Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អភិបាល​ខេត្ត​កំពង់​ធំ​ជូន​ដំណើរ​វីរៈ​​និស្សិត​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​ ត្រឡប់​ទៅ​ភ្នំពេញវិញ

26-12-2012-jកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១២ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ជួប​សំណេះសំណាល​ជាមួយ​នឹង វីរៈ​​យុវ​និស្សិត​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ត្រឡប់​ទៅ​ភ្នំពេញ ក្នុង​ឱ​កាស​បេសកកម្ម​ត្រូវ​បាន​បញ្ចប់​រយៈ​ពេល ៦ ខែ ក្នុង​ការ​អនុវត្តន៍ គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ដោយមាន​ការចូលរួម​ពី​សំណាក់ លោក​​ឈុន ឈន់ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ និង​លោក​​គង់ វិមាន​អភិបាលរង​ខេត្ត​កំពង់ធំ រួម​ទាំង​មន្ត្រី​សុរិយោ​ដី បាន​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​ផងដែរ។

លោកឈុន ឈន់ អភិបាលខេត្ត​កំពង់ធំ បាន​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​វីរៈ​និស្សិត​​ស្ម័គ្រចិត្ត យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការ​អនុវត្តន៍​ផែនការ វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ក្នុង​រយះពេល៦ខែ នៅក្នុង​ខេត្តកំពង់ធំ រហូត​សម្រេចបាន​លទ្ធផល​ជោគជ័យ និង​បាន​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​តាម​ផែនការ។ មិន​តែ​ប៉ុណ្ណោះ​សកម្មភាព ការវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ បាន​កាត់បន្ថយ​នូវ​បញ្ហា​​ជាច្រើន​ដល់​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដោយសារ​ការដឹកនាំ​​របស់​សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល  នៃ​ព្រះរាជាណាចក្រ​កម្ពុជា  និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ទទួល​បាន នូវ​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់ ។

លោក ប៉ូ លី​វ៉ា តំណាង​ឲ្យ​វីរៈ​​យុវនិស្សិត​​ស្ម័គ្រចិត្ត​ទាំង១២ ក្រុម​ដែល​ចុះ​មក​បំពេញ​បេសកកម្ម​វាស់វែង​ដីធ្លី​ជូន ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត​កំពង់ធំ និង​អាជ្ញាធរ​ស្រុក ព្រមទាំង​មន្ត្រី​បច្ចេកទេស ជំនាញ រួម​ទាំង​ប្រជាពលរដ្ឋ ដែល​បាន​រួម​សហការ​ក្នុង​យុទ្ធនា​ការវាស់វែង​ដីធ្លី និង​សូម​អរគុណ​ដល់​អាជ្ញាធរ គ្រប់​ស្ថាប័ន ដែល​បាន​ផ្តល់​នូវ​ស្បៀងអាហារ ទាំង​កន្លែង​ស្នាក់​អាស្រ័យ ប្រៀប​បាន​ដូចជា​កូន ជា​ចៅ និង​បាន​ធ្វើ​ឲ្យ​វីរៈ​យុវនិស្សិត​ទាំងអស់​ទទួល​បាន​នូវ​ភាព​កក់​ក្តៅ។ មិនតែប៉ុណ្ណោះ​ក៏​សូម​អរគុណ​ដល់ លោក​ឪពុក អ្នក ម្តាយ​របស់​ក្រុម​និស្សិត ទាំងអស់​ដែល​បាន​ផ្តល់​ឱ​កាស​ឲ្យ​កូន​បាន​ចុះ​មក​​ប្រឡូក​ក្នុង​វិញ្ញាសារ​​ជាក់ស្តែង ដែល​មាន​តំលៃ​ខ្លាំងណាស់​​សំរាប់​ការ​តបស្នង​បំរើ​ជាតិ​មាតុភូមិ បន្តវេន​ពី​រៀមច្បង។

លោក ឌិ​ត ធន ប្រធាន​មន្ទីរ​សុរិយោ​ដី​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ថា ប្អូន​វីរៈ​យុវនិស្សិត​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការងារ​វាស់វែង​ដីធ្លី យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ការចែក ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ ចំនួន ៤ ភូមិ ក្នុង​ខេត្ត​កំពង់ធំ លោក​បាន​បន្ត​ថា ក្រុម​ក្មួយ​និស្សិត ទាំងអស់​នេះ អ្នកខ្លះ​បាន​ទៅ​បំរើ​ការងារ​ក្នុង​ស្ថាប័ន​ជំនាញ​សុរិ​យោ​ដី ខ្លះ​ទៀត​​គឺ​មាន​ការងារ​រួច​ទៅ​ហើយ ឯ​ខ្លះ​ទៀត​កំពុងតែ​សិក្សា​បន្ត។ លោក ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ប្អូន​ថែរក្សា​សុខភាព ចៀស​ផុត​ពី​រោគ​បៀតបៀន ព្រោះ​រដូវ​នេះ​អាច​នឹង​មាន​ជំងឺ​បាន​យ៉ាង​ងាយ​​ដោយ​សារ​​អាកាសធាតុ​ប្រែប្រួល៕

ប៊ុន រដ្ឋា

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ថ្ងៃទី​២២​ខែឧសភា​គ្រោះថ្នាក់​ចរាចរ​កើតឡើង​៧​លើក​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៧​នាក់​

M23-h-fullភ្នំពេញ ​៖ ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ដឹង​ថា កាលពី​ថ្ងៃទី​២២ ​ខែឧសភា ឆ្នាំ​២០១៣ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង៧​លើក (​យប់៣​លើក​) បណ្តាល​ឲ្យ​មនុស្ស ស្លាប់ម្នាក់ (​ប្រុស​) របួសធ្ងន់៦​នាក់ (​ស្រី ម្នាក់​) និង​របួសស្រាល ម្នាក់ (​ប្រុស)។ នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ទាំង៧​លើក បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប១៣​គ្រឿង​ ក្នុង​នោះ​ម៉ូតូ៧​គ្រឿង រថយន្ត​ធុន​តូច៣​គ្រឿង រថយន្ត​ធុន​ធំ២​គ្រឿង យាន​ផ្សេងៗ១​គ្រឿង និង​ថ្មើរ​ម្នាក់។

អាន​អត្ថបទ​ទាំងស្រុង...

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ បណ្ដាល​ឲ្យ​យុវជន​៤​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​

M23-g-fullភ្នំពេញ​ ៖​ ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​នៅ​តាម​ផ្លូវ​កែង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ទាំង​សងខាង​៤​នាក់​រង​របួស​ធ្ងន់​និង​ស្រាល។ ហេតុការណ៍​​នេះ​បាន​កើត​​ឡើង​កាលពី​វេលា​ម៉ោង ១១យប់​ ថ្ងៃទី​២២ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​នៅ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ​កែង​ផ្លូវ​សុធារស​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

អាន​អត្ថបទ​ទាំងស្រុង...


ជន​សង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឃាត់​ខ្លួន​ពី​បទ​លួច​ម៉ូតូ​

M23-f-fullភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ចាប់​ឃាត់​ខ្លួន​យក​មក​កាន់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍ ​ដើម្បី​ធ្វើការ​សាកសួរ ​កាលពី​វេលា​ម៉ោង ៥​នឹង​៣០​នាទី ថ្ងៃទី​២២ ខែឧសភា​ ឆ្នាំ​២០១៣​បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ហ្វី​ណូ​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​ នៅក្នុង​វត្ត​ខាន់ ​តាម​បណ្តោយ​ផ្លូវ​សុធារស​ ក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន​តែ​មិនបាន​សំរេច ​ត្រូវ​ម្ចាស់​ឃើញ​ទាន់។

អាន​អត្ថបទ​ទាំងស្រុង...


ហោ ណាំហុង ​៖​ នៅ​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​ជួប​គ្រោះអាសន្ន​នា​របប​អាវ​ខ្មៅ​ពួក​បក្ស​ប្រឆាំង​បែរ​ជា​ពួន​សំងំសុខ​នៅ​ឯ​បរទេស​

M23-e-fullភ្នំពេញ ​៖​ មានប្រសាសន៍​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់ ផ្លូវ​ចាក់​កៅស៊ូ មួយ​ខ្សែ​ប្រវែង​១៦.២៨៦ ម៉ែត្រ ចាប់ពី​ឃុំ​មេ​ព្រីង ដល់​ឃុំ​ត្រប់ ស្ថិត​ក្នុង​ស្រុក​បាធាយ​ខេត្តកំពង់ចាម​ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ ២០១៣ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​ជា​សមាជិក​គណៈ​អចិន្ដ្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ បាន​អះអាង​ថា កាលពី​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ប្រជាពលរដ្ឋ​ជួប​ទុក្ខវេទនា និង​ការ​កាប់សំលាប់​យ៉ាង​សាហាវព្រៃផ្សៃ​នោះ ពួក​បក្ស​ប្រឆាំង​មិនបាន​នៅ​រួមរស់​រួមសុខ​រួម​ទុកជា​មួយ​យើង​នោះទេ។

អាន​អត្ថបទ​ទាំងស្រុង...


អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​៣៧១​រអ៊ូរទាំ​ពី​បញ្ហា​ដី​ហុយ​សំពោង​ដោយសារ​ក្រុមហ៊ុន​ជួសជុល​ផ្លូវ​ពុំ​បាញ់​ទឹក​

M23-d-fullភ្នំពេញ ​៖​ អ្នក​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវ​៣៧១​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​នោះ​ដែរ​បាន​សំដែង​នូវ​ការ​មិន​សប្បាយចិត្ត​និង​រអ៊ូរទាំ​ដោយសារតែ​ក្រុមហ៊ុន​ឯកជន​មួយ​ទទួល​ម៉ៅការ​ជួសជុល​ផ្លូវ​នោះ​ពុំ​បាញ់​ទឹក​បណ្ដាល​ឲ្យ​ហុយ​ដី​សំពោង​ជាប្រចាំ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អភិបាល​ខេត្ត​កំពង់​ធំ​ជូន​ដំណើរ​វីរៈ​​និស្សិត​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​ ត្រឡប់​ទៅ​ភ្នំពេញវិញ