៉ុន​បាន​អញ្ជើញ​មក​ស្រាយ​បំភ្លឺ​ដល់​បងប្អូន វិស្វករ និង​បុគ្គលិក​ឲ្យ​បាន​យល់​នូវ​កាតព្វកិច្ច​ពន្ធ​រដ្ឋ ​កាលពី​ថ្ងៃទី​២២​ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​៣​និង​១៥​នាទី​ល្ងាច នៅ​ការិយាល័យ​ក្រុមហ៊ុន​សំណង់​ស៊ូ​មី​គូ​ម៉ូ មី​ត​ស៊ុយ ស្ថិតនៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ពេទ្យឆ្មប​សារភាព​ថា​«​រឿង​ស្ត្រី​លក់​លៀស​ហាល​សម្រាល​កូន​ជា​កំហុស​របស់ខ្ញុំ​ពិតមែន​»