ភ្នំពេញ ៖ រថយន្តCR-Vមួយគ្រឿងកំពុងបើកបរយ៉ាងលឿនដល់ចំណុចផ្លូវកោងបានបែកកង់មុខខាងស្ដាំ ហើយឡើងលើខឿនចិញ្ចើមផ្លូវបុកបង្គោលភ្លើងធ្វើពីដែកបណ្ដាលឲ្យដួលរាបដល់ដី ហើយរថយន្តខូចផ្នែកខាងមុខ ប៉ុន្តែអ្នកបើកបរពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១៣ និង ១០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចផ្លូវកោង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ រថយន្តបង្កពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2C-2618។ ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយត្រូវបញ្ជូនទៅសាលាក្រុងរួមទាំងរថយន្តបង្កផងដែរ៕
វិទូ

































