kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

រថយន្ត​ឡិច​ស៊ី​ស​XR300​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ត្រី​ខូចខាត​រៀងខ្លួន​

​​M14-k-fullភ្នំពេញ ​៖​ រថយន្ត​ពីរ​គ្រឿង​បាន​រង​នូវ​ការ​ខូចខាត​យ៉ាង​ដំណំ​រៀងៗ​ខ្លួន​បន្ទាប់ពី​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​បុក​គ្នា​ពេញ​ទំហឹង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៣​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ភូមិ​ផ្សារ​កំបូល​ សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ។

រថយន្ត​ទាំងនោះ​ត្រូវ​បាន​គេ​ដឹង​ថា​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 ​មួយ​គ្រឿង​នោះ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-6976​បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់ឈ្មោះ​ ដែល​សមត្ថកិច្ច​និយាយ​ថា​រូបគេ​និង​អ្នក​ជិះ​ជាមួយ​ពីរ​ទៅ​បីនាក់​ទៀត​ស្រវឹងស្រា​ហើយ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ឡើយ​ ប៉ុន្តែ​រថយន្ត​នោះ​បាន​ដាច់​កង់​មុខ​ខាងឆ្វេង​អស់​១​គ្រាប់។ ចំណែក​ឯ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​អត់​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​និង​ជា​រថយន្ត​ដឹក​ត្រី​បាន​រង​នូវ​ការខូចខាត​យ៉ាងដំណំ​ដែរ​ដោយ​បែក​កង់​មុខ​ខាងឆ្វេង​និង​កំពិត​មុខ​ដែរ។

សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​កំបូល​និង​ប៉ូលិស​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​រថយន្ត​ឡិច​ស៊ី​ស​កូនកាត់​បាន​បើកបរ​​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ចំណែកឯ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ត្រី​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដែរ។ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​រថយន្ត​ដឹក​ត្រី​នោះបាន​បត់​ឆ្លងផ្លូវ​ទៅខាង​ឆ្វេង​ដៃ​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​បុក​ពេញទំហឹង​តែម្ដង។ ពេលនោះ​រថយន្ត​ឡិច​ស៊ី​សបាន​ដាច់​កង់​មុខ​ខាងឆ្វេង​និង​កំពិត​រួញ​មួយ​ចំហៀង​ខ្លួន ​ឯ​រថយន្ត​ដឹក​ត្រី​ក៏​រង​ការខូចខាត​ដូចគ្នា​ដែរ។ ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់មករ​ថ​យន្ត​ឡិច​ស៊ី​ស​មិនបាន​ឈប់​ស្ងៀម​នោះទេ​បាន​បើក​រត់​ទៅមុខ​យ៉ាង​លឿន​ទាំង​អត់​កង់​មុខ​ម្ខាង​អូស​លើ​ថ្នល់​បែក​ផ្កាភ្លើង​ព្រាត​រហូត​ចម្ងាយ​ជិត​៥០០​ម៉ែត្រ​ទើប​ទៅមុខ​លែង​រួច​ ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ​ហើយ​អ្នកបើកបរ​និង​អ្នករួមដំណើរ​សុទ្ធតែ​ស្រវឹង​និយាយ​គ្នា​មិនកើត។

គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​ដោយសារតែ​ការ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​មិន​មាន​ការយោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ គឺ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ត្រី​បើកបរ​ឆ្លងផ្លូវ​មិន​មើល​មុខ​មើលក្រោយ​ ឯ​រថយន្ត​ឡិច​ស៊ី​ស​អ្នកបើកបរ​ស្រវឹង។

ប្រភព​ព័ត៌មាន​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ដឹក​ត្រី​បើក​អត់​ឆ្លងផ្លូវ​នោះ​ទេ​គឺ​បើក​ទៅមុខ​តាមផ្លូវ​ត្រង់​ធម្មតា​ប៉ុន្តែ​ដោយសារ​រថយន្ត​ឡិច​ស៊ី​ស​បើក​លឿន​ពេក​ហើយ​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ត្រី​នោះ​តែម្ដង៕

វិទូ​

ព័ត៌មានអន្តរជាតិ

លោកពូ​ទីន​ប្រឆាំង​ការ​ខិតខំ​របស់ G8 ដើម្បី​បណ្ដេញ​លោក​អាសាត​

M19-g-fullលោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​ធ្លាក់​ពី​ផ្លូវ​ចំពោះ​ការ​ខិតខំ​របស់​លោក​អូ​បា​ម៉ា ដើម្បី​ទទួល​បាន​ការ​គាំទ្រ ដើម្បី​ទម្លាក់​មេដឹកនាំ​ស៊ី​រី លោក​បា​សា អាល់​អាសាត​នៅ​ឯ​កិច្ចប្រជុំ​កំពូល G8 កាលពី​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ដោយ​ព្រមាន​បស្ចិមប្រទេស​ថា ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វាយ​ប្រហារ​នៅ​លើ​ទឹកដី​អឺរ៉ុប។

អាន​អត្ថបទ​ទាំងស្រុង...

ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​បញ្ជា​ទិញ​យន្តហោះ​Boeing​ចំនួន​១១​គ្រឿង​តម្លៃ​៣.៦​ពាន់​លាន​ដុល្លារ​

M19-c-fullក្រុមហ៊ុន​Boeing ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ ទី​១៨ ​ខែ​មិថុនាថា​ ​ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​(Korean Air) បាន​យល់ព្រម​ដើម្បី​ទិញ​យន្តហោះ Jet Jumbo Boeing 747.8​ចំនួន​៥​គ្រឿង និង យន្តហោះ​Boeing​ 777 ​ចំនួន​៦​គ្រឿង ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ប្រហែល ៣.៦​ពាន់​លាន​ដុល្លារ តាម​តម្លៃ​នៅក្នុង​បញ្ជី បន្ថែម​ទៅលើ​ការ​បញ្ជា​កក់​ទុក​រួចហើយ នៅ​ឯ​ការ​តាំង​ពិព័រណ៍​យន្តហោះ​នៅ​ទីក្រុង​ប៉ារីស។

អាន​អត្ថបទ​ទាំងស្រុង...


អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​និង​បើក​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​

T-06-18-13-e-fullអគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គីមូន នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ នឹង​បើ​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​នៅ​ទីក្រុង​ប៉េកាំង ហើយ​ពួក​អ្នកការទូត​បាន​និយាយ​ថា ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​ស៊ី​រី​និង​ស្ថិតនៅ​ពីលើ​នៃ​របៀបវារៈ​។ អ្នកនាំពាក្យ​របស់ UN បាន​និយាយ​ថា លោក​បាន​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ស៊ី​ជិន​ពីង និង​មេដឹកនាំ​កំពូលៗ​ផ្សេងៗ​ទៀត នៅក្នុង​អំឡុង​ពេល​ស្នាក់នៅ​៣​ថ្ងៃ​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​និយាយ​ថា​ខ្លួន​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី​ចំនួន​៣០​គ្រឿង​សម្រាប់​កងទ័ព​អាហ្វ​ហ្គា​នី​ស្ថាន​

Rith-18-06-13-d-fullមន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​៥៧២​លាន​ដុល្លារ​ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៣០​គ្រឿង​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

អាន​អត្ថបទ​ទាំងស្រុង...


​EU-​អាមេរិក ​ព្រម​ព្រៀង​គ្នា​ចាប់ផ្តើម​ការ​ចរចា​អំពី​ពាណិជ្ជកម្ម​សេរី​នៅ​កិច្ច​ប្រជុំ​កំពូល ​G-8​

tithya-18-d-fullសហភាព​អឺរ៉ុប​(EU) ​និង ​អាមេរិក​នឹង​បើក​ការចរចា​នៅ​ខែ​ខាង​មុខ​នេះ​ស្តី​អំពី​កិច្ច​ព្រមព្រៀង​ដើម្បី បង្កើត​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​នេះ ​ហើយ​ការ​ខិតខំ​មួយ​សំដៅ​បង្កើត​ការងារ​រាប់​លាន​កន្លែង​ដែល​អាច​ចំណា​ច​ពេល​រាប់​ឆ្នាំ​ដើម្បី​កែប្រែ​សុបិន​អោយទៅ​ជា​ការ​ពិត​។​

អាន​អត្ថបទ​ទាំងស្រុង...


​Samsung ​នឹង​ចាប់ផ្ដើម​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ​ថ្មី​ដែល​មាន​ល្បឿន​លឿន​ជាង​

Rith-18-06-13-c-fullក្រុមហ៊ុន ​Samsung Electronics Co មាន​ផែន​ការ​ដើម្បី​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ប្រភេទ​ថ្មី​ដែល ​នឹង​បញ្ជូន​ទិន្នន័យ​ដែល​មាន​ល្បឿន​លឿន​ជាង​ល្បឿន​ធម្មតា​ជិត​២​ដង​។ ប្រធាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នេះ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ថ្ងៃ​ច័ន្ទ​។​

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

រថយន្ត​ដឹក​កម្មករ​រោងចក្រ​បុក​គ្នា​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​៤៥​នាក់​

ស្វាយរៀង​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង ​ដោយសារ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ពីរ​គ្រឿង​បើក​ជ្រែ​គ្នា​ចុះ​ឡើង ​ក៏​បុក​គ្នា​​បណ្ដាល​ឲ្យ​កម្មការិនី​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៤៥​នាក់។

អាន​អត្ថបទ​ទាំងស្រុង...

ឯកឧត្តម​​ យឹម ឆៃលី​ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាជន​ចំនួន​៥៥៩​គ្រួសារ​ ​

M19-j-fullបន្ទាយមានជ័យ ​៖ ​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី​ ប្រធាន​ក្រុមប្រឹក្សា​ស្តា​ អភិវឌ្ឍ​​វិស័យ​កសិកម្ម​ និង​ជនបទ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ ដីធ្លី​ជូន ប្រជាជន​ចំនួន​៥៥៩​ គ្រួសារ ​ស្ថិតនៅ​ឃុំ​កូប និង​ឃុំ​អូរ​បី​ជាន់ ​ស្រុក​អូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ នា​ព្រឹក​ថ្ងៃទី​១៩ ​ខែមិថុនា ឆ្នាំ​២០១៣ ។

អាន​អត្ថបទ​ទាំងស្រុង...


ដោះលែង​មន្ត្រី​យោធា​ម្នាក់​ឲ្យ​ត្រឡប់​ទៅវិញ​ក្រោយពី​ប្អូនថ្លៃ​ស្រី​ដក​ពាក្យបណ្តឹង​ឈប់​ប្តឹង​

ភ្នំពេញ ៖ នៅ​ទីបំផុត​ព្រះរាជអាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សំរេច​ដោះលែង​មន្ត្រី​យោធា​ម្នាក់​ឲ្យ​ត្រឡប់​ទៅវិញ​ក្រោយពី​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា​និង​បទ​គំរាម​ថា​និង​សម្លាប់​ម្តង​ហើយ​ម្តង​ទៀត​តាម​ពាក្យ​បណ្តឹង​របស់​ប្អូនថ្លៃ​ស្រី។

អាន​អត្ថបទ​ទាំងស្រុង...


លោក​ជំទាវ​បណ្ឌិត ​ម៉ែន​ សំអន ​អញ្ជើញ​ជា​អ​ធិប​តី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រៈម​ហា សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២១​

tithya-19-l-fullស្វាយរៀង​ ៖ ​នៅ​សាល​ប្រជុំ​ធំ​សាកល​វិទ្យាល័យ​ស្វាយ​រៀង​កាល​ពី​ព្រឹក​ថ្ងៃទី​១៩ ​ខែមិថុនា​ ឆ្នាំ​២០១៣ លោក​ជំទាវ​បណ្ឌិត​ ម៉ែន ​សំអន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំការ ​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង ​អធិការកិច្ច ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវច្ឆរៈ មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២១ ​សម្រាប់​ខេត្ត​ស្វាយរៀង​។​

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​និង​រង​របួស​ធ្ងន់​ស្រាល​៣​នាក់​

T-06-19-13-n-fullកណ្ដាល ៖ គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​ដែល​បង្កឡើង​ដោយ​រថយន្ត​បុក​ម៉ូតូ​ និង​ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​រង​របួសធ្ងន់​ស្រាល់​៣​នាក់ និង​ខូចខាត​ម៉ូតូ​៣​គ្រឿង​ផង​ដែរ ករណី​ទី​១​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤​និង​៣៥​នៅ​ចំណុច​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្ដាល​ស្ទឹង​ខេត្តកណ្តាល​និង​ករណី​ទី​២​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​០៥​នាទី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១២១០​ក្នុងភូមិ​ក្រាំង​ក្រួច ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ រថយន្ត​ឡិច​ស៊ី​ស​XR300​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ត្រី​ខូចខាត​រៀងខ្លួន​
kpt_ads_left