ឯកអគ្គរដ្ឋទូត​ថ្មី​សាធារណរដ្ឋ​កូរ៉េ​អះអាង​ ពី​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​

ថ្ងៃ ព្រហស្បតិ៍ ទី19 កុម្ភៈ ឆ្នាំ2015 ម៉ោង10:35   ផ្នែក: ព័ត៌មានជាតិទូទៅ    ដោយ: ស្នាយពល​
Nita-19-A-2-Full

ភ្នំពេញ ៖ ឯកឧត្ដម Kim Weon-Jin ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារ​ណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ឯកឧត្ដម​នឹង​ប្រឹង ប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ធ្វើយ៉ាងណា ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្ដម ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​កូរ៉េ​ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ ​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ថ្លែង ដូច្នេះ ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ ឯកឧត្ដម Kim Weon-Jin ចូលជួប​សម្ដែង​ការគួរសម នា​រសៀល​ថ្ងៃទី ១៨​ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​វិមាន​សន្តិភាព​។​

​ ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​កូរ៉េ​មានប្រសាសន៍ថា ឯកឧត្ដម​បាន​ទៅ ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តកំពង់​ចាម និង​ខេត្តកំពង់ស្ពឺ ហើយ​បាន​យល់ ឃើញថា គម្រោង​ចលនា​ភូមិ​ថ្មី គឺ​រដ្ឋាភិបាល​កូរ៉េ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ជំរុញ​ចលនា​នេះ​ឱ្យ​ពេញទំហឹង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ជំរុញ​ទេសចរ​កូរ៉េ ឱ្យមក​កម្ពុជា​បាន កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​ ​សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការ​តែង តាំង​ឯកឧត្ដម Kim ជា​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​មក កាន់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​មានប្រសាសន៍ថា ចលនា​ភូមិ ថ្មី​គឺ​រាជរដ្ឋាភិបាល​ចង់ឱ្យមាន​នៅ​កម្ពុជា ព្រោះ​ចលនា​ភូមិ​ថ្មី​នេះ​អាចជួយ​ដល់​កម្ពុជា​ឆ្ពោះ​ទៅកាន់​ការអភិវឌ្ឍ ហើយ​ចលនា​ភូមិ​ថ្មី​នេះ ក៏​អាច ដាក់បញ្ចូល​គ្នា​ជាមួយនឹង​ចលនា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​កំពុងតែ អនុវត្តន៍។ សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម Kim ដែល បាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ទៀត នោះ និង​ជូនពរ​ឱ្យ​បេសកកម្ម​ការ​ទូត​របស់​ឯកឧត្ដម​នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​ទទួលបាន​ជោគជ័យ​៕

Nita-19-A-3-FullNita-19-A-4-Full