Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

កង​យោធពល​ខេមរភូមិន្ទ​គ្រោង​នឹង​បង្កើត​ទីលាន​បាញ់​គ្រាប់​ពិត​​

14-2-2013-eភ្នំពេញ ៖ កង​យោធពល​ខេមរភូមិន្ទ​​គ្រោង​នឹង​បង្កើត​ទីលាន​បាញ់​គ្រាប់​ពិត​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​គោលដៅ​​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​ប្រភេទ​ទ័ព​ជំនាញ ។ ​នេះ​បើ​យោង​តាម ការ​បញ្ជាក់​របស់​​លោក​ឧត្តម​សេនី​យ៍​​ឯក ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ការរង ដែល​បាន​រាយ​ការណ៍​ជូន​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី១៣ ខែ​កុម្ភៈ នៅ​អគ្គបញ្ជាការ ក្រោម​អធិបតី​ភាព​ឯកឧត្តម​នាយ​ឧត្តម​សេនីយ ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

លោក​ឧត្តម​សេនី​យ៍​ឯក ឥត សារ៉ាត់ បាន​រាយ​ការណ៍​ថា ទីតាំង​ដែល​ត្រូវ​កំណត់ ជ្រើសរើស​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ភ្នំ​បាំង ភ្នំ​នាង​ប្លែក ភ្នំ​ជ្រួក​ក្រាញ់ ភ្នំ​មមល់ ភ្នំ​សម្រែង ភ្នំ​ដំបង ភ្នំ​ថ្មពួក ភ្នំ​ភ្នាយ​រូង ភ្នំ​អណ្តូង ភ្នំ​ចង្អោរ ភ្នំ​ជ្រោះ​ភ្នំ និង​ភ្នំ​សូ​ភី ស្ថិត​ក្នុង​ព្រំប្រទល់​របស់ ស្រុក​ចំនួន៤ គឺស្រុក​សំរោង​ទង ស្រុក​ភ្នំស្រួច ស្រុក​បរសេដ្ឋ និង​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ ដែល​ជា​ទីតាំង​ភូមិសាស្ត្រ​មាន​លក្ខណៈ​អំណោយផល ងាយស្រួល​ក្នុង​ការ​ចល័ត​កម្លាំង។

លោក​បាន​បន្ត​ថា តាម​ការ​គ្រោង​ទុក ការ​កសាង​ទីលាន​បាញ់​គ្រាប់​ពិត​នេះ គឺ​ផ្ត​ល់​អាទិភាព​ចំនួន​៧ រួមមាន ទីលាន​បាញ់​អាវុធ​ថ្មើរជើង -ទីលាន​បាញ់​កាំភ្លើង​គាំទ្រ​ប្រភេទ​ត្បាល់ និង ដេ​កា​ហ្សិត- ទីលាន​បាញ់​កាំ​ភ្លើង​ធំ​គ្រប់​ប្រ​ភ​ទ- ទីលាន​បាញ់​កាំភ្លើង​ការពារ​អាកាស- ទីលាន​បាញ់​រថក្រោះ រថពាសដែក - ទីលាន​បាញ់​ឧទ្ធម្ភាគចក្រ យន្តហោះ និង​ទីលាន​បាញ់​គ្រាប់​ពិត ចាប់ពី​ថ្នាក់​ក្រុម រហូត​ដល់​វរ​សេនា​តូច។

មាន​ប្រសា​សន៍​នា​ឱកាស​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ផ្តាំផ្ញើ​ដល់ ក្រុមការងារ​គណៈកម្មកា​រ​គ្រប់​ជំនាញ ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ ដើម្បី​រៀបចំ​ប្លង់​មេ សម្រាប់ កសាង​ទីលាន​បាញ់​គ្រាប់​ពិត និង ដាក់​ឆ្លង​អគ្គបញ្ជាការ និង ក្រសួងការពារជាតិ។ ក្នុង​នោះ ត្រូវ​សិក្សា​លំអិត អំពី​ការរៀបចំ​រចនាសម្ព័ន្ធ​អង្គភាព ព្រមទាំង​ការ​ស្វែង​​រ​ក​ប្រភព​ចំណូល​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​សប្បុរសជន​នានា ដើម្បី​ស្ថាបនា​ទីលាន​បាញ់​គ្រាប់​ពិត​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោង​ទុក ។

គួរ​រំលឹក​ផង​ដែរ​ថា តាម​ប្រសាសន៍​​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ជំនា​ន់ទី១ នៅ​វិទ្យាស្ថាន កងទ័ព​ជើងគោក កាលពី​ថ្ងៃទី ២៤ ខែ​មករា ឆ្នាំ២០១៣ បាន​មាន​ប្រសា​ស​ន៍ថា ការ​ហ្វឹកហ្វឺន​តាម​បណ្តា​កង​ឯកភាព ត្រូវ​ធ្វើ​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​រំលឹក និង សាកល្បង​មុន​ការ ប្រយុទ្ធ ឬ​បំពេញបេសកកម្ម​អ្វីមួយ និង​ជា​សកម្មភាព​អនុវត្ត​ជាក់ស្តែង​​នៅ​លើ​ភូមិសាស្ត្រ​ដែល អង្គភាព​ទទួលខុសត្រូវ។

ក្នុង​ន័យ​នេះ កង​យោធពល​ខេមរភូមិន្ទ ធ្លាប់​បាន​ធើ្វ​​ការ​បាញ់​សាកល្បង​ទទួល​បាន​ជោគជ័យ ជាច្រើនលើក​រួច​មក​ហើយ រួមមាន កាំភ្លើង​ការពារ​អាកាស ត្បាល់ ដេ​កា កាំភ្លើង​លើ​រថក្រោះ កាំភ្លើង​ធុន១៣០មី​លី​ម៉ែត្រ និង​កាំភ្លើង​ប្រភេទ​ប្រតិកម្មBM21 ជាដើម៕

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​ជាមួយ​ហេតុផល​ដែល​សាលឧទ្ធរណ៍​ដោះលែង​កូនប្រុស​ឧកញ៉ា​ឌួង​ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

M17-s-fullភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១៧​ ខែឧសភា​ ឆ្នាំ​២០១៣​ កន្លងទៅ ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេច​ដោះលែង​យុវ​សិស្ស​ឈ្មោះ ឌួង គឹម​ឡុង អាយុ​១៧​ឆ្នាំ ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​តទៅទៀត។

អាន​អត្ថបទ​ទាំងស្រុង...

ឃាត់​ខ្លួន​លោក​សង្ឃ​និង​ស្រី​ស្នេហ៍​កំពុង​ដេក​ជាមួយគ្នា​ ប្រគល់​ឲ្យ​ប៉ូលិស​

M18-t-fullភ្នំពេញ ​៖​ លោក​សង្ឃ​មួយ​អង្គ ​និង​ស្រី​ស្នេហ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​លោកសង្ឃ​អង្គ​នេះ​កំពុង​ដេក​ជាមួយ​ស្រី​ស្នេហ៍ នៅ​បន្ទប់​ផ្ទះ​ជួល ​នៅ​ចំណុច​ក្រុម​ទី​៤ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ កាលពី​វេលា​ម៉ោង​១៥​នឹង​៣០នាទី។

អាន​អត្ថបទ​ទាំងស្រុង...


ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ព្រលះ​ក្បាល​ឡាន​បែក​ក្បាល​ស្លាប់​ភ្លាម​

M18-s-fullបាត់ដំបង ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ពោរពេញ​ដោយ​ឈាម​ជោក​ថ្នល់ បន្ទាប់ពី​ជួបជុំ​មិត្តភក្ដិ​ផឹកស៊ី​រួច​ជិះ​ម៉ូតូ​ចេញ​បម្រុង​ត្រឡប់​ទៅផ្ទះ​ ហើយ​បាន​រេ​ចូល​ដល់​គំនូស​លឿង​បណ្ដាល​ឲ្យ​បុក​ទៅលើ​ជ្រុង​កាង​រថយន្ត​ធំ ​ផ្លោង​អូស​ទៅមុខ​ប្រមាណ​ជាង​១០​ម៉ែត្រ។

អាន​អត្ថបទ​ទាំងស្រុង...


ខ្សាច់​នៅ​កណ្ដាលស្ទឹង​សៀមរាប​ត្រូវ​ឈ្មួញ​បូម​យក​ទាំងយប់​ទាំង​ថ្ងៃ​

សៀមរាប ​៖​ សកម្មភាព​បូម​ខ្សាច់​កើតមាន​ជាច្រើន​កន្លែង​នៅតាម​ដងស្ទឹង​សៀមរាប ដោយ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​បាក់​ដីស្ទឹង និង​ទឹកស្ទឹង​ល្អក់កករ​ជាខ្លាំង។ ការប៉ះពាល់​បរិស្ថាន​នេះ​មិនមាន​ចំណាត់ការ​ណាមួយ​ពី​មន្ត្រី​ដែល​គ្រប់គ្រង​អភិរក្ស​តំបន់​ជាប់មាត់​ស្ទឹង​នោះទេ។

អាន​អត្ថបទ​ទាំងស្រុង...


នគរបាល​ចាប់​រថយន្ត​តូ​រី​ស​មួយ​គ្រឿង​មាន​ដឹកឈើ​​​ប្រមាណ​ជាង​មួយ​តោន​

កំពង់ស្ពឺ ៖ ក្រុម​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ បាន​បើកឡាន​ប្រដេញ រថយន្ត​តូ​រី​ស​កញ្ចាស់​មួយ​គ្រឿង បន្ទាប់ពី​ឃាត់​ឃើញ​មាន​កំណាត់ឈើ​​​ជាច្រើន ហើយ​តាម​ការ​ប៉ាន់​ស្មាន​មិន​តិច​ជាង​មួយ​តោន​ឡើយ ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ កង​យោធពល​ខេមរភូមិន្ទ​គ្រោង​នឹង​បង្កើត​ទីលាន​បាញ់​គ្រាប់​ពិត​​