កំពង់ធំ ៖ កិច្ចប្រជុំពង្រឹងសមាសភាពថ្នាក់ដឹកនាំ គណបក្សប្រជាជនស្រុកប្រាសាទសំបូរ និងកែសម្រួលតួនាទី ភារកិច្ចក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តឡើងនៅ ក្នុងបរិវេណ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ កាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១២ ក្រោមអធិបតីភាព លោក ឈុន ឈន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក ផាន់ សុផេង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាអនុប្រធានក្រុម ការងារចុះជួយស្រុកសំបូរ ស្រុកសណ្តាន់ និងស្រុកស្ទោង និងជាទីប្រឹក្សាឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងសមាជិកបក្សចូលរួមផងដែរ។
លោក ផាន់ សុផេង បានឡើងអានសេចក្តីសម្រេចតែងតាំង និងប្រគល់តួនាទី ភារកិច្ច ជូនដល់ សមាជិកគណបក្សឃុំ សំបូរ ដើម្បីចុះពង្រឹងតាមគោលដៅ នឹងពង្រឹងតាមមូលដ្ឋាន ដើម្បីឆ្ពោះទៅកាន់ការបោះ ឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៥ ឆ្នាំ ២០១៣លេខ ២០៦៤០ សស.គក ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១២ របស់គណៈអចិន្ត្រៃ គណៈកម្មាធិការកណ្តាល លោក បានសំណូមពរឲ្យគណៈពង្រឹងមូលដ្ឋាន ឲ្យធ្វើការឲ្យមានរបៀបរបបការងារ នឹងរបាយការណ៍ សហការជាមួយគណបក្សឃុំ បក្សភូមិ និងមានរចនាសម្ព័ន្ឋបក្ស និងកសាងសមាសភាពបក្ស ឲ្យមានលក្ខណៈសមស្រប ដើម្បីត្រៀមក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ចំណែកសាខាបក្សចំណុះឲ្យស្រុក ត្រូវពង្រីកសមាជិកបក្សបញ្ជូលសមាជិកថ្មី ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ពីបញ្ហាបទល្មើសនេសាទ ដែល បានដាក់កាត់ស្ទឹង ២ទៅ៣ត្រួត ត្រូវពិនិត្យឡើងវិញ សហការជាមួយមន្ត្រីជំនាញជលផល ចំណែកសម្ភារៈ ដែលត្រូវបានប្រើប្រាស់ក្នុងយុទ្ធនាឃោសនាបោះឆ្នោត ត្រូវរៀបឲ្យហើយចំណែកការងារសន្តិសុខ ត្រូវផ្តោតទៅលើ ភូមិ ឃុំ មានសុវត្តិភាពនៅក្នុង មូលដ្ឋាន ទាំង ៩ ចំណុច។
លោក ឈុន ឈន់ បានសំណេះសំណាល ដល់សមាជិកបក្សគណបក្សប្រជាជនកម្ពុជា ស្រុក ប្រាសាទសំបូរ សូមឲ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ អនុវត្តន៍តាមគោលនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា កសាងនូវអំពើល្អ រកដំណោះស្រាយដោយ សន្តិវិធី ចៀសវាងផលប៉ះពាល់ដល់សន្តិអារម្មណ៍របស់ប្រជាពលរដ្ឋ រួមគ្នាកសាងអភិវឌ្ឍន៍ភូមិ ឃុំ នូវសមិទ្ធិ ផលផ្សេងៗ នឹងចូលរួមពិភាគក្សាជាមូយប្រជាពលរដ្ឋ បង្កើនភាពកក់ក្តៅ រួមទាំងការបង្កើនសមាជិកបក្ស ថ្មី តាមរយះយុវជន លោកតា លោកយាយ ភូមិ ឃុំ នឹងសហគមន៍ នឹងរួមគ្នាទប់ស្កាត់រាល់បញ្ហារអសន្តិសុខ ទាំងឡាយណា ដែលបង្ករភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ សាងទំនុកទុកចិត្ត សាងអំពើល្អ ជាពិសេសត្រូវ អនុវត្តឲ្យបាននូវ គោលនយោបាយភូមិឃុំមានសុវត្តិភាព៕
ប៊ុន រដ្ឋា
































