តាកែវ ៖ បុរសវ័យ៣៧ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបាទីខេត្តតាកែវធ្វើការចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ម្ដាយធំពីបទប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតនៅក្នុងបន្ទប់ទឹកក្បែរផ្ទះ។
យោងតាមការឲ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកបាទី បានឲ្យកម្ពុជាថ្មីដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនតាមពាក្យបណ្ដឹងនោះមានឈ្មោះ តែម រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ហើយជនសង្ស័យរូបនេះ ជាឪពុកបង្កើតជនរងគ្រោះឈ្មោះ វ.ណ.ក.ណ ភេទស្រី អាយុ៩ឆ្នាំ។
ហេតុការណ៍ការណ៍នៃការឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០១២តាមពាក្យបណ្ដឹងឈ្មោះ សែម ចាន់ធី ភេទស្រី អាយុ៣៤ឆ្នាំត្រូវជាម្ដាយធំជនរងគ្រោះរស់នៅភូមិឃុំជាមួយគ្នាខាងលើ។ តាមសំដីជនសង្ស័យរូបនេះបាននិយាយសារភាពចំពោះមុខសមត្ថកិច្ចនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២នេះថា រូបគេពិតជាបានលួងលោមកូនស្រីរបស់ខ្លួនប៉ងរំលោភសេពសន្ថវៈពិតប្រាកដមែនចំនួន៣ដង នៅក្នុងបន្ទប់ទឹកខណៈពេលប្រពន្ធរបស់គេទៅលក់នំបាត់។ តែការប៉ងរំលោភទៅលើកូនស្រីនោះមិនបានសម្រេចទេពីព្រោះក្លាយវាឈឺគ្រាន់តែសំរាត ហើយយកលិង្គទៅត្រដុះគល់ភ្លៅតែប៉ុណ្ណោះ នៅក្នុងបន្ទប់ទឹកនោះ ហើយលើកទី៣ក៏ត្រូវបាននគរបាលចាប់ខ្លួនតែម្ដង។
បញ្ហាត្រីឆ្ដោរប៉ងស៊ីកូនឯងរបៀបនេះក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តធ្វើការបំពេញសំណុំបែបបទបញ្ជូនជនសង្ស័យរូបនេះទៅឲ្យតុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់៕
វាសនា

































