កីឡាករ Branislav Ivanovic ជួយ​ឲ្យ​ក្រុម Chelsea ​មាន​ប្រៀប​មុន​លើ​ក្រុម PSG នៅ​ការប្រកួត Champions League

ថ្ងៃ ពុធ ទី18 កុម្ភៈ ឆ្នាំ2015 ម៉ោង18:37   ផ្នែក: ព័ត៌​មានកីឡា    ដោយ: សារ៉ាត់​

Nita-18-A-45-Full

លោក Jose Mourinho ​ទទួលបាន​មេរៀន​ច្រើនណាស់​នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​តោ​ខៀវ Chelsea ​ដណ្តើម​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​មានតម្លៃ​របស់ខ្លួន នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ​ជាមួយ​ក្រុម Paris Saint-Germain​ នៅក្នុង​ទឹកដី Parc des Princes​។​

កីឡាករ Branislav Ivanovic​ បានតែ​តបាល់​បញ្ចូល​ទី ធ្វើ​ឲ្យ​ក្រុម​របស់លោក Mourinho ធ្វើការ​នាំមុខ​មុន​នៅ​នាទី​៣៦ គឺ​នៅមុន​ពេលដែល​កីឡាករ Edinson Cavani តាម​បាន​ស្មើ​វិញ​នៅ​នាទី​៥៤​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Paris Saint-Germain ​ទំនងជា​រក​គ្រាប់​បាល់​បាន​ច្រើន អំឡុង​ការប្រកួត​មួយ​នេះ ប៉ុន្តែ​ត្រូវបាន​អ្នកចាំទី Thibaut Courtois​ របស់​ក្រុម Chelsea​ជួយសង្គ្រោះ​បាល់​រហូត ធ្វើ​ឲ្យ​ក្រុម​អង់គ្លេស​មួយ​នេះ មានគុណ​សម្បត្តិ មុនពេល​ការប្រកួត​ជើង​ទី​២​របស់​ពួកគេ នៅក្នុង​ទឹកដី Stamford Bridge​នៅ​ខែ​មីនា​ខាងមុខនេះ​។ អ្នកចាំទី Courtois អាច​សង្គ្រោះ​បាល់​បានសម្រេច​ពី​ការ​តែ​តបាល់​របស់​កីឡាករ Zlatan Ibrahimovic ​។​

ខណៈនោះ​ដែរ អ្នកចាត់ការ​របស់​ក្លិប Chelsea​លោក Jose Mourinho ​បាន​និយាយថា ក្រុម Paris Saint-Germain​ សមតែ​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​របស់គាត់ អំឡុង​ការ​ទាត់​ស្មើ​១-១​នេះ ពីព្រោះថា ពួកគេ​មានប្រៀប​ខ្លាំង​លើ​ក្រុម​របស់លោក​។​

គួរ​ឲ្យ​ដឹងថា ក្រុម Chelsea ធ្លាប់​បរាជ័យ​រហូត​ដល់​ទៅ​១-៣​សម្រាប់​ការប្រកួត​តែមួយ​នេះ ក្នុង​ទឹកដី Parc des Princes ​កាលពី​រដូវ​កាល​មុន។ ដូច្នេះហើយ ទើប​លោក Mourinho​ អះអាងថា លោក​ពិតជា​ពេញចិត្ត​ខ្លាំងណាស់​នឹង​លទ្ធផល​មួយ​នេះ៕

Nita-18-A-46-Full