Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ប៉េអឹម​យាម​ក្រុមហ៊ុន​ឯកជន​ម្នាក់​ដក​កាំភ្លើង​ខ្លី​បាញ់​គំរាម​ស្រី​ម៉ាស្សា​កោស​ជប់​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​

M14-j-fullភ្នំពេញ​ ៖ ​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​មេ​របស់​គេ​ដាក់​ឲ្យ​យាម​ក្រុមហ៊ុន​ឯកជន រ៉ូ​ត​ជីវី ​ជា​ក្រុមហ៊ុន​យក​លុយ​ឡាន​តាមផ្លូវ​លេខ​២០០៤​ ហើយ​ដោយសារ​តែ​ខឹង​នឹង​ស្រី​ម៉ាស្សា​កោស​ជប់​ម្នាក់​ដែល​ទៅ​សុំ​ដូរ​លុយ​នៅ​កន្លែង​បញ្ជរ​បង់ប្រាក់​នោះ​និយាយ​មិន​ស្ដាប់​គ្នា​ទើប​មន្ត្រី​ប៉េអឹម​ម្នាក់​នោះ​ទប់​កំហឹង​មិនបាន​ក៏​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ភ្ជុ​ច​ដី​១​គ្រាប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​បាន​ទូរស័ព្ទ​ប្ដឹង​ប៉ូលិស​ឲ្យ​ទៅ​ចាប់​វាយខ្នោះ​ទាំងយប់​តែម្ដង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៤​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៣​នៅ​ចំណុច​បញ្ជរ​បង់​ប្រាក់​របស់​ក្រុមហ៊ុន រ៉ូ​ត​ជីវី ដែល​មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ល្វា​សង្កាត់​ កាកាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ។ មន្ដ្រី​ប៉េអឹម​រូប​នោះ​មានឈ្មោះ​ម៉ម​វាសនា​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ស្នាក់នៅ​កន្លែង​បញ្ជរ​បង់ប្រាក់​ ជា​ប៉េអឹម​ផ្ទៃ​ប្រទេស​ដែល​កាន់​កាំភ្លើង​ខ្លីម៉ាក​ប៉េអា​ម៉ាប់​ដោយ​បាន​បាញ់​១​គ្រាប់​ភ្ជុច​ដី​ ហើយ​នៅ​បង់​មានតែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​ពេល​បាញ់​១​គ្រាប់​នៅសល់​១​គ្រាប់។ នារី​រង​ការ​គំរាមកំហែង​នោះ​មាន​ឈ្មោះ​សម្បត្តិ​អា​លី​នតា​អាយុ​២២​ឆ្នាំ​មុខរបរ​ម៉ាស្សា​កោស​ជប់​ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ​ពុំមាន​រងរបួស​នោះទេ​ តែ​ភ័យ​ព្រលឹង​ចុងសក់​រត់​បាតជើង​ស​ព្រាត។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​មុត​ពេល​កើតហេតុ​នារី​ម៉ាស្សា​កោស​ជប់​រូបនោះ​បាន​កាន់​លុយ ក្រដាស​១​ម៉ឺន​រៀល​យក​ទៅ​ដូរ​បំបែក​យក​លុយ​រាយ​នៅ​កន្លែង​បញ្ជរ​បង់ប្រាក់​នោះ ពេលនោះ​ប៉េអឹម​ដែល​ឈរ​យាម​នៅ​ទី​នោះ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​កន្លែង​របស់​គេ​តែ​នារី​រូប​នោះ​មិន​ព្រម​ស្ដាប់​ ហើយ​ស្រប​ពេលនោះ​អ្នក​កាន់​លុយ​នៅក្នុង​បញ្ជរ​ក៏​យល់ព្រម​ដូរ​លុយរាយ​ឲ្យ​ដែរ​តែ​មិន​ទាន់បាន​ដូរ​ផង​ស្រាប់​តែ​ខ្មាន់កាំភ្លើង​រូប​នោះ​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ភ្ជុ​ច​ដី​មួយ​គ្រាប់​តែម្ដង។ គ្រាន់តែ​ឮស្នូរ​១​គ្រាប់​ភ្លាម​នារី​រូបនោះ​បាន​រត់​ចេញពី​ចំណុច​កើតហេតុ​ត្រឡប់​ទៅ​កន្លែង​របស់​ខ្លួន​វិញ​ហើយ​និយាយ​រ៉ាយរ៉ាប់​ប្រាប់​មេ​ការ​របស់ខ្លួន​ពី​សកម្មភាព​ដែល​បាន​កើត​ឡើង​ទើប​គេ​បាន​ទូរស័ព្ទ​ទៅប្ដឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍។

ក្រោយពី​ទទួល​ពាក្យបណ្ដឹង​តាម​ទូរស័ព្ទ​រួច​មក​ ​សមត្ថកិច្ច​ក៏បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ ហើយ​សួរនាំ​រកមុខ​អ្នក​បាញ់​ឃើញ​ ​ក៏​បាន​នាំ​ខ្លួន​មក​កាន់​ប៉ុស្ដិ៍​ទាំងយប់​ដើម្បី​ធ្វើការ​សួរនាំ​ លុះ​ព្រឹក​ឡើង​ប៉ូលិស​បាន​បញ្ជូន​ជនដៃដល់​ជា​ប៉េអឹម​ទៅ​ឲ្យ​ប៉េអឹម​ខណ្ឌ​ជា​អ្នក​ដោះស្រាយ​វិញ។

គេ​នៅ​ចាំ​បាន​ថា​នា​ពេល​កន្លងមក​លោក​កែប​ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់​ចេញ​សេចក្ដីណែនាំ​ មិន​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាពិសេស​ប៉ូលិស​ប៉េអឹម​យាម​តាម​បណ្ដា​ហាង​ផឹកស៊ី​ឬ​បាញ់បោះ​សេរី​នោះទេ ​តែ​គេ​នៅតែ​ឃើញ​មាន​សមត្ថកិច្ច​ឆ្លៀត​ចូល​យាម​ជា​ដដែល៕

វិទូ​

ព័ត៌មានអន្តរជាតិ

ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជន​សង្ស័យ​​សេព​គ្រឿង​ញៀន​​៦​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ផ្ទះ​សំណាក់​មន្ត្រី​ប៉ូលិស​

កំពត ៖ កម្លាំង​នគរបាល​ក្រុង​កំពត​បាន​ចេញ​ប្រតិបត្តិការ​ទាំង​យប់​ស្ងាត់ៗ​ឃាត់​ខ្លួន​ក្រុម​យុវជន​​មាន​ប្រុស​មាន​ស្រី​៦​នាក់​កំពុង​សម្ងំ​សេព​គ្រឿង​ញៀន​ក្នុង​បន្ទប់​​នៃ​ផ្ទះ​សំណាក់​គ្មាន​​យីហោ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង-ខេត្ត កំពត។ 

អាន​អត្ថបទ​ទាំងស្រុង...

អធិការ​នគរ​បាល​ស្រុក​កំពង់​ត្រាច​បាន​ទទួល​មរណ​ភាព​​ដោយ​សារ​ជំងឺ​លើស​ឈាម

កំពត ៖ លោក ឃួន សុវណ្ណ អធិការ​នគរបាល​ស្រុក​កំពង់​ត្រាច បាន​ទទួល​មរណ​ភាព​ហើយ កាល​ពី​ព្រលប់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១៨ និង៣០នាទី ដោយ​ជំងឺ​លើស​ឈាម នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច។

អាន​អត្ថបទ​ទាំងស្រុង...


សម្តេច​ចៅហ្វា​វាំង គង់ សំអុល សម្ពោធ​សមិទ្ធផល​ជាច្រើន​ក្នុង​វត្ត​ជម្ពូ​វ័ន​

23-5-13-j-fullភ្នំពេញ ៖ ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​ជម្ពូ​វ័​ន្ត​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អាន​អត្ថបទ​ទាំងស្រុង...


ស្រវឹង​បើក​ម៉ូតូ​បុក​គ្នា​ពី​ក្រោយ​របួស​ធ្ងន់​ 1ស្រាល1

23-5-13-i-fullភ្នំពេញ ៖ បុរស​2​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​ដោយ​ម៉ូតូ​C125 ស្រវឹង​ជិះ​គ្នា2នាក់​បើក​បុក​ម៉ូតូ​វីវ៉ា​ពី​ក្រោយ​ពេញ​ទំហឹង នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​6A កាល​ពី​វេលា​ម៉ោង 10 និង5 នាទី​យប់​ថ្ងៃទី 22ខែ​ឧសភា ឆ្នាំ 2013 ចំណុច​ភូមិ​គៀនឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវ ។

អាន​អត្ថបទ​ទាំងស្រុង...


វិស្វករ​និង​បុគ្គលិក​ក្រុមហ៊ុន​ស្ពាន​អ្នក​លឿង​បាន​ចូល​បម្រើ​ការងារ​វិញ​ហើយ​

M23-o-fullកណ្ដាល​ ៖​ វិស្វករ​និង​បុគ្គលិក​ជន​ជាតិខ្មែរ​ដែល​បាន​ធ្វើ​កូដកម្ម​នោះ​ ព្រម​ចូល​ធ្វើការ​វិញ បន្ទាប់ពី​លោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួង​ហិរញ្ញវត្ថុ​ទទួលបន្ទុក​អគ្គនាយក​ពន្ធដារ លោក​ទូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​អង្គការ​JICA និង ស្ថានទូត​ជប៉ុន​បាន​អញ្ជើញ​មក​ស្រាយ​បំភ្លឺ​ដល់​បងប្អូន វិស្វករ និង​បុគ្គលិក​ឲ្យ​បាន​យល់​នូវ​កាតព្វកិច្ច​ពន្ធ​រដ្ឋ ​កាលពី​ថ្ងៃទី​២២​ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​៣​និង​១៥​នាទី​ល្ងាច នៅ​ការិយាល័យ​ក្រុមហ៊ុន​សំណង់​ស៊ូ​មី​គូ​ម៉ូ មី​ត​ស៊ុយ ស្ថិតនៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ប៉េអឹម​យាម​ក្រុមហ៊ុន​ឯកជន​ម្នាក់​ដក​កាំភ្លើង​ខ្លី​បាញ់​គំរាម​ស្រី​ម៉ាស្សា​កោស​ជប់​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​