Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ជិះ​ម៉ូតូ​​​បុក​រថយន្ត​ដាច់​.ក​ម៉ូ​តូ​ជាប់​នឹង​រថយន្ត​​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​

26-12-2012-hភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ហើយក៏​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ​ក្រោយ​ពេល​ដែល​បុរស​ម្នាក់​នេះ​ជិះ​ម៉ូ​តូ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​បណ្តាល​អោយដាច់​​ក.ម៉ូ​តូ​នោះ។

ហេតុ​ការណ៍​​គ្រោះថ្នាក់​នេះ​កើតឡើង នៅមុខ​វិទ្យាស្ថាន​សុខភាព​សាធារណៈ តាម​ផ្លូវ​លេខ២៨៩ ក្រុម៧៥ ភូមិ១៦ សង្កាត់​បឹងកក់​ទី២ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង១០ និង១៥ នាទី​យប់​ថ្ងៃទី២៥ ធ្នូ ឆ្នាំ​២០១២​។

គ្រោះថ្នាក់​នេះ​កើតឡើង​​ដោយ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២S-៩៦២៤​ បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ បាន​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ១គ្រឿង​ម៉ាក​​សង់​ផលិត​នៅ​ប្រទេស​ចិន​ពាក់​ស្លាក​លេខ ១S៩៧៥៧ ជិះ​ដោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២S៩៦២៤បើកបរ​ដោយ​ជនជាតិ​ចិន​បាន​បើកបរ​តាម​ផ្លូវ​លេខ២៨៩ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​សង់​ចិន ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ១S៩៧៥៧ជិះ​ដោយ​បុរស​ម្នាក់​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើត​ហេតុ ម៉ូតូ​ជិះ​វ៉ា​រថយន្ត​មួយ​គ្រឿង​​ឈាន​ចូល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស RX300 ចំ​ពីមុខ ធ្វើ​ឲ្យ​ម៉ូតូ​ដាច់​ក​ផ្នែក​ខាងមុខ​ជាប់​នឹង​កាង​រថយន្ត ហើយ​តួ​ម៉ូតូ​ដួល​នៅ​នឹង​ថ្នល់ រីឯ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់ ។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​គ្លីនិក​ជិត​កន្លែង​កើតហេតុ ចំណែក​រថយន្ត និង​ម៉ូតូ ដែល​ដាច់​.ក​មួយ​កំណាត់​នោះ យក​ទៅ​រក្សាទុក នៅ​ខណ្ឌ​ទួលគោក ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ដែរ មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ចត​នៅ​ជិត កន្លែង​កើត​ហេតុ​នោះ ស្រាប់​តែ​មាន​ជន​ឆ្លៀតឱកាស​ទៅ​ចោមរោម​មើល​បាន​លួច​ខ្វេះ​យក​កញ្ចក់​មើល​ចំហៀង និង​តែម​ម៉ាក​រថយន្ត​បិទ​នៅ​ខាងលើ​ស្លាក​លេខ​រថយន្ត យក​ទៅ​បាត់ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​​កាន

តែ​ហួសចិត្ត​ថែម​ទៀត​​៕

ស្រីរ័ត្ន

ព័ត៌មានអន្តរជាតិ

ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ប្រពន្ធ​ខឹង​ប្ដី​បោក​ចាន​បោក​ឆ្នាំង​ញឹកញាប់​ពេក​ ទាញ​ខ្វែវ​កាប់​រួច​រត់​បាត់​

M23-m-fullសៀមរាប​ ៖ ​ដោយសារតែ​ប្ដី​ប្រមឹក​នៅ​ពេល​ស្រវឹង​ម្តងៗ​តែងតែ​បោក​ចាន​បោក​ឆ្នាំង​ចោល​ជា​ញឹកញាប់​នោះ​ ស្ត្រី​ជា​ប្រពន្ធ​ខឹង​ក៏​បាន​សំរេចចិត្ត​ទាញ​កាំបិត​ខ្វែវ​មក​កាប់​គំរាម​មួយ​កាំបិត​ចំ​កណ្ដាល​ក្បាល ​រួច​រត់​ចោល​កូនតូចៗ​ទាំង​៥​នាក់​បាត់​ ចំណែក​ជនរងគ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម។

អាន​អត្ថបទ​ទាំងស្រុង...

ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​មួយ​សំបុក​ធំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

23-5-13-f-fullសៀមរាប ៖ ជនសង្ស័យ​ចំនួន៧នាក់​ បច្ចុប្បន្ន​រស់​នៅ​ក្នុង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​​សមត្ថកិច្ច​ធ្វើ​ការ​​​ឃាត់ខ្លួន​យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដើម្បី​ធ្វើការ​សួរ​នាំ​​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់។

អាន​អត្ថបទ​ទាំងស្រុង...


សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​តុលាការក្រុង​ឲ្យ​អតីត​សង្ឃ​នេ​ត​ខៃ​ជាប់គុក​១៩​ឆ្នាំ​ដដែល​

M23-l-fullភ្នំពេញ​ ៖ ​អតីត​សង្ឃ​នេត​ខៃ​ គ្រូសូត្រស្ដាំ​វត្ត​ស្រះចក​ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ត្រូវ​បាន​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៣ ​សម្រេច​ឲ្យ​តម្កល់​ទុកជាបានការ​ដ​ដែល​ចំពោះ​សាលក្រម​តុលាការ​រាជធានី​ភ្នំពេញ​ ដែល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១៩​ឆ្នាំ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ឲ្យ​ជនរងគ្រោះ​សរុប​១៤០​លាន​រៀល​ព្រមទាំង​ពិន័យ​បង់​ចូល​ថវិការដ្ឋ​ចំនួន​២​លាន​រៀល​ថែមទៀត។

អាន​អត្ថបទ​ទាំងស្រុង...


ប្រជាពលរដ្ឋ​សង្កាត់​តាខ្មៅ​បង្ហាញ​ឆន្ទៈ​គាំទ្រ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា

23-5-13-d-fullកណ្តាល ៖ ប្រជាពលរដ្ឋ​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​ដោយ​ធ្វើការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ទទួល​បាន​សន្តិភាព​ពេញលេញ​និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ។

អាន​អត្ថបទ​ទាំងស្រុង...


តៃកុង​ឡាន​ដឹក​ទឹកកក​បុក​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​សន្លប់​ឈឹង​ជាប់ឃុំ​បានតែ​មួយ​ដង្ហើមចង្រិត

23-5-13-b-fullកណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្ក​ឡើង​ដោយ​​តៃកុង​រថយន្ត​ដឹក​ទឹកកក​របស់​ថៅកែ​ឈ្មោះ​រិ​ទ្ធ នៅ​ឃុំ​សត្បូ ស្រុក​ស្អាង ហើយ​​បើក​បុក​ស្ត្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​នៅ​ត្រង់​ចំណុច​ផ្លូវ​បំបែកលេខ២១០ កែង១១០ ឋិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ បណ្តាល​អោយ​ស្ត្រី​នោះ​រងរបួស​ជា​ទម្ងន់​​នោះ ត្រូវ​បាន​​កំលាំង​ប្រជា​ការពារ​ស្ទាក់​ចាប់​​តៃកុង​នោះ​​ប្រគល់​​អោយ​​ប៉ូលិស​ឃាត់ខ្លួន ប៉ុន្តែ​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​ឃាត់​ខ្លួន​​បាន​ត្រឹម​​មួយ​ដង្ហើមចង្រិត​ក៏​ដោះលែង​បាត់​ទៅវិញ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ជិះ​ម៉ូតូ​​​បុក​រថយន្ត​ដាច់​.ក​ម៉ូ​តូ​ជាប់​នឹង​រថយន្ត​​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​