Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ឃាតកម្ម​ដ៏​សាហាវ​យង់ឃ្នង​អារ.ក​សម្លាប់​មនុស្ស​ប្រុស​ស្រី​ពីរ​​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​​

M14-m-fullសៀមរាប ​៖​ មាន​ភាព​ស្ងប់ស្ងាត់​ជិត​មួយ​ឆ្នាំ​មក​ហើយ​ចំពោះ​ឃាតកម្ម​អារ.ក​សម្លាប់​មនុស្ស​ដ៏​សាហាវ​បំផុត​នៅ​ក្នុង​ខេត្តសៀមរាប​ តែ​ពេលនេះ​មាន​អំពើ​ឃាតកម្ម​អារ.ក​សម្លាប់​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​បងប្អូន​ដ៏​សាហាវ​មួយ​បាន​កើត​ទ្បើង​  ខណៈ​ពេល​ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​កំពុង​​ដេក​លង់លក់​​នៅ​ឯ​ខ្ទម​ ​ចាំចំការ​ឈូក​នោះ។

ករណី​ឃាតកម្ម​អារ.ក​សម្លាប់​ដ៏​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ ដែល​ដេកចាំ​ចំការ​នៅ​វាល​ក្រោម​ដ៏​អាណោចអាធ័ម​នេះ​បាន​កើត​ទ្បើង​កាលពី​វេលា​ម៉ោង​១២​ ​ឈាន​ចូល​ថ្ងៃទី​១៣ ខែ កុម្ភៈ​ ឆ្នាំ ២០១៣​ នៅក្នុង​ចំការ ​ស្ថិត​នៅក្នុង​ ចំណុច​ត្រពាំង​ដងរ៉ែក ឃុំ ​អន្លង់សំណរ ស្រុក​ជីក្រែង​  ខេត្តសៀមរាប។

ជនរងគ្រោះ​ដែល​ត្រូវ​ឃាតករ​ដ៏​សាហាវ​ព្រៃផ្សៃ​​អារ.ក​សម្លាប់​ទាំងពីរ​នាក់​បង​ប្អូន​នេះ​មាន​ឈ្មោះ ​ឈាង សុខ ​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ចែក​ខ្សាច់​ក្រោម ឃុំ អន្លង់​សំណរ ​ស្រុក​ជីក្រែង ខេត្តសៀមរាប​ មាន​មុខរបរ​ជា​ធ្វើ​ស្រែ​  ហើយ​ជនរងគ្រោះ​ម្នាក់​ទៀត​​ត្រូវជា​ប្អូនស្រី​នោះ​មាន​ឈ្មោះ ឈាង ជា ភេទ ស្រី អាយុ ១៨​ឆ្នាំ ​មាន​ទីលំនៅ​ជាមួយ​បងប្រុស​ខាងលើ។

ករណី​ខាង​លើ​មន្ត្រី​ប៉េអឹម​ស្រុក​ជីក្រែង​បាន​សន្និដ្ឋាន​ជា​ ជំហាន​ដំបូង​ថា​  ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន ​បាន​ស្លាប់​ដោយសារ​រឿង​គំនុំ ហើយ​ឃាតករ​ដៃដល់​ដ៏​សាហាវ​ព្រៃផ្សៃ​នោះ​​បាន​សម្លាប់​ជនរងគ្រោះ​ដោយ​អារ​.ក។ បក្ខពួក​ជន​ដៃដល់​​គេ​សង្ស័យ​ថា​អាច​មាន​គ្នា​មិន​តិច​ជាង​២​ទៅ​៤​នាក់​នោះ​ទេ។ នៅ​កន្លែង​កើតហេតុ គេ​បាន​បន្សល់ទុក​នូវ​ដំបង​ច្រវាក់​ ដែល​ជន​ដៃដល់​ទាំង​នោះ​បាន​ប្រើប្រាស់​ក្នុង​​​ពេល​ធ្វើ​សកម្មភាព។

មន្ត្រី​ប៉េអឹម​ស្រុក​ជីក្រែង​បាន​បន្ត​ទៀត​ថា នៅ​ពេលនេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឃាតករ​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ​យក​មក​កាត់ទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ទាល់តែ​បាន៕

គឿន​វ៉េ​ត

bc

a

កែ​ចុងក្រោយ​នៅ ថ្ងៃព្រហស្បតិ៍ ទី14 កុម្ភៈ ឆ្នាំ2013 ម៉ោង13:53

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​ជាមួយ​ហេតុផល​ដែល​សាលឧទ្ធរណ៍​ដោះលែង​កូនប្រុស​ឧកញ៉ា​ឌួង​ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

M17-s-fullភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១៧​ ខែឧសភា​ ឆ្នាំ​២០១៣​ កន្លងទៅ ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេច​ដោះលែង​យុវ​សិស្ស​ឈ្មោះ ឌួង គឹម​ឡុង អាយុ​១៧​ឆ្នាំ ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​តទៅទៀត។

អាន​អត្ថបទ​ទាំងស្រុង...

ឃាត់​ខ្លួន​លោក​សង្ឃ​និង​ស្រី​ស្នេហ៍​កំពុង​ដេក​ជាមួយគ្នា​ ប្រគល់​ឲ្យ​ប៉ូលិស​

M18-t-fullភ្នំពេញ ​៖​ លោក​សង្ឃ​មួយ​អង្គ ​និង​ស្រី​ស្នេហ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​លោកសង្ឃ​អង្គ​នេះ​កំពុង​ដេក​ជាមួយ​ស្រី​ស្នេហ៍ នៅ​បន្ទប់​ផ្ទះ​ជួល ​នៅ​ចំណុច​ក្រុម​ទី​៤ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ កាលពី​វេលា​ម៉ោង​១៥​នឹង​៣០នាទី។

អាន​អត្ថបទ​ទាំងស្រុង...


ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ព្រលះ​ក្បាល​ឡាន​បែក​ក្បាល​ស្លាប់​ភ្លាម​

M18-s-fullបាត់ដំបង ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ពោរពេញ​ដោយ​ឈាម​ជោក​ថ្នល់ បន្ទាប់ពី​ជួបជុំ​មិត្តភក្ដិ​ផឹកស៊ី​រួច​ជិះ​ម៉ូតូ​ចេញ​បម្រុង​ត្រឡប់​ទៅផ្ទះ​ ហើយ​បាន​រេ​ចូល​ដល់​គំនូស​លឿង​បណ្ដាល​ឲ្យ​បុក​ទៅលើ​ជ្រុង​កាង​រថយន្ត​ធំ ​ផ្លោង​អូស​ទៅមុខ​ប្រមាណ​ជាង​១០​ម៉ែត្រ។

អាន​អត្ថបទ​ទាំងស្រុង...


ខ្សាច់​នៅ​កណ្ដាលស្ទឹង​សៀមរាប​ត្រូវ​ឈ្មួញ​បូម​យក​ទាំងយប់​ទាំង​ថ្ងៃ​

សៀមរាប ​៖​ សកម្មភាព​បូម​ខ្សាច់​កើតមាន​ជាច្រើន​កន្លែង​នៅតាម​ដងស្ទឹង​សៀមរាប ដោយ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​បាក់​ដីស្ទឹង និង​ទឹកស្ទឹង​ល្អក់កករ​ជាខ្លាំង។ ការប៉ះពាល់​បរិស្ថាន​នេះ​មិនមាន​ចំណាត់ការ​ណាមួយ​ពី​មន្ត្រី​ដែល​គ្រប់គ្រង​អភិរក្ស​តំបន់​ជាប់មាត់​ស្ទឹង​នោះទេ។

អាន​អត្ថបទ​ទាំងស្រុង...


នគរបាល​ចាប់​រថយន្ត​តូ​រី​ស​មួយ​គ្រឿង​មាន​ដឹកឈើ​​​ប្រមាណ​ជាង​មួយ​តោន​

កំពង់ស្ពឺ ៖ ក្រុម​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ បាន​បើកឡាន​ប្រដេញ រថយន្ត​តូ​រី​ស​កញ្ចាស់​មួយ​គ្រឿង បន្ទាប់ពី​ឃាត់​ឃើញ​មាន​កំណាត់ឈើ​​​ជាច្រើន ហើយ​តាម​ការ​ប៉ាន់​ស្មាន​មិន​តិច​ជាង​មួយ​តោន​ឡើយ ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ឃាតកម្ម​ដ៏​សាហាវ​យង់ឃ្នង​អារ.ក​សម្លាប់​មនុស្ស​ប្រុស​ស្រី​ពីរ​​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​​