ពោធិ៍សាត់ ៖ មន្ត្រីយោធាម្នាក់បានខ្យល់.គរគាំងដូងស្លាប់ក្នុងស្ទឹងធ្លាម្អម ពេលដែលទៅបង់សំណាញ់ រយៈពេលមួយយប់ទើបក្រុមគ្រួសារដើររកឃើញនៅវេលាម៉ោង៧និង៣០នាទីព្រឹក ខាងកើតផ្ទះប្រហែល៥០០ម៉ែត្រ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកម៉ោល សុទ្ធ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌឲ្យដឹងថា ជនរងគ្រោះនោះឈ្មោះ នៅ ពែល អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាកងពលតូចលេខ១៤ រស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមស្ត្រីជាប្រពន្ធជនរងគ្រោះនិយាយថា កាលពីថ្ងៃទី១៤ វេលាម៉ោង២រសៀលរូបគាត់និងប្ដីរងគ្រោះ បាននាំគ្នាទៅបង់សំណាញ់នៅចំណុចស្ពានបារាំងស្ទឹងធ្លាម្អម ភូមិខាងលើ ចម្ងាយពីផ្ទះ៥០០ម៉ែត្រ ពេលនោះក៏បានត្រីមួយសម្ល រួចរូបគាត់ជាប្រពន្ធក៏មកផ្ទះមុន ហើយប្ដីនាងនៅបង់សំណាញ់ម្នាក់ ឯងរកត្រីបន្តទៀត រហូតដល់យប់ក៏មិនទាន់ឃើញប្ដីត្រឡប់មក ដោយរូបគាត់ជាប្រពន្ធដឹកគិតថា ប្ដីគាត់ទៅត្រង់ណាផឹកជាមួយបងប្អូនដេកនៅត្រង់នោះ។ ស្រាប់តែព្រឹកឡើងមិនឃើញមកក៏ភ្ញាក់ផ្អើលសួរបងប្អូនមិនឃើញ លុះទៅរកនៅចំណុចកើតហេតុក៏ឃើញស្លាប់ក្នុងទឹកតែម្ដង។
លោក ម៉ោល សុទ្ធ ឲ្យដឹងថានគរបាលបច្ចេកទេស គ្រូពេទ្យ បានធ្វើការពិនិត្យឃើញថាជនរងគ្រោះស្លាប់ដោយខ្យល់.គរគាំងបេះដូងស្លាប់ក្នុងទឹក ដោយមានសំណាញ់ និងដបស្រាកន្លះលីត្រនៅទីនោះផងដែរ។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
លានគ្រន

































