Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

កម្ពុជា​ស្នើសុំ​ទិញ​ថាមពលអគ្គីសនី​ចំនួន​១២០​មេហ្គាវ៉ាត់​បន្ថែម​ពី​ប្រទេស​ថៃ​

M14-v-fullភ្នំពេញ​ ៖​ កម្ពុជា​បាន​ស្នើ​សុំ​ទិញ​ថាមពលអគ្គីសនី​ចំនួន​១២០​មេ​ហ្គា​វ៉ា​ត់​បន្ថែម​ទៀត​ពី​ប្រទេស​ថៃ​សម្រាប់​បង្គ្រប់​តម្រូវ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​តាម​បណ្ដា​ខេត្ត ​ដែល​នៅ​ជាប់​ព្រំដែន​នា​រដូវប្រាំង​ខាងមុខនេះ។

នៅក្នុង​ជំនួប​សវនាការ​ជាមួយ​លោក Arak Chonlanon រដ្ឋមន្ត្រី​ថាមពល​ថៃ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​ឱ​កាស​ដែល​លោក​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣០​នៅ​កម្ពុជា លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​កម្ពុជា បាន​បញ្ជាក់ថា ទាក់ទង​នឹង​គម្រោង​ស្នើសុំ​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ថៃ​នេះ លោក Arak Chonlanon រដ្ឋមន្ត្រី​ថាមពល​ថៃ បាន​ឯកភាព​លើ​គម្រោង​ស្នើសុំ​ត​ភ្ជាប់​បណ្តាញ​ថាមពល​អគ្គិសនី​ចំនួន ១២០​មេ​ហ្គា​វ៉ា​ត់​ពី​កម្ពុជា​ហើយ ដើម្បី​បំពេញបន្ថែម​ពីលើ​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​ទិញ​ពី​ថៃ​ចំនួន ៨០​មេ​ហ្គា​វ៉ា​ត់​នាពេល​កន្លងមក។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា រដ្ឋមន្ត្រី​ថាមពល​ថៃ​ក៏បាន​ឯកភាព និង​គាំទ្រ​ផង​ដែរ​ដល់​ការ​វិនិយោគ​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ឯ​ខេត្តកោះកុង​ជាប់​ព្រំដែន​ថៃ។

ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​បណ្ដាញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្តកោះកុង​នេះ លោក រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ស៊ុយ សែម បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពឹង​ផ្អែកលើ​ដៃគូ​វិនិយោគឯកជន ដើម្បី​ពង្រីក​បណ្តាញ​ភ្លើង​នៅក្នុង​ប្រទេស ហើយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​កំពុង​សិក្សា​លើ​គម្រោង​រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​នៅ​ខេត្តកោះកុង ដែលមាន​កំលាំង ១៨០០ មេ​ហ្គា​វ៉ា​ត់​ក្នុងតម្លៃ​ប្រមាណ ៣០០០​លាន​ដុល្លារ​អាមេរិក​។​

គួរ​បញ្ជាក់ដែរថា នៅក្នុង​ជំនួប​សវនាការ​ជាមួយ​អនុប្រធាន​រដ្ឋបាល​ថាមពល​ចិន លោក Wu Yin នា​សណ្ឋាគារ​កាំបូឌីយ៉ាណា ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២​នោះ​ដែរ ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ ក៏បាន​មានប្រសាសន៍​អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​ថា ក្នុង​គម្រោង​ស្នើ​ឲ្យ​ប្រទេស​ចិន​ជួយ​ផ្តល់​ប្រាក់​ឥណទាន​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ទៅលើ​គម្រោង​ផែនការមេ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២០ ដើម្បី​បញ្ជូន​ខ្សែ​អគ្គិសនី​ឲ្យ​បាន​ទៅដល់​គ្រប់​ភូមិ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​នៅ​កម្ពុជា ​ ភាគី​ចិន​បាន​គាំទ្រ​ដោយ​ចិន​យល់ថា​គម្រោង​នេះ​វា​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

នៅក្នុង​ជំនួប​ដោយឡែក​ជាមួយនឹង​រដ្ឋមន្ត្រី​ថាមពល​ជប៉ុន កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​មក​នោះដែរ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​មានប្រសាសន៍​អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​ថា បើទោះជា​មិនទាន់មាន​តួលេខ​បញ្ជាក់​អ្វី​នៅឡើយ ភាគី​ជប៉ុន​បាន​គាំទ្រ​ដល់​ការស្នើសុំ​ទុន​របស់​កម្ពុជា សម្រាប់​កិច្ចអភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ ហើយ​កន្លងមក​រដ្ឋាភិបាល​ជប៉ុន​ក៏បាន​ផ្តល់ទុន​ឲ្យ​កម្ពុជា​ចំនួន ៣២​លាន​ដុល្លារ​អាមេរិក​រួចមកហើយ​ដែរ ដែល​សព្វថ្ងៃ​ទុន​ទាំងនេះ​ភាគី​កម្ពុជា​កំពុង​ប្រើប្រាស់​សម្រាប់​គម្រោង​អគ្គិសនី​ជនបទ​នៅ​កម្ពុជា​។​

តាម​ប្រសាសន៍​អះអាង​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ក៏បាន​បញ្ជាក់ជូន​ដល់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​ថា នៅ​ឆ្នាំ​២០៣០​ប្រជាជន​កម្ពុជា​ប្រមាណ ៧០​ភាគរយ​នឹងមាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ៕

សុង​យោ​

 

ព័ត៌មានអន្តរជាតិ

មនុស្ស​រាប់ពាន់​នាក់​បាន​ប្រថុយ​ប្រថាន​រស់​នៅ​តាម​ទីកន្លែង​របស់​ខ្លួន​ខណៈ​ភ្នំភ្លើង​បន្ត​ផ្ទុះ​ថែម​ទៀត​

25-5-13-f-fullមេកស៊ីកកូ ៖ ​ភ្នំភ្លើង​ប៉ូ​ប៉ូកាតេ ពែល (Popoealepeth) របស់​ប្រទេស​មេកស៊ីក​បាន​បន្ត​ផ្ទុះ​សារ​ជា​ថ្មី​​ខ្លំាង​ថែមទៀត​កាល​ពី​ថ្ងៃ​​សុក្រ ទី​២៤ ខែ​ឧសភា​ម្សិលម៉ិញ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​នៅក្នុង​តំបន់​ប្រកាស​ភាព​អាសន្ន​ជាច្រើន​ដែល​ស្ថិត​​នៅក្នុង​ភ្លើង​សញ្ញា​ប្រុង​ប្រយ័ត្ន​ច្រើន​លើក​ដែល​ស្ថិត​នៅក្នុង​ភ្លើង​ សញ្ញា​ប្រុង​ប្រយ័ត្ន​ពណ៌​លឿង​នៅឡើយ។

អាន​អត្ថបទ​ទាំងស្រុង...

ការ​ខូច​ខាត​ដោយ​ព្យុះ​សង្ឃរា​ក្នុង​សហ​រដ្ឋ​អាមេរិក​ស្មើ​និង​ទឹកប្រាក់​ចំនួន​ជាង ៥,០០០លាន​ដុល្លារ​អាមេរិក​

25-5-13-e-fullអាមេរិក ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ការពារ​ជន​រង​គ្រោះ​ពី​គ្រោះ​ មហន្ត​រាយ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ព្យុះ​សង្ឃរា​ដែល​បោក​បក់​ប៉ះ​ពាល់ទៅ​លើ​សហរដ្ឋ​អាមេរិក​បាន​បណ្តាល​ឲ្យ​​មាន​ការ​ខាត​​បង់​ធ្ងន់​ធ្ងរ​ស្មើ​​និង​ទឹកប្រាក់​ចំនួន​ជាង  ៥,០០០ ​លាន​ដុល្លារ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


ទាហាន​៥​​នាក់​​ស្លាប់​​និង​​ម្នាក់​​ទៀត​បាន​រង​របួស​ធ្ងន់ ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​ នៅ​ខេត្ត​​ប៉ា​តានី​ប្រទេស​ថៃ​

25-5-13-d-fullថៃ ៖ ​ទាហាន​របស់​រដ្ឋាភិបាល​ប្រទេស​ថៃ​ចំនួន​ ៥​នាក់ បាន​បាត់​បង់​ជីវិត​ និង​​ម្នាក់​ទៀត ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​លើ​ដងផ្លូវ​ ក្នុង​​ស្រុក​មួយ​នៃ​ខេត្ត​ប៉ា​តានី​ ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ ថៃ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៤ ខែ​ឧសភា​។​

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​ និង​ប្រទេស​ស្វីស​បាន​ចុះ​ហត្ថលេខា​លើ​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​គ្នា​លើក​ដំបូង​បំផុត

25-5-13-c-fullចិន ៖ ​នៅពេល​នេះ​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ទាក់ទង​និង​កិច្ច​​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​​​ប្រទេស​ស្វីស​ដែល​ការ​ចុះ​ហត្ថ​​លេខា​នេះ បាន​នាំ​អោយ​ក្រុង​ប៉េកាំង​ក្លាយ​ជា​អ្នក​ធ្វើ​ពាណិជ្ជ​កម្ម​​ធំ​ជាង​គេ​ លើកដំបូង​ជាមួយ​បស្ចឹម​ប្រទេស​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​រុស្ស៊ី​និយាយ​ថា រដ្ឋាភិបាល​ស៊ីរី បាន​យល់​​ព្រម​ចូល​រួម​នៅក្នុង​សន្និសីទ​អន្តរជាតិ​ហើយ

25-5-13-b-fullស៊ីរី ៖ ​ប្រទេស​រុស្ស៊ី​និយាយ​ថា ក្រុង​ដាម៉ាស់​បាន​យល់ព្រម​ទៅលើ​គោល​ការណ៍​មួយ​ទាក់ទង​និង​សន្និសីទ​ស្តី​​​ពី​វិបត្ត​​នៅ​ប្រទេស​ស៊ីរី​ដែល​និង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ក្រុង​​ហ្សឺណេវ​ ប្រទេស​ស្វីស​នៅ​ខែ​មិថុនា​ខាង​មុខ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​អត្ត​ឃាត​ចំនួន​ ៤លើកនៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ធ្វើ​ឲ្យ​មនុស្ស​​រាប់​សិប​នាក់​បាត់​បង់​ជីវិត

នីហ្សេរីយ៉ា ៖ ​ក្រុម​មន្ត្រី​​ឲ្យ​ដឹង​ថា មានការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​ធ្វើ​ឡើង​ទៅ​លើ​អណ្តូ ​ង​រ៉ែ រុករក​សារធាតុ​អ៊ុយ​រ៉ានី​ញូម​មួយ​កន្លែង​របស់​បារាំង នៅក្នុង​តំបន់​អាហ្កា​ដេ​ (Agadez) ជាទី​ក្រុង​ធំបំផុត​នៅភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​ម៉ិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជនបរទេស២នាក់ត្រូវបានប្រទះឃើញស្លាប់សង្ស័យអំពើឃាតកម្ម

ភ្នំពេញ : ជនបរទេស២នាក់ត្រូវបានប្រទះឃើញស្លាប់នៅមាត់ច្រាំងទន្លេ សង្ស័យអំពើឃាតកម្ម ដោយសពទាំង២នាក់ជាបុរសត្រូវបានគេវាយបែកមុខ។ ហេតុការណ៍ប្រទះឃើញសពមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣ នៅមាត់ច្រាំងទន្លេក្នុងសង្កាត់ព្រែកត្រសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង២ទៀបភ្លឺគេបានឃើញរថយន្តដឹកអីវ៉ាន់បានទម្លាក់សពទាំង២នាក់នៅកន្លែងកើតហេតុ ប៉ុន្តែមិនមានការចាប់អារម្មណ៍។ លុះពេលព្រឹកឡើងទើបមានការភ្ញាក់ផ្អើលឡើងតែម្ដង៕ឌីរៀ  

លទ្ធផល​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្ដេច​តេជោ​ហ៊ុនសែន​លើក​ទី​១​ឆ្នាំ​២០១៣​នៅ​ខេត្ត​ស្វាយ​រៀង​

M25-s-fullស្វាយរៀង​ ៖ ​នៅ​ទីលាន​បាល់ទាត់​ខេត្តស្វាយរៀង និង​ទីលាន​បាល់ទាត់​ស្វាយរំពារ ​នា​រសៀល​ថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ​២០១៣​ មាន​ការ​ប្រកួត​កីឡា​បាល់ទាត់​ពានរង្វាន់​សម្ដេច​តេជោ​ហ៊ុន សែន​លើក​ទី១​ឆ្នាំ​២០១៣ ​ដែល​បាន​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង។

អាន​អត្ថបទ​ទាំងស្រុង...


អតីត​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​(​វិទ្យាល័យ​ភ្នំ​ដូនពេញ​)​បាន​ជួបជុំគ្នា​តាម​ការគ្រោងទុក​

M25-r-fullភ្នំពេញ​ ៖ តាម​គម្រោង​ដែល​បាន​គ្រោង​ទុក​អតីត​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​(​វិទ្យាល័យ​ភ្នំ​ដូនពេញ​) បាន​ជួបជុំគ្នា​រៀបចំ​កម្មវិធី​ក្រោម​ដំបូល​តែមួយ​ជាទី​កន្លែង​ក្រេបជញ្ជក់​ចំណេះដឹង និង​ជា​ស្ពាន​ចម្លង​ភាព​អវិជ្ជា តម្រង់​ឆ្ពោះ​ក្លាយជា​និស្សិត​បញ្ញវ័ន្ត មន្ត្រីរាជការ សមាជិក​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ជា​អ្នកជំនួញ​ដ៏​មាន​កិត្តិយស​នៅក្នុង​សង្គម​ទៀតផង។

អាន​អត្ថបទ​ទាំងស្រុង...


ដេប៉ូ​ឈើ​នៅ​ព្រែកលៀប​ដឹក​ឈើ​គ្រឿង​បង្កប់​ឈើ​ប្រណិត​ចូល​ស្ទើរ​រាល់​យប់​

25-05-2013-j-fullភ្នំពេញ ៖ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ដេប៉ូឈើ​មួយ​កន្លែង​ដែល​មាន​យីហោ (ច័ន្ទរះ )ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​6A ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ឬស្សីកែវ បាន​យក​ឡាន​កុងតឺន័រ និង​ឡាន​យីឌុប ធំ​ៗដឹកឈើ​គ្រឿង​ ហើយ​បង្កប់​សុទ្ធ​តែ​ឈើ​ប្រណិត រាប់​សិប​ម៉ែត្រ​គូប ដូចជា​ធ្នង់ បេង នាងនួន​ជាដើម ដែល​មាន​ម្ចាស់ ឈ្មោះ ជេត ផល្លា ជា​ប្រធាន​ការិយាល័យ ពេទ្យ​សត្វ​រាជធានី​ភ្នំពេញ  ហើយ​គេ​ដឹក​របៀប​នេះ​បាន​ព្រោះ​​ជ្រក​ក្រោម​​អាជ្ញាប័ណ្ណ ដេប៉ូ​ឈើ(ចន្ទ័រះ)នេះ។ ប៉ុន្តែ ច្បាប់​អនុញ្ញាតិ​ឲ្យ​លក់​ឈើ​គ្រឿង​ផ្ទះ​នៅ​ក្នុង​ស្រុក​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


ឃាតកម្ម​លើ​ព្រះចៅ​អធិការ​វត្ត​ថ្លាញ​សង្ស័យ​ជា​អំពើ​ប្លន់​នោះ ថ្ងៃនេះ​រក​ឃើញ​សព​គ្រូបង្រៀន​ម្នាក់​ទៀត​ក្រោម​ស្ពាន​អំរិត​​ជាប់​នឹង​វត្ត​ថ្លា​នោះ​ដែរ​

ស្វាយរៀង​ ៖​ មាន​ការ​ភ្ញាក់ផ្អើល​មួយ​ដែល​មាន​មនុស្ស​ចោមរោម​មើល​សព​គ្រូបង្រៀន​ម្នាក់​ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៣ ​ហើយ​នៅ​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែឧសភា ​មាន​ការ​ភ្ញាក់ផ្អើល​មាន​ឃាតកម្ម​លើ​ព្រះ​ចៅអធិការ​វត្ត​ថ្លាញ​ទៀត ​ទើប​មាន​ការ​សង្ស័យ​ថា​រឿង​នេះ​គឺជា​រឿង​តែមួយ គឺ​ករណី​ប្លន់​តែម្ដង ព្រោះ​ត្រូវ​បាន​ឃាតក​សម្លាប់ចោល​ដល់​ទៅ​២​នាក់​ឯណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ កម្ពុជា​ស្នើសុំ​ទិញ​ថាមពលអគ្គីសនី​ចំនួន​១២០​មេហ្គាវ៉ាត់​បន្ថែម​ពី​ប្រទេស​ថៃ​