Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ជិះ​ម៉ូតូ​បុក​គល់​អំពិល​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​សន្លប់​ឈឹង​ដោយ​សារ​សុរា​ចូល​​ពេញ​ខ្លួន​

26-12-2012-iភ្នំពេញ ៖ បុរស​ម្នាក់​មាន​ភាព​ស្រវឹង​ស្រា​ជោកជាំ​បាន​ជិះ​ម៉ូតូ​បោះពួយ​ជ្រុល​ចង្កូត​ឡើងលើ​ខឿន​ចិញ្ចើម​ផ្លូវ ទៅ​បុក​គល់​អំពិល​ហូប​ផ្លែ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល រង​របួស​ធ្ងន់ សន្លប់​ឈឹង​ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ផង​ដែរ។

ហេតុការណ៍​​ម៉ូ​តូ​បុក​ដើម​អំពិល​ខ្លួនឯង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង២៣ និង១៥ នាទី​យប់​ថ្ងៃទី២៥ ធ្នូ នៅ​តាម​វិថី​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

បុរស​ដែល​បើក​ម៉ូ​តូ​បុក​ដើម​អំពិល​ព្រោះ​ស្រវឹង​ស្រា​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ ដោយ​មាន​​អាយុ​ជាង៣០ឆ្នាំ ​ហើយ​ម៉ូ​តូ​ផ្លើស ពណ៌​ក្រហម ។

សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​នោះ​បាន​​អោយ​ដឹង​ថា​ នៅ​វេលា​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ទំនងជា​អ្នក​រត់​​ម៉ូ​តូ​ឌុប​បាន​ធ្វើ​ដំណើរ​តាម​វិថី​ព្រះ​ស៊ីសុវត្ថិ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើត​ហេតុ​បាន​រេ​ចង្កូត​ឡើង​ទៅ​លើ​ខឿន​ចិញ្ចើម​ផ្លូវ​​ទៅ​បុក​គល់​អំពិល​ហូប​ផ្លែ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​សន្លប់​ឈឹង​តែម្តង ។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដឹក​តាម​រថយន្ត​សង្គ្រោះ​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំណែក​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​ឲ្យ នៅ​ប៉ុស្តិ៍​ស្រះចក ។

ដោយឡែក​មាន​ហេតុការណ៍​គ្រោះថ្នាក់​មួយ​ករណី​ទៀត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២០និង៣០នាទី​យប់​ថ្ងៃទី២៥ខែធ្នូ​ឆ្នាំ២០១២នៅ​ចំណុច​ខាងមុខ​វាល​ព្រះមេរុ​ផ្លូវ​សុធារស​ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ ​ដែល​បង្កដោយ​ម៉ូ​តូ​ម៉ាក​Iconពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​លីម គឹម​ខៀង​ភេទ​ប្រុស​អាយុ១៨ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​០៣៧eផ្លូវលំ​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​ព្រោះតែ​ស្រវឹង​បាន​បើក​មូ​៉​តូ​បុក​អ្នកដើរ​ឆ្លងផ្លូវ​ឈ្មោះ​សំ ប៊ុណ្ណា​ភេទ​ប្រុស​អាយុ២០ឆ្នាំ​មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃ​ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​បណ្តាលអោយ​របួសធ្ងន់​ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ចំណែក​មូ​៉​តូ​បង្កហេតុ​ត្រូវ​ប៉ូលិស​ខណ្ឌដូនពេញ​យក​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី៕

រស្មី

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​​​ជាង​ ១៨០ នាក់​រងរបួស​ ក្នុង​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុកគ្នា​បើកបរ​ក្នុង​សហរដ្ឋ​អាមេរិក

20-5-13-b-fullអាមេរិក៖ ​ក្រុម​នគរបាល ​និង​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​​​ជាង ៥០ នាក់​បាន​រង​របួស​​ក្នុង​ពេល​ដែល​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​ ២គ្រឿង​បាន​បុក​គ្នា​ក្នុង​ពេល​កំពុង​បើកបរ​នៅ​តាម​តំបន់​ហ្វែ​ហ្វីល (Fairfield) រវាង​ទីក្រុង​ញូវយ៉ក និងរដ្ឋ​បូសស្តុន។

អាន​អត្ថបទ​ទាំងស្រុង...


ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...


សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរ​បី​ករណី

20-5-13-f-fullពោធិ៍សាត់ ៖ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរ​​បី​ករណី​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ម្នាក់​របួស​ធ្ងន់​បី​នាក់ ដោយ​សារ​ការ​បើក​បរ​ប្រហែស​និង​បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង។

អាន​អត្ថបទ​ទាំងស្រុង...

សិស្សានុសិស្ស​ចំនួន​ចំនួន ៨៤៥​នាក់​នៅ​ស្រុក​ស្រី​សន្ធរ ​​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​

20-5-13-e-fullស្រុក​ស្រី​សន្ធ​រ ៖ ​នៅ​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ១៩ ខែឧសភា ឆាំ្ន ២០១៣ មាន​រៀបចំ​ពិធី បញ្ចូល​សិស្សានុសិស្ស​ចំនួន ៨៤៥ នាក់​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តកំពង់ចាម ទទួលបន្ទុក​ការងារ​យុវជន និង​លោក លូ កឹម​ឈុន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ស្រី​សន្ធរ​។​

អាន​អត្ថបទ​ទាំងស្រុង...


អ្នក​ថតរូប​ជាង​៥០០​នាក់​ចូលរួម​ប្រកួត​ថតរូប​ប្រចាំឆ្នាំ​លើក​ទី​បួន​នៅ​កម្ពុជា

M20-o-fullភ្នំពេញ ​៖ ​អ្នក​ថតរូប​ប្រមាណ​ជាង​៥០០​នាក់​បាន​ចូលរួម​ការប្រកួត​ថតរូប​ប្រចាំឆ្នាំ​នៅ​កម្ពុជា​កាលពី ថ្ងៃអាទិត្យ​ទី ១៩ ខែឧសភា​ចាប់ពី​វេលា​ម៉ោង ៧ ព្រឹ​តទៅ​នៅ​សាលសន្និសិទ​ចតុមុខ។

អាន​អត្ថបទ​ទាំងស្រុង...


កង​កម្លាំង​យោធា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រុងប្រៀប​ខ្លួន​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​​៣គ្រាប់​

20-5-13-a-fullកូរ៉េខាងត្បូង ៖ ​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​ កំពុង​តែ​ប្រុង​ប្រៀប​ខ្លួន​ក្នុង​ កម្រិត​ខ្ពស់​ ដើម្បី​ទប់​ទល់​នឹង​ស្ថាន​ការណ៍​អាក្រក់​ណា​មួយ​ដែល​អាច​នឹង​កើត​ មាន​ឡើង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ ក្រោយ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​បាញ់​គ្រាប់​​កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី​ចំនួន ​៣គ្រាប់ ​ចេញ​ពី​​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត។​

អាន​អត្ថបទ​ទាំងស្រុង...


ស្នងការ​នគរបាល​ខេត្តព្រៃវែង​ឃាត់​ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​២​នាក់​

M20-n-fullព្រៃវែង​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣ បាន​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង ដោយ​​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ និង​រក​ឃើញ​វត្ថុតាង​មួយចំនួន។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ជិះ​ម៉ូតូ​បុក​គល់​អំពិល​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​សន្លប់​ឈឹង​ដោយ​សារ​សុរា​ចូល​​ពេញ​ខ្លួន​