Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

សម្ដេច​តេជោ​ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​ចុង​ក្រោយ​បន្ទាប់​ពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព ព្រះបរមរតន​កោដ្ឋ​កើត​ឡើង​ចំនួន​៥​ដង​​​

ភ្នំពេញ ៖​ សម្ដេច​តេជោហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នៃ​ពុទ្ធិ​ក​សកល​វិទ្យាល័យ​ ព្រះ​សីហមុនី រាជា ក្នុង​រាជ​ធានី​ភ្នំពេញ​ថា អព្ភូតហេតុ​ចម្លែក​ពិត​ជា​បាន​​​កើត​ឡើង​ក្នុង​​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ចុង​ក្រោយ​​ ព្រះ​បរម​សព ព្រះ​បរម​រតន​កោដ្ឋ​​ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ បូរណភាព​ទឹកដី និង​ឯក​ភាព​ជាតិខ្មែរ។

សម្ដេច​តេជោ​ថ្លែង​ថា បារមី​របស់​ព្រះ​បរម​សព​នៅ​ពេល​ថ្វាយ​ព្រះ​ភ្លើង គឺ​​​ទាល់​តែ​ធ្វើ​ឡើង​ចំនួន​៥​លើក​ ទើប​​អាច​ជោគ​ជ័យ​ ហើយលើកទី៥ គឺ​សម្តេច​តេជោ​ផ្ទាល់​​ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរម​សព​។ សម្ដេច​តេជោ​ថ្លែង​បន្ត​ថា នៅ​ពេល​ថ្វាយ​ព្រះ​ភ្លើង​អី​ក៏​យូរ​ម្ល៉េះ គឺ​មិន​មែន​មក​ពី​បច្ចេកទេស ឬ​​មូល​ហេតុ​អ្វី​នោះ​ទេ ដោយ​សារ​​​បារមី និង ឫទ្ធានុភាព​របស់​ព្រះ​បរម​សព​តែម្ដង​។

សម្តេច​​នាយករដ្ឋមន្រ្តី បាន​​ថ្លែង​ទៀត​ថា ការ​ថ្វាយ​ព្រះ​ភ្លើង​ត្រូវ​បាន​ធ្វើឡើង ដោយ​លើក​ទី​១​ព្រះ​មហា​ក្សត្រ បាន​ចម្លង​ទៀន បន្ទាប់​ពី​ក្រុម​បាគូ​ផ្លុំ​ស័ង្ខ និង​ព្រះ​សង្ឃ​បង្សុកូល ប៉ុន្តែ​ទៀន​ដែល​ឆេះ​២ថ្នាំង​ដៃ​​ហើយ​នោះ​​បាន​រលត់​ទៅ​វិញ។ លើកទី២ ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ បាន​ចម្លង​ទៀន​សា​ជា​ថ្មី​ទៀត​ ដែល​ទៀន​នោះ​​ឆេះ​៣​ថ្នាំង​ដៃ​​ហើយ តែ​រលត់​​​ទៅ​វិញ​ទៀត។ លុះលើកទី៣ បើ​ទោះ​បី​ជា​ចាក់​អាល់កុល​ពី​លើ​ដល់​ក្រោម​ឲ្យ​ឆេះ​ឡើង ប៉ុន្តែ​ទៀន​​នោះ​​នៅ​តែ​រលត់​ដដែល រហូត​ដល់​លើក​ទី​៤ បើ​ទោះ​សម្តេច​សង្ឃ​រាជ​ និង​ព្រះមហាក្សត្រ រួម​ទាំង​សម្តេច​​ម៉ែ​ រៀបចំ​ថ្វាយ​ព្រះ​ភ្លើង ក៏​ទៀន​រលត់​ទៀត។

សម្តេច​តេជោ​បាន​បន្ត​ថា លុះលើកទី៥ សម្តេច​ផ្ទាល់​តែ​ម្នាក់​ឯង បាន​សូម​ព្រះ​រាជ​ទាន​ទោស និង​ធ្វើ​ការ​បួងសួង ​ទើប​អាច​​ថ្វាយ​ព្រះ​ភ្លើង​​​រំលាយ​ព្រះ​បរម​សព​បាន​​​រហូត​នៅ​សល់​ព្រះ​អដ្ឋិ​។ ដូច្នេះ​សម្តេច​តេជោ ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​ចុង​ក្រោយ៕

ស្នាយពល-សុភក្តិ

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​​​ជាង​ ១៨០ នាក់​រងរបួស​ ក្នុង​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុកគ្នា​បើកបរ​ក្នុង​សហរដ្ឋ​អាមេរិក

20-5-13-b-fullអាមេរិក៖ ​ក្រុម​នគរបាល ​និង​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​​​ជាង ៥០ នាក់​បាន​រង​របួស​​ក្នុង​ពេល​ដែល​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​ ២គ្រឿង​បាន​បុក​គ្នា​ក្នុង​ពេល​កំពុង​បើកបរ​នៅ​តាម​តំបន់​ហ្វែ​ហ្វីល (Fairfield) រវាង​ទីក្រុង​ញូវយ៉ក និងរដ្ឋ​បូសស្តុន។

អាន​អត្ថបទ​ទាំងស្រុង...


ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...


សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ក្រុម​អាជ្ញាធរ​សម្ដែង​ភាព​អស់សង្ឃឹម​ដោយ​រក​មិនឃើញ​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន​ក្នុង​អណ្ដូងរ៉ែ​មាស​

21-5-13-i-fullព្រះវិហារ​ ៖ ​ហេតុការណ៍​បាក់​ស្រុត​អណ្ដូងរ៉ែ​មាស​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៩​ ឧសភា​ ២០១៣ ​ស្ថិតនៅ​ចំណុច​ចំបក់​បារាំង​ក្បែរ​ភ្នំ​លុង​ក្នុង​ឃុំ​រម​ទ​ម្យ​ស្រុក​រវៀង​មាន​ចំងាយ​ប្រមាណ​១៤​គី​ទ្បូ​ម៉ែត្រ​ពី​ទីប្រជុំជន​ភ្នំ​ដែក​ដែល​មាន​​កា​រសន្និដ្ឋាន​ស្រពិចស្រពិល​មួយចំនួន​ថា​មាន​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន​ច្រើន​នាក់​​នោះ រហូត​ដល់​ម៉ោង​៥​ល្ងាច​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មនុស្ស​ណា​ម្នាក់​នោះ​ទេ។​

អាន​អត្ថបទ​ទាំងស្រុង...

អភិបាល​ខេត្ត​​បន្ទាយមានជ័យ​រំលឹក​នគរបាល និង​​សមត្ថកិច្ច​ដទៃ​​ទៀត​ផ្ដល់​​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​​ជូន​ប្រជាពលរដ្ឋ

21-5-13-h-fullបន្ទាយមានជ័យ ៖ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​​រំលឹក​ក៏​ដូចជា​ព្រមាន​ខ្លាំងៗ​ដល់​មន្ត្រី​នគរបាល និង​មន្រ្តី​សាធារណៈ​​ទូទៅ ដែល​ជាប់​ពាក់ព័ន្ធ​និង​ការ​ចរាចរ​ឈើ​គ្រញូង កុងត្រូលជជុះ ការ​យក​លុយ​ពី​សេវា​សាធារណៈ​ខ្ពស់​ហួស​ហេតុ​ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាហេតុ​នាំ​អោយ​ក្ដៅក្រហាយ​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សង្គម​និង​ថ្នាក់ដឹកនាំ​ត្រូវតែ​បញ្ឈប់​ប្រយ័ត្ន​ត្រូវ​ជាប់​ទោស​ទណ្ឌ​។ ការ​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បំពាក់​ឋានន្តរ​សិ​ក្តិ​ដល់​មន្ត្រី​នគរបាល​និង​ផ្លាស់ប្ដូរ​អធិការ​ក្រុង​សិរីសោភ័ណ​កាលពី​រសៀល​ថ្ងៃទី២០ ឧសភា ២០១៣ នៅ​សាល​ប្រជុំ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោង​ផ្ទុះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ តែ​ចៅហ្វាយក្រុង​ទប់ស្កាត់​ទាន់​

M21-o-fullប៉ោយប៉ែត​ ៖ ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ​ម៉ូតូឌុប​ និង​ក្រុម​អាជីវករ​ជាង​៧០០​នាក់ គ្រោង​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ និង​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​នា​ពេល​ខាងមុខនេះ​ តែ​ត្រូវ​បាន​ចៅហ្វាយ​ក្រុង​ទប់ស្កាត់​ទាន់​ពេលវេលា។

អាន​អត្ថបទ​ទាំងស្រុង...


ស្ដ្រី​​​​អ្នក​មាន​មុខ​មាត់​ម្នាក់​មក​ខេត្តព្រះវិហារ​រត់ការ​សុំ​ដោះ​លែង​តៃកុង​ឡាន​ដឹក​គ្រញូង​អោយ​នៅ​ក្រៅ​ឃុំ

ព្រះវិហារ ៖​ តៃកុង​​ឡាន​ដឹកឈើ​គ្រញូង​ឈ្មោះ​អន​ ប៊ុន​ឃីម ​អាយុ៣៥ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ឈើទាល ​ឃុំ​សំបូរ ​ស្រុក​ប្រាសាទ​សំបូរ ​ខេត្តកំពង់ធំ ​ត្រូវ​បាន​តុលាការខេត្ត​ព្រះវិហារ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​​កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ករណី​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​មេព្រៃ​ចុះ​បង្ក្រាប​ចាប់​ឃាត់​បាន​ឡាន​លុច​ស៊ី​សRX300១គ្រឿង​ពណ៌​ខ្មៅ​ កាលពី​ថ្ងៃទី០៧ ឧសភា២០១៣។

អាន​អត្ថបទ​ទាំងស្រុង...


តុលាការ​កែប្រែ​បទ​ចោទ​លើ​កូនប្រុស​ថៅកែ​លក់​រថយន្ត​ពី​បទ​ឧក្រិដ្ឋ​ទៅ​បទមជ្ឈិម​ដាក់គុក​១​ខែ​២៧​ថ្ងៃ​

M21-n-fullភ្នំពេញ​ ៖​ ដោយ​បាន​កែប្រែ​បទ​ចោទ​ ពី​បទ​ឧក្រិដ្ឋ​មក​ជា​បទល្មើស​មជ្ឈិម​លោក​កោ វណ្ណ​នី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​រាជធានី​ភ្នំពេញ​កាល​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ ចាន់ ប៉​ថេ​ង អាយុ​២៣​ឆ្នាំ​ជា​កូនប្រុស​របស់​ថៅកែ​លក់​រថយន្ត​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​១​ខែ និង​២៧​ថ្ងៃ​ប៉ុណ្ណោះ គិតពី​ថ្ងៃ​ចាប់​ឃុំខ្លួន។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ សម្ដេច​តេជោ​ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​ចុង​ក្រោយ​បន្ទាប់​ពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព ព្រះបរមរតន​កោដ្ឋ​កើត​ឡើង​ចំនួន​៥​ដង​​​