ករណី​ចោរឆក់​កាបូប​ស្ត្រី​ជនជាតិ​កូរ៉េ​បានសម្រេច ​ប៉ូលិស​ទៅ​ឃាត់​អ្នក​រើស​បាន​កាបូប​មក​សាកសួរ​

ថ្ងៃ ព្រហស្បតិ៍ ទី19 កុម្ភៈ ឆ្នាំ2015 ម៉ោង08:38   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ឌួងវិរៈជ័យ​

Pisey-02-19-2015-full-D1

ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទែ​ប​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ​មុខ​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ខណៈ​ស្ត្រី​រូប​នោះ​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ​តាមផ្លូវ​បម្រុង​ទៅ​ទស្សនា​បឹង​ជើងឯក។​

អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ដឹក​ស្ត្រី​រងគ្រោះ​ចេញពី​មាត់​ទន្លេ ​ធ្វើដំណើរ​បម្រុង​ទៅ​ទស្សនា​បឹង​ជើងឯក ស្ថិត​ក្នុង​ខណ្ឌដង្កោ ខណៈ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទែ​បម​ក​អែបជិត ​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​បានសម្រេច​ ហើយ​ជិះ​គេចខ្លួន​បាត់ស្រមោល​។​ លុះ​បន្តិចក្រោយមក​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​រើស​បាន​កាបូប​របស់​ស្ត្រី​រងគ្រោះ​តាមផ្លូវ​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ​។ ប៉ុន្តែ​ពួកគេ​ទាំង​២​នាក់​បាន​ឆ្លើយ​ថា ពួកគេ​ជា​កម្មករ​មកពី​បើក​ថ្នាំ​របេង មិនបាន​ឆក់​កាបូប​ស្ត្រី​រងគ្រោះ​ទេ គឺ​ពួកគេ​រើស​បាន​តាមផ្លូវ​។​

ស្ត្រី​ជា​ម្ចាស់​កាបូប​បាន​ឱ្យ​ដឹង​ថា ក្នុង​កាបូប​លុយ​របស់​គាត់​មាន​លុយ​១០០​ដុល្លារ និង​លិខិតឆ្លងដែន៕

Pisey-02-19-2015-full-D