Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អជ្ញាធរ​ខណ្ឌ​ដូនពេញ​ផ្សព្វផ្សាយ​ពី​គំរោងដាក់ដំណើរការផ្លូវឯកទិស

15-2-2013-cភ្នំពេញ ៖ ប្រជាពលរដ្ឋ​​ចំនួន​4​សង្កាត់​គឺ​សង្កាត់​ផ្សារ​កណ្កាល​ទី​1​ផ្សារ​កណ្តាល​ទី2​ផ្សារចាស់ និង​សង្កាត់​ជ័យជំនះ ក្នុង​ខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃទី15 ខែ​កុម្ភៈ ឆ្នាំ2013 នេះ បាន​ចូល​រួម​​​ស្តាប់ នូវ​ការ​ពន្យល់ របស់​មន្រ្តី​ជំនាញ និង​អាជ្ញាធរ ខណ្ឌ​ដូន​ពេញ ស្តីពី​ការ​ធ្វើ​ដំណើរ តាម​ផ្លូវ​ឯក​ទិស ចំនួន4ខ្សែ នៅ​ក្នុង​ខណ្ឌ​ដូនពេញ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​ពិធី​នោះ​ដែរ​មាន​ការ​ចូល​​រួម​ពន្យល់​ពី​ផ្លូវ​ឯក​ទិស​ចំនួន​4​ខ្សែ​នេះ ដោយ​​លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និង​ដឹក​ជញ្ជូន រាជធានី ភ្នំពេញ និង លោក ឯក ឃុនដឿន អភិបាលរង ខណ្ឌ​ដូនពេញ រួម​និង​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត។
គួរ​បញ្ជាក់​ថា​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ នូវ​ការ​ដាក់​ដំណើរ​ការ​​សាក​ល្បង ផ្លូវ​ឯក​ទិស​ចំនួន 4ខ្សែ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឆ្លង​កាត់។

លោក សាំ ពិសិដ្ឋ បាន​អោយ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​នូវ​ការ​កក​ស្ទះ​ចរាចរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​រៀប​ចំ​សណ្តាប់ធ្នាប់ នៃ​ការ​ចត​យាន​យន្ត និង​ផ្លូវ​ថ្មើរ​ជើង​ឲ្យ​មាន​របៀបរៀបរយ​ល្អ ធានា​បាន​នូវ​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ សាលា​រាជធានី​ភ្នំពេញ បាន​រៀប​ចំ​គម្រោង​សាក​ល្បង ដាក់​ឲ្យ​ដំណើរ​ការ​ជា​សាធារណៈ នូវ​ផ្លូវ​ឯក​ទិស ចំណត និង​ទីធ្លា​ថ្មើរ​ជើង នៅ​តាម​​កំណាត់ផ្លូវ ចំនួន៤ខ្សែក្នុងនោះផ្លូវលេខ 130, 136, 154 និង​ផ្លូវ​លេខ 178ចាប់​ពី​ព្រះ​មហា​វិថី​នរោត្តម ដល់​វិថី​ព្រះ​សីសុវត្ថិ ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​។
លោក សាំ ពិសិដ្ឋ បាន​បន្ថែម​ទៀត​ថា គម្រោង​នេះ គឺ​ដោយ​មាន​កិច្ច​ពិគ្រោះ​យោបល់​រវាង​ក្រុម​អ្នក​បច្ចេក​ទេស​អង្គការ​JICA និង​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ ជាមួយ​នឹង​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​កំណាត់​ផ្លូវ​ពាក់ព័ន្ធ​នោះ។ ចំណែក​ឯ​ការ​ដាក់​ដំណើរ​ការ​សាក​ល្បង​ផ្លូវ​ឯក​ទិស​នេះ នឹង​ចាប់​ផ្តើម​ដំណើរការ ពី​ថ្ងៃទី27 ខែ​កុម្ភៈ ឆ្នាំ2013ដល់​ថ្ងៃទី3ខែ​មិនា ឆ្នាំ2013
ជាមួយ​គ្នា​នោះ​ដែរ​លោក​ ឯក ឃុនដឿន អភិបាលរង ខណ្ឌ​ដូន​ពេញ​បាន​ណែនាំ​ប្រាប់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចាញ់​បោក ក្រុម​អគតិ​មួយ​ចំនួន​ដែល និយាយ​បំផ្លើស ពី​ការ​ពិត​ថា នៅ​ពេល​ដាក់​ឲ្យ​ដំណើរការ ផ្លូវ​ឯក​ទិស​ចំនួន4 ខ្សែ​ខាង​លើ​នេះ ​នឹង​អនុញ្ញាត​ឲ្យ​តែ​ប្រជាពលរដ្ឋ​ដើរ​ឡើយ ពោល​គឺ​​ម៉ូតូ និង​រថយន្ត​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ។
លោក​អភិបាល​រង​ខណ្ឌ ដែល​តំណាង​ឲ្យ លោក អភិបាលខណ្ឌ សុខ សម្បត្តិ បាន​អំពាវ​នាវ ឲ្យ​ប្រជាពលរដ្ឋ ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ចំពោះ​ការ​ធ្វើ​ដំណើរ​តាម ផ្លូវ​ឯក​ទិស​ទាំង​4ខ្សែ​នេះ ក្នុង​គោល​បំណង កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរ​ ដែល​បាន​និង​កំពុង​កើន​ឡើង នៅ​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ៕

រស្មី

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​ជាមួយ​ហេតុផល​ដែល​សាលឧទ្ធរណ៍​ដោះលែង​កូនប្រុស​ឧកញ៉ា​ឌួង​ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

M17-s-fullភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១៧​ ខែឧសភា​ ឆ្នាំ​២០១៣​ កន្លងទៅ ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេច​ដោះលែង​យុវ​សិស្ស​ឈ្មោះ ឌួង គឹម​ឡុង អាយុ​១៧​ឆ្នាំ ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​តទៅទៀត។

អាន​អត្ថបទ​ទាំងស្រុង...

ឃាត់​ខ្លួន​លោក​សង្ឃ​និង​ស្រី​ស្នេហ៍​កំពុង​ដេក​ជាមួយគ្នា​ ប្រគល់​ឲ្យ​ប៉ូលិស​

M18-t-fullភ្នំពេញ ​៖​ លោក​សង្ឃ​មួយ​អង្គ ​និង​ស្រី​ស្នេហ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​លោកសង្ឃ​អង្គ​នេះ​កំពុង​ដេក​ជាមួយ​ស្រី​ស្នេហ៍ នៅ​បន្ទប់​ផ្ទះ​ជួល ​នៅ​ចំណុច​ក្រុម​ទី​៤ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ កាលពី​វេលា​ម៉ោង​១៥​នឹង​៣០នាទី។

អាន​អត្ថបទ​ទាំងស្រុង...


ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ព្រលះ​ក្បាល​ឡាន​បែក​ក្បាល​ស្លាប់​ភ្លាម​

M18-s-fullបាត់ដំបង ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ពោរពេញ​ដោយ​ឈាម​ជោក​ថ្នល់ បន្ទាប់ពី​ជួបជុំ​មិត្តភក្ដិ​ផឹកស៊ី​រួច​ជិះ​ម៉ូតូ​ចេញ​បម្រុង​ត្រឡប់​ទៅផ្ទះ​ ហើយ​បាន​រេ​ចូល​ដល់​គំនូស​លឿង​បណ្ដាល​ឲ្យ​បុក​ទៅលើ​ជ្រុង​កាង​រថយន្ត​ធំ ​ផ្លោង​អូស​ទៅមុខ​ប្រមាណ​ជាង​១០​ម៉ែត្រ។

អាន​អត្ថបទ​ទាំងស្រុង...


ខ្សាច់​នៅ​កណ្ដាលស្ទឹង​សៀមរាប​ត្រូវ​ឈ្មួញ​បូម​យក​ទាំងយប់​ទាំង​ថ្ងៃ​

សៀមរាប ​៖​ សកម្មភាព​បូម​ខ្សាច់​កើតមាន​ជាច្រើន​កន្លែង​នៅតាម​ដងស្ទឹង​សៀមរាប ដោយ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​បាក់​ដីស្ទឹង និង​ទឹកស្ទឹង​ល្អក់កករ​ជាខ្លាំង។ ការប៉ះពាល់​បរិស្ថាន​នេះ​មិនមាន​ចំណាត់ការ​ណាមួយ​ពី​មន្ត្រី​ដែល​គ្រប់គ្រង​អភិរក្ស​តំបន់​ជាប់មាត់​ស្ទឹង​នោះទេ។

អាន​អត្ថបទ​ទាំងស្រុង...


នគរបាល​ចាប់​រថយន្ត​តូ​រី​ស​មួយ​គ្រឿង​មាន​ដឹកឈើ​​​ប្រមាណ​ជាង​មួយ​តោន​

កំពង់ស្ពឺ ៖ ក្រុម​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ បាន​បើកឡាន​ប្រដេញ រថយន្ត​តូ​រី​ស​កញ្ចាស់​មួយ​គ្រឿង បន្ទាប់ពី​ឃាត់​ឃើញ​មាន​កំណាត់ឈើ​​​ជាច្រើន ហើយ​តាម​ការ​ប៉ាន់​ស្មាន​មិន​តិច​ជាង​មួយ​តោន​ឡើយ ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អជ្ញាធរ​ខណ្ឌ​ដូនពេញ​ផ្សព្វផ្សាយ​ពី​គំរោងដាក់ដំណើរការផ្លូវឯកទិស