Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

សមេ្តច​តេជោ​ជួយ​សាងសង់​អគារ​បី​ខ្នង​នៅ​ក្នុង​ខណ្ឌដង្កោ​តាមរយៈ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​

M14-y-fullភ្នំពេញ ​៖ ​លោក​អភិបាល​ខណ្ឌដង្កោ​និង​លោក​ឧកញ៉ា ​លាង ម៉េង​ អគ្គនាយក ក្រុមហ៊ុន​ ខ្មែរ​ប្រ៊ូ​វើ​រី បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារ ​ចំនួន​បី​ខ្នង​សំរាប់​ខណ្ឌដង្កោ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ និង​លោកជំទាវ​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ​លី​មី​ធី​ត​ ដែល​បាន​នឹង​កំពុងធ្វើការ​សាងសង់​យ៉ាង​មមាញឹក​ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា​ឆ្នាំ​២០១២។

​ ​អគារ​ទាំង​បី​ខ្នង​ខាង​លើ​នេះ​រួមមាន ​សាលប្រជុំ​សាលាខណ្ឌ​មួយ​ខ្នង​ អគារ​ការិយាល័យ​កងរាជអាវុធហត្ថ​ខណ្ឌ​មួយ​ខ្នង​ និង​អគារ​ការិយាល័យ​នគរ​ បាល​ខណ្ឌ​មួយ​ខ្នង សរុប​ជា​ទឹកប្រាក់​ចំនួន ២៤០០០០​ដុល្លារ​អាមេរិក​បាន​ ចាប់​ដំណើរការ​សាងសង់​ចាប់ពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១២ រហូតមកដល់ បច្ចុប្បន្ន​នេះ​សំរេច​បាន​ប្រមាណ​ជា​៦០​ភាគរយ​ហើយៗ​នឹង​គ្រោង​បញ្ចប់​ការ​សាង សង់​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ​២០១៣​ខាងមុខនេះ​។​

​ ​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​នេះ​លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​ដង្កោ​និង​លោក​ឧកញ៉ា លាង ម៉េង បាន​ផ្តាំផ្ញើ​ដល់​អ្នកម៉ៅការ ​សាងសង់​អគារ​ទាំង​បី​ខ្នង​នេះ​ដោយ​ជំរុញ​ការងារ​សាងសង់ ឲ្យ​បាន​រួចរាល់ ជា​សា្ថពរ​តាម​ផែនការ​ដែល​បានកំណត់​និង​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​គុណ ភាព​សំណង់​ព្រមទាំង​សោភ័ណភាព​ផងដែរ​៕

វ​ត្តី​

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

រថយន្ត​ឡង់គ្រីស័​របុក​រថយន្ត​ដឹក​ទឹកកក​ចត​ស្ងៀម​ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់​

M20-bស្ទឹងត្រែង ​៖​​ កាល​ពី​​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៩​ ខែឧសភា ​ឆ្នាំ​២០១៣​ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ចូល​ភូមិ​អូរ​ស្វាយ​ ក្នុងភូមិ​កាំ​ផាន់ ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ​បង្ក​ដោយ​រថយន្ត​ឡង់​គ្រីស័​រ បើកបរ​ក្នុង​ល្បឿន​លឿន ​ហួសកំណត់​ជ្រែ​គេច​ជង្ហុក​ ធ្វើឲ្យ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទឹកកក​ចត​ស្ងៀម​ខ្ទាត​ប្រហែល​៣០​ម៉ែត្រ ​បណ្ដាល​មនុស្ស​៤ ​នាក់​ជិះ​ក្នុង​រថយន្ត ឡង់​គ្រីស័រ ​៣​នាក់​រង​របួស​ធ្ងន់ និង​ម្នា​ក​បាន​ស្លាប់​ពេល​បញ្ជូន​មកកាន់​មន្ទីរពេទ្យ។

អាន​អត្ថបទ​ទាំងស្រុង...

នាយឧត្ដម​សេនីយ៍​គន់ គីម ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​៦៦៨​ប័ណ្ណ

20-05-2013-b-fullឧត្ដរមានជ័យ ៖ នៅ​ថ្ងៃទី​​១៩ ខែ​ឧសភា ​ឆ្នាំ​២០១៣​​នេះ ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដី​៦៦៨​ប័ណ្ណ ត្រូវ​បាន​​ប្រគល់​ជូន​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្អា​ក​៦២៥​ប័ណ្ណ ភូមិ​ស្រះ​ជ្រៃ​៤៣​ប័ណ្ណ ដែល​ពិធី​ប្រគល់​នេះ បាន​ប្រព្រឹត្តិ​ទៅ នៅ​ឃុំ​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ ចម្រុះ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ អមដំណើរ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង​ប្រធាន​គណៈបញ្ជាការ​សមរភូមិ​មុខ ព្រមទាំង​មេ​បញ្ជា ការ​ជួរមុខ​ជាច្រើនរូប​។

អាន​អត្ថបទ​ទាំងស្រុង...


សម្តេច​ប្រធានរដ្ឋសភា​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ព្រះវិហារ​​វត្ត​ត្នោតជុំ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​

20-05-2013-a-fullតាកែវ ​៖ ព្រះវិហារ​ថ្មី​ទើប​សាងសង់​រួច​ប្រកបដោយ​ក្បូរក្បាច់​ដ៏​ល្អ​ប្រណិត​តាម​រចនាបថ​ខ្មែរ ដែល​មាន​ទំហំ​បណ្តោយ ២២​ម៉ែត្រ ទទឹង​១២​ម៉ែត្រ កំពស់​១៥​ម៉ែត្រ​កសាង​អំពី​បេតុង​ប្រក់​ក្បឿង ចំណាយ​ថវិកា​សរុប​ចំនួន ៩​ម៉ឺន​ដុល្លារ​អាមេរិក ស្ថិតនៅក្នុង​វត្ត​ត្នោតជុំ ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ត្រូវ​បាន​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា និង​ពុទ្ធាភិ​សេក​ឆ្លង និង​សម្ពោធ​កាត់​ខ្សែបូ​រដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៣​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អាន​អត្ថបទ​ទាំងស្រុង...


ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​ជាមួយ​ហេតុផល​ដែល​សាលឧទ្ធរណ៍​ដោះលែង​កូនប្រុស​ឧកញ៉ា​ឌួង​ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

M17-s-fullភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១៧​ ខែឧសភា​ ឆ្នាំ​២០១៣​ កន្លងទៅ ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេច​ដោះលែង​យុវ​សិស្ស​ឈ្មោះ ឌួង គឹម​ឡុង អាយុ​១៧​ឆ្នាំ ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​តទៅទៀត។

អាន​អត្ថបទ​ទាំងស្រុង...


ឃាត់​ខ្លួន​លោក​សង្ឃ​និង​ស្រី​ស្នេហ៍​កំពុង​ដេក​ជាមួយគ្នា​ ប្រគល់​ឲ្យ​ប៉ូលិស​

M18-t-fullភ្នំពេញ ​៖​ លោក​សង្ឃ​មួយ​អង្គ ​និង​ស្រី​ស្នេហ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​លោកសង្ឃ​អង្គ​នេះ​កំពុង​ដេក​ជាមួយ​ស្រី​ស្នេហ៍ នៅ​បន្ទប់​ផ្ទះ​ជួល ​នៅ​ចំណុច​ក្រុម​ទី​៤ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ កាលពី​វេលា​ម៉ោង​១៥​នឹង​៣០នាទី។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ សមេ្តច​តេជោ​ជួយ​សាងសង់​អគារ​បី​ខ្នង​នៅ​ក្នុង​ខណ្ឌដង្កោ​តាមរយៈ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​