Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ភ្ជង់​ប្លន់​លុយ​និង​ទូរស័ព្ទ​ពី​មេការ​ខារ៉ាអូខេ​ម្នាក់​នៅ​ផ្សារ​ដេប៉ូ​២​បាន​សម្រេច​

ភ្នំពេញ ​៖​ កាបូប​លុយ​ខ្សែដៃ​និង​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​បាន​ក្រុម​ល្មើស​២​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​​ពី​មេការ​ខារ៉ាអូខេ​ម្នាក់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​ជា​មេការ​ខារ៉ាអូខេ​រូប​នោះ​ត្រឡប់​មកពី​បើក​លុយ​វិញ។

អំពើ​ប្លន់​ខាង​លើនេះ​បាន​កើតឡើង​កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៣ វេលាម៉ោង​១២​និង​៣០​នាទី​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៨ ផ្លូវ​១៤៦ ក្រុម​៣០ ភូមិ​១១ សង្កាត់ ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក។ តែ​ក្នុង​អំពើ​ប្លន់​នេះ​នារី​រងគ្រោះ​មិន​មាន​គ្រោះថ្នាក់​ឡើយ ពោល​គឺ​គ្រាន់តែ​បាត់បង់​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ។

ក្រុម​ល្មើស​ត្រូវ​បាន​គេ​អះអាង​ថា មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​របស់​ស្ត្រី​រងគ្រោះ​១ ដែល​ក្នុង​កាបូប​នោះ​​មាន​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ទូរស័ព្ទ​សាំ​សុង​១​គ្រឿង ខ្សែដៃ​ពាក់​សម្រាប់​លើស​ឈាម​១​ខ្សែ និង​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក។

ស្ត្រី​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឆែ​ន មុំ អាយុ​៣៥​ឆ្នាំ មុខរបរ​មេការ​ខារ៉ាអូខេ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​គេ​ទូរស័ព្ទ​ឲ្យ​ទៅ​យក​លុយ តែ​ដោយ​ស្ត្រី​រងគ្រោះ​មិន​មាន​ម៉ូតូ​ជិះ​នោះ ក៏​ត្រូវបាន​មិត្តភក្ដិ​ជិះ​ម៉ូតូ​មក​ឌុប។ លុះ​ពេល​បាន​លុយ​ជិះ​ម៉ូតូ​ត្រឡប់​មកដល់​មុខផ្ទះ ក៏ត្រូវ​ក្រុម​ល្មើស​ដែល​មាន​គ្នា​២​នាក់​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​មក​ក្បែរ ហើយ​កាំភ្លើង​ប្លន់​យក​កាបូប​លុយ​នោះ​បាន​សម្រេច​តែម្ដង ហើយ​ក្រុម​ល្មើស​ក៏បាន​គេចខ្លួន​បាត់ស្រមោល​អស់​ដែរ។

ក្រោយពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បានត្រឹមតែ​មកប្ដឹង​ប៉ូលិស​ដើម្បី​ឲ្យ​ប៉ូលិស​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ល្មើស​មក​ដាក់ទោស​ទៅតាម​ច្បាប់៕

ស្រីរ័ត្ន​

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​​​ជាង​ ១៨០ នាក់​រងរបួស​ ក្នុង​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុកគ្នា​បើកបរ​ក្នុង​សហរដ្ឋ​អាមេរិក

20-5-13-b-fullអាមេរិក៖ ​ក្រុម​នគរបាល ​និង​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​​​ជាង ៥០ នាក់​បាន​រង​របួស​​ក្នុង​ពេល​ដែល​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​ ២គ្រឿង​បាន​បុក​គ្នា​ក្នុង​ពេល​កំពុង​បើកបរ​នៅ​តាម​តំបន់​ហ្វែ​ហ្វីល (Fairfield) រវាង​ទីក្រុង​ញូវយ៉ក និងរដ្ឋ​បូសស្តុន។

អាន​អត្ថបទ​ទាំងស្រុង...


ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...


សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ពិធី​បើក​មហា​សន្និបាត​លើក​ទី ៤ នៃ CAPDI ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ម៉ាសាកា

20-05-2013-l-fullភ្នំពេញ ៖ ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ឲ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំ​នៃ​មហា​សន្និបាត​លើក​ទី ៤ នៃ​អង្គ​ការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) ដែល​បាន​បើក​នៅ​ព្រឹក​ថ្ងៃទី​ ២០ ខែ​ឧសភា ឆ្នាំ ២០១៣ នៅ​ទីក្រុង​ម៉ាកាសា ប្រទេស​ឥណ្ឌូណេស៊ី​នោះ​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ក្រុង​ម៉ាកាសា ដែល​មាន​ទាំងអស់ ២១ ចំណុច។

អាន​អត្ថបទ​ទាំងស្រុង...

ហាយ​ឡែ​ន​ឌ័​របុក​អ្នក​ជិះ​កង់​ឆ្លងផ្លូវ​ស្លាប់​ម្នាក់​

M20-t-fullកណ្ដាល​ ៖​ បុរស​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ​ដល់​ពាក់​កណ្ដាល ត្រូវ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​បណ្ដាល​ឲ្យ​ប៉ើង​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បាន​ពាក់​កណ្ដាល​ផ្លូវ។

អាន​អត្ថបទ​ទាំងស្រុង...


ឡាន​មួយ​គ្រឿង​បាន​បាត់​ទៀតហើយ​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ​​

កំពង់ស្ពឺ ៖ ​ចោរលួច​ឡាន​​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ស្ពឺ​ ​មួយ​រយៈ​​នេះ​បាន​លួច​ឡាន​​អស់​ចំនួន​៤​គ្រឿង​ហើយ​​បូក​ទាំង​ចុងក្រោយ​នេះ​ ដែល​​មិន​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ណា​រក​ប្រភព​ឃើញ​និង​បង្ក្រាប​បាន​​នៅ​ឡើយ​ទេ​។

អាន​អត្ថបទ​ទាំងស្រុង...


២៧​ឧសភា​ប្រកាស​សាលក្រម​រឿងក្ដី​កូនប្រុស​លោក​ឧកញ៉ា​ឌួង​ងៀប​

M20-s-fullភ្នំពេញ​ ៖ ​រឿងក្ដី​កូនប្រុស​ទាំង​២​របស់​លោក​ឧកញ៉ា ឌួង ងៀប ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​ប្រើប្រាស់​កាន់​អាវុធ​ខុសច្បាប់​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បើកសវនាការ​ជា​សាធារណៈ​នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣​ដោយ​ពុំ​មាន​វត្តមាន​ជនរងគ្រោះ​ឬ​សាក្សី​ជនរងគ្រោះ​ចូលរួម​ឡើយ ពោល​គឺ​មានតែ​ជន​ត្រូវ​ចោទ​មេធាវី​ការពារ​ជនជាប់ចោទ និង​មេធាវី​តំណាង​របស់​ម្ចាស់​ហាង​តែប៉ុណ្ណោះ ដែល​បាន​ចូលរួម​សវនាការ។

អាន​អត្ថបទ​ទាំងស្រុង...


ទុស្សេ​​ខ្សែភ្លើង​រោងចក្រ​វី​ង​ស្តារ​កម្មករ​រត់​ជាន់គ្នា​របួសធ្ងន់​និង​ស្រាល​ប្រមាណ​២០​នាក់​

20-5-13-q-fullកំពង់ស្ពឺ ៖ ក្រុម​កម្មករ​-​ការ​នី​រោងចក្រ​វី​ង​ស្តា ប្រមាណ​២០​នាក់ បាន​រង​របួស​ធ្ងន់ និង ស្រាល ក្នុង​ហេតុ​ករណី​​ទុស្សេ​​ខ្សែភ្លើង ដែល​បាន​កើតមានឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ បន្ទាប់ពី​មាន​បញ្ហា​បាក់​ធ្នឹម​ប្លង់​សេ បណ្តាល​ឱ្យ​ស្លាប់​ចំនួន​២​​នាក់ របួសធ្ងន់​ស្រាល​ជាង​​១០​​នាក់​កន្លង​មក​ថ្មី​ៗ​នេះ ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ភ្ជង់​ប្លន់​លុយ​និង​ទូរស័ព្ទ​ពី​មេការ​ខារ៉ាអូខេ​ម្នាក់​នៅ​ផ្សារ​ដេប៉ូ​២​បាន​សម្រេច​