Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

-​ខ្ចុះ​ហូប​បាយ​​នៅ​លើ​ទឹក​​របស់​រោង​ចក្រ ថាតវឺ ​ស្ថិត​ក្នុង​ភូមិ​​ក្បាល​កោះ​២ សង្កាត់​ក្បាល​កោះ ខណ្ឌមាន​ជ័យ បាន​ស្រុត​ធ្លាក់​ចូល​ទឹក​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​​ថ្ងៃ​ត្រង់​នេះ បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ធ្លាក់​ចូល​ទឹក និង​ជួយ​សង្រ្គោះ​​បាន​​ចំនួន​៨​នាក់​ហើយ​៕ នរា​

moon-PC

moon-iphon

វេទិកាសាធារណៈ ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ និង​ ចែក​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ឃុំ​ចារ​ឈូក​៦៥៦​នាក់​​

សៀមរាប ​៖​ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចារ​ឈូក ​ស្រុក​អង្គរជុំ ​ខេត្តសៀមរាប​ចំនួន​ ៦៥៦​នាក់​ និង សិស្សានុ​សិស្ស ​វិទ្យាល័យ​ ហ៊ុន សែន​ អង្គរជុំ ​ចំនួន​១០០​នាក់​ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​និង ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ​ក្រោម​អធិបតីភាព​លោក ​ម៉ៅ វុ​ឌ្ឍី អភិបាលរង ​នៃ ​គណៈ​អភិបាល​ខេត្ត​ និង​ ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ ព្រមទាំង​មានការ​ចូលរួម​ពី ​សំណាក់​អស់លោក​ លោកស្រី​ជា​អាជ្ញាធរ​ស្រុក​ ឃុំ ​អធិការ​នគរបាល​ស្រុក​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ​ កងរាជអាវុធហត្ថ​ស្រុក ​និង អង្គការ​ដៃគូ​ចូលរួម​ កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែ​ ធ្នូ ឆ្នាំ​២០១២ នៅ ឃុំ ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក រត្ន ជុំ អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរជុំ ក៏បាន​បញ្ជាក់​ផងដែរ អំពី​ស្ថាន ភាព​ភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ការងារ​បង្កបង្កើនផល ជីវភាព​រស់នៅ​របស់ ប្រជាជន​ក្នុងស្រុក និង បាន​ឲ្យ ដឹងផង​ដែរ​ថា​ អំពី​ស្ថិតិប្រជាជន​ក្នុងស្រុក ចាប់ពី​អាយុ​១៨ ឡើង​មាន ចំនួន​៣៧.៤៣៨​នាក់ ស្រី​១៩.០០១​នាក់។ ចំពោះ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាជន​គ្រប់ ​អាយុ ​ក្នុង​ផែនការ​របស់​ខេត្ត ​មាន​ ១១.២៥៦​នាក់ ​ហើយ​ការ​ជំរឿន​ ជាក់ស្តែង​តាម​ឃុំ មាន​ចំនួន​ សរុប ​១២.២៤៩​នាក់​ នឹង​ធ្វើ​ប័ណ្ណ​ជូន​បាន​ ៧.៩៤១​នាក់។ លោក​ក៏បាន​បន្ត​ទៀតថា កន្លងមក​នៅ ស្រុក​អង្គរជុំ​នេះ បានធ្វើ​ការចែក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី មាន​ចំនួន​២​លើក​មក​ហើយ ដែលមាន​ចំនួន សរុប ៤១០​ប័ណ្ណ ហើយ​នេះ​ក៏​ជា​លើក​ទី​៣​ផង​ដែរ ដែល​ប្រជាជន​ចំនួន​ ៦៥៦​នាក់​បាន​មក​ទទួល អត្ត​សញ្ញាប័ណ្ណ គំរូ​ថ្មី​នេះ នៅក្នុង​ឃុំ​ចារ​ឈូក។

ក្នុង​នោះដែរ​លោក​ លុក ផុស អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​អង្គរជុំ ​ក៏បាន​ឡើង​ធ្វើការ ផ្សព្វផ្សាយ​ ពី លក្ខណៈ​សម្បត្តិ​៩​យ៉ាង​ របស់​គោលនយោបាយ​ភូមិ​ឃុំ ​មាន​សុវត្ថិភាព ព្រមទាំង​បាន​ធ្វើការ​បកស្រាយ​ពី​ខ្លឹមសារ អត្ថន័យ​លក្ខណៈ​សម្បត្តិ​ទាំង​០៩​យ៉ាង ​ជូន​ដល់​អង្គ​វេទិកា ​ឲ្យ​កាន់តែ​បាន​យល់​ច្បាស់​ ពី​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ​ដែល​ត្រូវ​ចូលរួម​ក្នុង​សង្គម ​និង មូលដ្ឋាន​ខ្លួន និង បាន ​លើក​ពី​ច្បាប់​ទោសទណ្ឌ ​ដែល​បាន​កំណត់ ចំពោះ​ក្រុម​ជន​ដែល បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែល​មាន​ចែង​នៅក្នុង​លក្ខណៈ​សម្បត្តិ​ទាំង​៩​យ៉ាង​របស់​គោល នយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព​ផងដែរ។

បាន​មាន​មតិ​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ឃុំ​ចារ​ឈូក ក្នុងនាម​លោក​បណ្ឌិត ស៊ូ ភិរិន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ម៉ៅ វុ​ឌ្ឍី នៅក្នុង​វេទិកាសាធារណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង ប្រគល់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ថ្មី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ គឺ​បាន​បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព សន្តិសុខ​សណ្តាប់​ធ្នាប់​បានល្អ​នៅក្នុង​មូលដ្ឋាន​ខ្លួន គឺ​ចាំបាច់​ទាម​ទាញ​ពី​ការ​ចូលរួម​រ​បស់​បង​ប្អូន ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ ក្នុង​មូលដ្ឋាន ​លើ​ការអនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​​ក្រោម​ កិច្ច​ដឹកនាំ​ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា។ លោក ម៉ៅ វុ​ឌ្ឍី ក៏បាន​គូសបញ្ជាក់​ថា អត្តសញ្ញាណប័ណ្ណ គឺមាន​អត្ថប្រយោជន៍​ និង សារ​សំខាន់​បំផុត​សម្រាប់​បងប្អូន ដើម្បី យក​ទៅ​បំរើការ​តាម​ការចាំបាច់​ផ្សេងៗ ក្នុង​ការ​ធ្វើលិខិត​ឆ្លងដែន ធ្វើការ​ងារ​តាម​ក្រុមហ៊ុន​នានា​ ព្រមទាំង​យក​ទៅ​ប្រើ ប្រាស់​នៅពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ខាងមុខ។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ម្នាក់ៗ ដែល​គ្រប់​អាយុ​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ពីព្រោះ​ថា អត្ត​សញ្ញាប័ណ្ណ​នេះ ជា​លិខិត ស្នាម​ផ្លូវការ​របស់​បុគ្គល​ និ​មួយ​ៗ ត្រូវតែ​មាន​ដោយ​អត់​ខាន​ពុំបាន បន្ទាប់ពី​សៀវភៅ​គ្រួសារ និង ប័ណ្ណ​ស្នាក់នៅ។ លោក ម៉ៅ វុ​ឌ្ឍី ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង ៦៥៦​នាក់ និង សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​ទទួល​នូវ អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ​នេះ​ទៅ ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​ឲ្យ​បាន​គង់វង្ស កុំ​ឲ្យ​មានការ​បាត់បង់ ​ហើយ​បើ​មានការ​បាត់បង់ ​ដោយ​ប្រកា​ណា មួយ ឬ ក៏​មាន​ឧបទ្ទវហេតុ​ណាមួយ ត្រូវ​ប្រញាប់​មក​រាយការណ៍​ជូន សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ឃុំ និង មេភូមិ​របស់ខ្លួន ដើម្បី​ធានា​សុវត្ថិភាព នៅ​ពេល​មាន​ហេតុការណ៍​អាក្រក់​អ្វីមួយ​កើតឡើង ពី​ពួក​ខិល​ខូច​ដែល​បាន ដាក់បន្ទុក​ទៅ​បងប្អូន ជា​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ដែល​បាន​បាត់បង់​នោះ​ ព្រមទាំង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ការ​អនុវត្ត​ គោរព​ឲ្យ​បាន​នូវ​លក្ខណៈ​សម្បត្តិ ៩​យ៉ាង របស់​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​សន្តិសុខ សុវត្ថិភាព និង ការរស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ខ្លួន​ ប្រកបដោយ​សុខដុមរមនា​ទៅ ថ្ងៃ​អនាគត។

បន្ទាប់​មក​គណៈអធិបតី ​ក៏បាន​ធ្វើការ​ប្រគល់​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ ឃុំ​ចារ​ឈូក​ ស្រុក​អង្គរជុំ ខេត្តសៀមរាប ទាំង ៦៥៦​នាក់ ជា​និមិត្តរូប​ផងដែរ៕

 

គឿន​វេត

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

បុគ្គលិក​កាស៊ីណូ​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​ដោយសារ​ខ្យល់គរ​

M20-k-fullប៉ោយប៉ែត ​៖ ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ​បាន​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ជួល​ដោយសារ​ខ្យល់គរ ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ពេញ​ក្រុង​ប៉ោយប៉ែត​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ

អាន​អត្ថបទ​ទាំងស្រុង...

ស្រវឹងស្រា​បើក​រថយន្ត​បុក​របង​​អនុវិទ្យាល័យ ទួល​ស្លែង​អស់​ជា​ច្រើន​ម៉ែត្រ

20-05-2013-i-fullភ្នំពេញ ៖ របង​អនុវិទ្យាល័យ​ទួល​ស្លែង​មួយ​ផ្ទាំង ត្រូវ​រង​ការ​ខូច​ខាត​អស់​ជាច្រើន​ម៉ែត្រ កាល​ពី​វេលា​ម៉ោង​ ២៣​យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​១៧៣  សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ ខណ្ឌ​ចំការមន។

អាន​អត្ថបទ​ទាំងស្រុង...


ទាហាន​ប្រមឹក​បង្ក​គ្រោះថ្នាក់​ហើយ​គំរាម​ជនរងគ្រោះ​និង​អ្នក​កាសែត​ទៀត​

M20-j-fullប៉ោយប៉ែត  ៖​ ទាហាន​ប្រមឹក​ម្នាក់​ បើក​រថយន្ត​ដូច​ហោះ​កៀរ​ម៉ូតូ​អ្នកស្រុក​ ហើយ​គំរាម​ជនរងគ្រោះ លុះ​ពេល​អ្នកកាសែត​ទៅ​យក​ព័ត៌មាន​ដល់​កន្លែង​កើតហេតុ ក៏​ត្រូវ​លោក​ទាហាន​ទំនើង​រូប​នោះ​ជេរ​ប្រមាណ​ផងដែរ។

អាន​អត្ថបទ​ទាំងស្រុង...


ខឹង​សន្តិសុខ​ភោជនីដ្ឋាន​ស៊ីញ៉ូ ​ឡាន​ថយ​ក្រោយ​បុក​គល់​ដូង​ចាប់​វៃ​ខ្នោះ​យក​ទៅ​ទំលាក់​ចោល​មុខ​ក្រសួង​មហា​ផ្ទៃ

20-05-2013-h-fullភ្នំពេញ ៖ បុរស​ម្នាក់​អាង​អំណាច​បុណ្យ​សក្តិ​និង​​ជ្រួត​ជ្រាប​ទឹក​ប្តូរ​និស្ស័យ​ចូល​​ពេញ​ខ្លួន​ជោកជាំ​ផង​នោះ បាន​ចាប់​វៃ​ខ្នោះ​សន្តិសុខ​យាម​ភោជ្ជនីយដ្ឋាន បឹងមាស បញ្ចូល​រថយន្ត លុចស៊ីស RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M -2733 របស់​ខ្លួន​យក​ទៅ​ទំលាក់​ចោល​នៅ​មុខ​ក្រសួង​មហា​ផ្ទៃ​ហើយ​បើក​ឡាន​គេច​ខ្លួន​បាត់​ដោយ​សារ​តែ​ខឹង​នឹង​សន្តិសុខ​នោះ​ស៊ីញ៉ូ​ឡាន​ឲ្យ​ថយ​ក្រោយ​ទៅ​បុក​គល់​ដូង​ ។

អាន​អត្ថបទ​ទាំងស្រុង...


ឯកឧត្តម ងួន ញ៉ិល ​អញ្ជើញ​​ជា​​អធិបតីភាព​​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​វត្ត​ទឹក​ម្លា​ង ​ស្រុក​សណ្តាន់​

20-05-2013-g-fullកំពង់ធំ ​៖ ពិធី​បញ្ចុះ​ខណ្ឌ​សីមា វត្ត​ទឹក​ម្លា​ង​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ក្រោម​អធិបតី​ភាព ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​​ចុះ​ជួយ​ខេត្ត​កំពង់ធំ ព្រមទាំង​លោក​ ឈុន​ឈន់ អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ធំ​និង​ជា​ប្រធាន​ក្រុម​ការងារ​ស្តីទី ចុះ​ជួយ​ស្រុក​សណ្តាន់ និង​ស្រុក​ប្រាសាទ​សំបូរ និង​​លោក​ ផាន់ សុ​ផេង សមាជិក​គណៈ​អចិ​ន្ត្រៃ​គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ស្ទោង ព្រមទាំង​សមាជិក​សមាជិកា សិស្សានុសិស្ស ប្រជាពលរដ្ឋ ទាំង​៨០០​នាក់​ចូលរួម​យ៉ាងច្រើន​កុះករ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៣​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ វេទិកាសាធារណៈ ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ និង​ ចែក​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ឃុំ​ចារ​ឈូក​៦៥៦​នាក់​​