កីឡាករ​ Messi​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ​ពាក់ព័ន្ធ​នឹង​ករណី​ពន្ធ​រដ្ឋ

ថ្ងៃ សៅរ៍ ទី04 តុលា ឆ្នាំ2014 ម៉ោង16:52   ផ្នែក: ព័ត៌​មានកីឡា    ដោយ: ហង្សទេព​

M04-10-14-u-full

តារា​បាល់ទាត់​ Lionel Messi​នឹង​ត្រូវ​ឡើង​តុលាការ​កាត់​ទៀត ​ពាក់ព័ន្ធ​នឹង​ករណី​លួច​បន្លំ​ពន្ធ​រដ្ឋ ក្រោយ​ចៅក្រម​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​កីឡាករ​ក្លឹប​ Barcelona​ម្នាក់នេះ។

ម្ចាស់​ពានរង្វាន់​បាល់​មាស​ពិភពលោក​៤​សម័យកាល​ម្នាក់​នេះ និង​ឪពុក​Jorge Messi​ជាប់ចោទ​ពីបទ​បន្លំ​ពន្ធ​រដ្ឋ​ ដោយ​មិនទាន់​បង់​ចំនួន​៣.៤​លាន​ផោន កាលពី​អំឡុង​ឆ្នាំ​២០០៧​និង​២០០៩។

សេចក្តីថ្លែងការណ៍​មួយ​របស់​ចៅក្រម​អេ​ស្ប៉ា​ញ ករណី​បទឧក្រិដ្ឋ​នេះ ត្រូវតែ​លើកយក​មកកាន់​ទោស ហើយ​វា មិនអាច​ចៀស​ផុតពី​ការជាប់​ពន្ធ​ធនាគារ​បានឡើយ។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Messi​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​នឹង​អាច​ចៀស​ផុតពី​ការឡើង​តុលាការ ដោយសារតែ​ឪពុក​របស់លោក​គឺជា​អ្នកគ្រប់គ្រង​ប្រាក់ចំណូល​។ តែ​ឥឡូវ លោក​ត្រូវ​អង្គុយ​ជាមួយ​ឪពុក​របស់លោក ដើម្បី​ឆ្លើយ​សំណួរ​ ពាក់ព័ន្ធ​នឹង​ការ​ខកខាន​បង់ពន្ធ​ជូន​រដ្ឋ​អេ​ស្ប៉ាញ ចន្លោះ​ឆ្នាំ​២០០៧-២០០៩។

ដោយឡែក​កាលពី​ខែកក្កដា​កន្លងទៅ ក្រុម​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ បាន​ណែនាំ​ឲ្យ​លើក​លែង​ការចោទប្រកាន់​ប្រឆាំង​នឹង​កីឡាករ​វ័យ​២៧​ឆ្នាំ​ម្នាក់​នេះ ដោយ​ពួកគេ​លើក​ឡើ​ងថា គាត់​មិនមែនជា​អ្នកទទួលខុសត្រូវ​លើ​ការបង់ពន្ធ​ជូន​រដ្ឋ​នោះទេ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំមុន កីឡាករ​ Messi​បាន​បង់ពន្ធ​រដ្ឋ​៨​លាន​ផោន ដើម្បី​លាង​ជម្រះ​មន្ទិលសង្ស័យ​ខ្លះៗ និង​បាន​សង​លុយ​១០.១​លាន​ផោន​ទៀត​ ដែល​ជំពាក់​ថ្លៃ​សិទ្ធិ​រូបភាព​របស់​លោក និង​៩.៤​លាន​ផោន​ជំពាក់​ថ្លៃ​ប្រាក់បៀវត្សរ៍​របស់​លោក៕

M04-10-14-u1-full