Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

បង្ខាំង​សិស្ស​អាយុ​១៤​ឆ្នាំ​រំលោភ​ហើយ​​ពង្រត់​ទីបំផុត​ជាប់​ខ្នោះ​នគរបាល​

M26-u-fullពោធិ៍សាត់​ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​ឪពុក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ប្ដឹង​នគរបាល​ឲ្យ​ឃាត់​ខ្លួន​ពី​បទ​ចាប់​បង្ខាំង​កូនស្រី​របស់​គាត់​យក​ទៅ​ចាក់សោ​ទ្វារ​ រួច​ចាប់រំលោភ​ ពេល​រូប​នាង​ទៅ​រៀន​ ហើយ​ពង្រត់​កូនស្រី​របស់​គាត់​បន្ទាប់​ពី​រំលោភ​រួច។

​ ​ហេតុការណ៍​នៃ​ការ​ចាប់​ជន​កំហូច​នេះ​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១២ ​លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​បឹង​វេ​ង ស្ថិត​ក្នុង​ភូមិ​និគម ​ឃុំ​ស្វាន​ដូន​កែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់។

​ ​លោក​កុយ បូរ៉ា ​នាយប៉ុស្ដិ៍​រដ្ឋបាល​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ ​ ទេស​ចាន់​ទ្រា​ នៅ​ភូមិ​ព្រៃ​កន្ទួត ​ឃុំ តា​លោ​ ស្រុក​បាកាន​ បាន​ប្ដឹង​សមត្ថកិច្ច​ថា​ កូនស្រី​វ័យ​១៤​ឆ្នាំ​របស់​គាត់​ឈ្មោះ ព​.​ន​.​ល ត្រូវបាន​យុវជន​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ៅ គុជ អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​ចាប់​បង្ខាំង​ពេល​នាង​ទៅ​សាលារៀន យក​ទៅ​រំលោភ ហើយ​ពង្រត់​នាង​ទៀត។ បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​រួច​រូបលោក​ក៏បាន​ដឹកនាំ​កម្លាំង​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ខាងលើ​តែម្ដង។ ជាមួយនឹង​ការ​ចាប់​បាន ជនសង្ស័យ​គុជ ម៉ៅ និង​ក្មេងស្រី​រងគ្រោះ​ដែល​គេ​ពង្រត់​តាមរយៈ​ការ​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងលិច​នោះ ក្មេងស្រី​រងគ្រោះ​បាន​និយាយ​ថា ​ជនសង្ស័យ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១២ ពេល​រូប​នាង​ចេញពីផ្ទះ​ភូមិ​ព្រៃ​កន្ទួត​ទៅ​រៀន​នៅ​វិទ្យាល័យ​តា​លោ​​ស្រាប់តែ​ជននេះ​បាន​ទូរស័ព្ទ​ហៅ​នាង​ឲ្យ​ទៅផ្ទះ​គេ​មួយ​ភ្លែត​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ខណៈនោះ​នាង​ក៏​ទៅដល់ ជន​នេះ​ក៏​ចាក់សោ​ទ្វា​ជាប់ ហើយ​រំលោភ​បានសម្រេច​២​ដង​រហូតដល់​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ដដែល បាន​ចាប់​នាង​ឲ្យ​ជិះ​ម៉ូតូ​ទៅជា​មួយ​គេ​ដេក​នៅ​ឯ​ឃុំ​រំលេច​មួយ​យប់​ទៀត។ ទើប​ទៀបភ្លឺ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១២ ក៏​ចាប់​នាង​ជិះ​ម៉ូតូ​ទៅជា​មួយ​គេ​ទៀត។ លុះ​ជិះ​ឡើង​ផ្លូវជាតិ​លេខ​៥​ឆ្ពោះទៅ​ទិស​ខាងលិច​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​នគរបាល​ចាប់បាន​តែ​ម្ដង។

​ ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១២​នៅ​ទ្រុង​ដែក​ស្នងការ​ខេត្ត​យុវជន​នេះ​និយាយ​សារភាព​ថា ការពិត​គេ​ត្រូវរ៉ូវ​គ្នា​ទេ ​ដោយ​រស់នៅ​ភូមិ​ជាមួយគ្នា​ដេក​ជាមួយគ្នា​បាន​៨​លើក​ហើយ ​តែ​ចុងក្រោយ​ឪពុកម្ដាយ​នាង​ដឹង​ក៏​ព្យាយាម​នាំ​នាង​រត់ ក៏​ត្រូវ​នគរបាល​ចាប់បាន​តែម្ដង។

​ ​លោក ហៀ​ង ស៊ីថា​ នាយការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ឲ្យ​ដឹង​ថា ករណីនេះ​គឺ​កំពុង​បំពេញ​បែបបទ​សំណុំរឿង​ទៅ​តុលាការ​ជាមួយ​ជនសង្ស័យ​ដើម្បី​ដាក់ទោស​តាម​អំពើ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តិ៕

លាន​គ្រ​ន​

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​អត្ត​ឃាត​ចំនួន​ ៤លើកនៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ធ្វើ​ឲ្យ​មនុស្ស​​រាប់​សិប​នាក់​បាត់​បង់​ជីវិត

នីហ្សេរីយ៉ា ៖ ​ក្រុម​មន្ត្រី​​ឲ្យ​ដឹង​ថា មានការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​ធ្វើ​ឡើង​ទៅ​លើ​អណ្តូ ​ង​រ៉ែ រុករក​សារធាតុ​អ៊ុយ​រ៉ានី​ញូម​មួយ​កន្លែង​របស់​បារាំង នៅក្នុង​តំបន់​អាហ្កា​ដេ​ (Agadez) ជាទី​ក្រុង​ធំបំផុត​នៅភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​ម៉ិញ។

អាន​អត្ថបទ​ទាំងស្រុង...

ចិន​ជម្រុញ​ដល់​កូរ៉េ​ខាងជើង​ឲ្យ​មាន​​ការ​សំរេច​ចិត្ត​ចូលរួម​ក្នុង​ការ​ពិភាក្សា​មួយ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ

ចិន ៖ ​ស្រប​ពេល​និង​បញ្ហា​តានតឹង​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមក នៅ​តំបន់​ឧបទ្វីប​កូរ៉េ បន្ទប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​រ៉ុកកែត​នុយក្លេ​អ៊ែរ​របស់​ខ្លួន​រួច​មក​នោះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​របស់​ប្រទេស​​​​ចិន និង​បេសកជន​ពិសេស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ឲ្យ​ដឹងថា កូរ៉េ​ខាងជើង​កំពុង​មាន​គោល​បំណង​ចាប់​យកការ​ផ្តល់​យោបល់​ប្រទេស​ចិន និង​ចូលរួម​ទៅ​ក្នុងការ​ពិភាក្សា​មួយ។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​វេនេ​ស៊ុយអេឡា កំពុង​ប្រឈម​មុខ​និង​វិបត្ត​សេដ្ឋ​កិច្ច​

វេនេស៊ុយអេឡា ៖ ​ប្រទេស​វេនេស៊ុយ​ហ្សូអេឡា កំពុង​ប្រឈម​មុខ​និង​កង្វះ​ខាត​ស្បៀង​ ហើយនិង​កង្វះ​ការ​ផ្គត់​ផ្គង់​យ៉ាង​ច្រើន​នៅក្នុង​ខណៈ​ដែល​សេដ្ឋ​កិច្ច​ ប្រទេស​នេះ  នៅ​តែ​បន្ត​​ជួប​នូវ​​ស្ថាន​ការ​ដែល​គេពុំអាច​ត្រួត​ត្រា​បាននោះ។

អាន​អត្ថបទ​ទាំងស្រុង...


ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុង​៣​ករណី​ផ្សេង​ពី​គ្នា​

ភ្នំពេញ ​៖​ ជន​សង្ស័យ​ជា​មុខសញ្ញា​ចោរលួច​និង​ចោរប្លន់​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់​ក្នុងករណី​ផ្សេង​ពី​គ្នា។

អាន​អត្ថបទ​ទាំងស្រុង...

លោក​គួច​ ចំរើន​នាំ​យក​អំណោយ​របស់​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​ ទៅ​ផ្ដល់​ជូន​សមាគម​សំនៀង​ជន​ពិការ​ស្ទឹងមានជ័យ​

M25-l-fullភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៣​នេះ ​លោក គួច ចំរើន ​ជំនួយការ​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​និង​ជា​អភិបាលខណ្ឌ​មានជ័យ បាន​នាំ​យក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផ្ដល់​ជូន​ដល់​សមាគម​សំនៀង​ជនពិការ​មាន​ទីតាំង​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ​2C ​ក្រុមទី​៣ ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​ដែល​អំណោយ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ជា​រៀង​រាល់ខែ​ពុំដែល​អាក់ខាន​ឡើយ។

អាន​អត្ថបទ​ទាំងស្រុង...


អាវុធហត្ថ​រាជធានី​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​ជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​

M25-k-fullភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព័ត៌មាន និង​សន្តិសុខ​ទូទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប​ធ្វើការ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៣​ដោយ​ការ​ចាប់ខ្លួន​នេះ​សមត្ថកិច្ច​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​តុលាការ​ខេត្តសៀមរាប​លេខ​១៩៤ ចុះ​ថ្ងៃទី​២២ ​ខែឧសភា ឆ្នាំ​២០១៣​របស់​ចៅក្រម​អ៊ិត សុធា។

អាន​អត្ថបទ​ទាំងស្រុង...


ចោរ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ដោយ​សុវត្ថិភាព​ទាំង​ព្រឹក​នៅ​សង្កាត់​ទំនប់ទឹក​

M25-i-fullភ្នំពេញ​ ៖​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​តាម​កៀប​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​ទាំង​ព្រឹក​កាលពី​ថ្ងៃទី​២៣​ ខែ​ឧសភា​២០១៣​នៅ​ចំណុច​ផ្លូវ​លេខ​៤៣០​ កែង​ផ្លូវ​លេខ​១៨៣​ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំការមន​ទំនងជា​ក្រុម​ចោរ​ចង់​សាក​សមត្ថភាព​លោក​មេ​ប៉ុស្តិ៍​ហើយ​មើលទៅ។

អាន​អត្ថបទ​ទាំងស្រុង...


ខឹង​សុំ​លុយ​ម្តាយ​ទិញ​ម៉ូតូ​មិន​បាន​មក​លោត​ទឹក​សំលាប់​ខ្លួន​តែ​មិន​សំរេច

25-05-2013-a-fullភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សំរេច​ចិត្ត​ជិះ​ម៉ូតូ​ឌុប​មក​លោត​ទឹក​សម្លាប់​ខ្លួន​តែ​មិន​ស្លាប់​ដូច​បំណង​ដោយ​សារ​តែ​ចេះ​ហែល​ទឹក។​ មូល​ហេតុ​ដែល​យុវជន​គិត​ខ្លី​បែប​នេះ​ដោយ​​ខឹង​នឹង​ម្តាយ​របស់​ខ្លួន​គ្រាន់​តែ​សុំ​​លុយ​3​ពាន់​ដុល្លារ​ទិញ​ម៉ូតូ​មិន​បាន ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ បង្ខាំង​សិស្ស​អាយុ​១៤​ឆ្នាំ​រំលោភ​ហើយ​​ពង្រត់​ទីបំផុត​ជាប់​ខ្នោះ​នគរបាល​