កំពង់ធំ ៖ បុរសជាប្ដីប្រមឹកម្នាក់ បានក្លាយខ្លួនជាអ្នកទោសក្នុងមួយប៉ប្រិចភ្នែក ព្រោះតែទឹកប្តូរនិស័្សយដល់ថ្នាក់វង្វេងស្មារតី យកក្បាលប្រពន្ធធ្វើជាឧបករណ៍ សាកកំលាំងដៃបណ្ដាលឲ្យប្រពន្ធ ទទួលរងគ្រោះ បែកក្បាលឈាមហូរក្រហមច្រាល ក្នុងពេលនោះក៏ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកសន្ទុក ឃាត់ខ្លួន។
សូ ដុង អាយុ៥០ឆ្នាំជាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទទីអំពើហិង្សាកាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១២ ទៅលើប្រពន្ធខ្លួនបណ្ដាលឲ្យមានរបួសនៅថ្ងៃដដែលនោះដែរ នៅចំណុចអូរបឹងរូង ភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះជាប្រពន្ធបានឲ្យដឹងថាមុនពេលកើតហេតុបន្ទាប់ពីប្ដីត្រឡប់មកពីផឹកវិញ លោកប្តីគាត់ឃ្លានបាយ តែបាយមិនទាន់បានដាំបាយនៅឡើយ ប្តីគាត់ក៏មួម៉ៅ រករឿងឈ្លោះប្រកែកគ្នា ក៏ស្រាប់តែប្តីរបស់គាត់បានទាញឆ្នាំងបាយយ៉ាងធំ មកសំពងក្បាលគាត់។ ស្ត្រីជាប្រពន្ធបន្តថា នេះមិនមែនទើបតែលើកទី ១នោះទេ គឺច្រើនលើកណាស់មកហើយដែលប្តី រូបនេះវាយដំគាត់ នៅពេលដែលស្រវឹង។ ក្រោយហេតុការណ៍កើតឡើងនគរបាលប៉ុស្តិ៍ក៏បានធ្វើការឃាត់ខ្លួនប្ដីដែលប្រើអំពើហិង្សា មកកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃ ទី១៤ខែ កញ្ញាឆ្នាំ២០១២៕
ប៊ុន រដ្ឋា






























