Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

គ្រាន់តែ​​បើក​ម៉ូតូ​​សម្លឹង​មើល​មុខ​គ្នា​ក្រុម​ក្មេង​ទំនើង​១​ក្រុម​ដេញ​កាប់​នឹង​កាំបិត​សាំម៉ូរ៉ៃ​របួសធ្ងន់​ដេកពេទ្យ​២​នាក់​

M17-v-fullភ្នំពេញ ​៖ ​យុវជន​២​នាក់​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ប្រមាណ​ជិត​១០​នាក់​បើក​ម៉ូតូ​ដេញ​កាប់​នឹង​កាំបិត​សាំ​ម៉ូ​រ៉ៃ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ដេក​ពេទ្យ​ដោយ​គ្រាន់តែ​សម្លឹង​មើល​មុខ​ក្រុម​ក្មេង​ទំនើង​ពេល​ចេញពី​ដើរលេង​កោះ​ពេជ្រ​វិញ។

ហេតុការណ៍​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​ចាក់​គ្នា​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៦​ខែ កញ្ញា​ឆ្នាំ​ ២០១២​ នៅ​ចំណុច​ខាងមុខ​ហាង​ឡាក់​គី​ម៉ាស្សា​ផ្លូវ​លេខ​២១៤​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​។​

សមត្ថកិច្ច​បានឲ្យដឹង​ថា​ក្រុម​ជនរងគ្រោះ​២​នាក់​ដែល​រងរបួស​នោះ​ទី​១​. ឈ្មោះ​ជា ឌី​ណា​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​សង្កាត់​បឹងទំពន់​ខណ្ឌមានជ័យ​ត្រូវរបួស​ខ្នង​១​កាំបិត​និង​កែងដៃ​ឆ្វេង​១​កាំបិត​ចេញ​ឆ្អឹង​(​ជា​អ្នកបើក​ម៉ូតូ)​ទី​២​.ឈ្មោះ​គ្រឿន ភា​រម្យ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​សង្កាត់​និរោធ​ខណ្ឌមានជ័យ​ត្រូវ​មួយ​កាំបិត​ចំ​កំភួនជើង​ខាងស្តាំ​(​អ្នករួមដំណើរ​ជាមួយ​)​ពួកគេ​ទាំង​២​នាក់​ជិះ​ម៉ូតូម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BJ -53 38 ។​

ចំណែក​ក្រុម​ជនល្មើស​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់​ជិះ​ម៉ូតូសេរី​ទំនើបៗ​ជាច្រើន​គ្រឿង​ដែល​ប្រដាប់​ដោយ​កាំបិត​សាំម៉ូរ៉ៃ​ស្ទើរ​គ្រប់​ដៃ ហើយ​ក្រោយពេល​ដេញ​កាប់​ក្រុម​ជនរងគ្រោះ​បណ្តាលឲ្យរងរបួស​ធ្ងន់​ទាំង​២​នាក់​ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

ក្រុម​ជនរងគ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូទៅ​លេង​នៅ​កោះ​ពេជ្រ​រួច​ហើយក៏​នាំគ្នា​វិលត្រឡប់​មកវិញ​ក៏បាន​ជួប​និង​ក្រុម​ជនល្មើស​មួយ​ក្រុម​ប្រមាណ​ជិត​១០​នាក់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ដោយ​គ្រាន់តែ​ពួកគេ​បាន​មើលមុខ​ក្រុម​ជន​ទាំងនោះ​ក៏​ពួកគេ​បាន​ដេញ​កាប់​មកលើ​ពួក​ខ្លួន​បណ្តាល​ឲ្យរង​របួស​ដូច្នេះ​តែម្តង​។​

បើតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​ដែល​ឃើញ​ហេតុការណ៍​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​បណ្តាល​ឲ្យរងរបួស​ធ្ងន់​២​នាក់​បាន​និយាយ​គ្រប់ៗ​គ្នា​ថា​នេះ​មិន​មែនជា​រឿង​គ្រាន់តែ​មើល​មុខ​គ្នា​ហើយ​ឈាន​ដល់​កា​រដែ​ញ​កាប់​គ្នា​ដូច្នេះ​នោះ​ទេ​ ដែល​បញ្ហា​នេះ​ប្រហែលជា​ពួកគេ​មាន​គំនុំ​ទំនាស់​គ្នា​ហើយ​កាល​ពីពេល​កន្លងមក​ទើប​ឈាន​ដល់​ការ​តាម​សងសឹក​គ្នា​ដូច្នេះ​តែម្តង​។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ចំពោះ​រឿងហេតុ​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជន​ដៃដល់​ទាំង​នោះ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

រស្មី​

កែ​ចុងក្រោយ​នៅ ថ្ងៃអង្គារ ទី18 កញ្ញា ឆ្នាំ2012 ម៉ោង06:43

ព័ត៌មានអន្តរជាតិ

ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

សម្តេច​ចៅហ្វា​វាំង គង់ សំអុល សម្ពោធ​សមិទ្ធផល​ជាច្រើន​ក្នុង​វត្ត​ជម្ពូ​វ័ន​

23-5-13-j-fullភ្នំពេញ ៖ ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​ជម្ពូ​វ័​ន្ត​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អាន​អត្ថបទ​ទាំងស្រុង...

ស្រវឹង​បើក​ម៉ូតូ​បុក​គ្នា​ពី​ក្រោយ​របួស​ធ្ងន់​ 1ស្រាល1

23-5-13-i-fullភ្នំពេញ ៖ បុរស​2​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​ដោយ​ម៉ូតូ​C125 ស្រវឹង​ជិះ​គ្នា2នាក់​បើក​បុក​ម៉ូតូ​វីវ៉ា​ពី​ក្រោយ​ពេញ​ទំហឹង នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​6A កាល​ពី​វេលា​ម៉ោង 10 និង5 នាទី​យប់​ថ្ងៃទី 22ខែ​ឧសភា ឆ្នាំ 2013 ចំណុច​ភូមិ​គៀនឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវ ។

អាន​អត្ថបទ​ទាំងស្រុង...


វិស្វករ​និង​បុគ្គលិក​ក្រុមហ៊ុន​ស្ពាន​អ្នក​លឿង​បាន​ចូល​បម្រើ​ការងារ​វិញ​ហើយ​

M23-o-fullកណ្ដាល​ ៖​ វិស្វករ​និង​បុគ្គលិក​ជន​ជាតិខ្មែរ​ដែល​បាន​ធ្វើ​កូដកម្ម​នោះ​ ព្រម​ចូល​ធ្វើការ​វិញ បន្ទាប់ពី​លោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួង​ហិរញ្ញវត្ថុ​ទទួលបន្ទុក​អគ្គនាយក​ពន្ធដារ លោក​ទូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​អង្គការ​JICA និង ស្ថានទូត​ជប៉ុន​បាន​អញ្ជើញ​មក​ស្រាយ​បំភ្លឺ​ដល់​បងប្អូន វិស្វករ និង​បុគ្គលិក​ឲ្យ​បាន​យល់​នូវ​កាតព្វកិច្ច​ពន្ធ​រដ្ឋ ​កាលពី​ថ្ងៃទី​២២​ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​៣​និង​១៥​នាទី​ល្ងាច នៅ​ការិយាល័យ​ក្រុមហ៊ុន​សំណង់​ស៊ូ​មី​គូ​ម៉ូ មី​ត​ស៊ុយ ស្ថិតនៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក។

អាន​អត្ថបទ​ទាំងស្រុង...



អ្នក​​គ្រប់គ្រង​នៅ​ច្រក​របៀង​សប្បាយ​កើប​លុយ​ពី​​ការនាំចេញ​អង្ករ​ពី​វៀតណាម​ទៅ​ថៃ​

23-5-13-g-fullបន្ទាយមានជ័យ ៖ ​អ្នក​គ្រប់​គ្រង​នៅ​ច្រក​របៀង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​បងថ្លៃ​លោក ប៊ុន សេន មេ​បញ្ជាការ​រង​​កង​ទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ដែល​គ្រប់គ្រង​ច្រក​អូរ​បី​ជាន់​កំពុងតែ​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​ដែល​នាំ​អង្ករ​ពី​វៀតណាម​ឆ្លង​កម្ពុជា​ទៅ​​ប្រទេស​ថៃ​ដោយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​រាប់​សិប​គ្រឿង​បង់​អោយ​អ្នក​គ្រប់គ្រង​ក្នុង​​​មួយ​រថយន្ត​​តម្លៃ​១២០០​បាត ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ គ្រាន់តែ​​បើក​ម៉ូតូ​​សម្លឹង​មើល​មុខ​គ្នា​ក្រុម​ក្មេង​ទំនើង​១​ក្រុម​ដេញ​កាប់​នឹង​កាំបិត​សាំម៉ូរ៉ៃ​របួសធ្ងន់​ដេកពេទ្យ​២​នាក់​