Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

រថយន្ត​ធំៗ​ដឹក​ថ្ម​បង្ក​ឲ្យ​ប៉ះ​ពាល់​សុខភាព​អ្នកភូមិ​ដោយ​សារ​ដី​ហុយ​ស្រោច​ទឹក​មិន​គ្រប់គ្រាន់​

P30-lកំពង់ស្ពឺ ៖ ​សកម្មភាព​រថយន្ត​ដឹក​ថ្ម​ធំៗ​ ចេញពី​ការដ្ឋាន​រណ្តៅ​ថ្ម ​របស់​ក្រុមហ៊ុន ​ណឹ​ម ម៉េង ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​លំនៅដ្ឋាន ​អម​សងខាង​ផ្លូវ ​មានការ​ខឹង​សម្បារ​ យ៉ាង​ខ្លាំង​ព្រោះតែ​ ដី​ហុយ​ទ្រលោម​ បង្ក​ឲ្យ​មានការ​រំខាន​ និង ​ប៉ះពាល់​ដល់​សុខភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​បាន​និយាយប្រាប់​ឲ្យ​ដឹងថា សព្វថ្ងៃ​ពួកគាត់​បាន​រង​ផលប៉ះពាល់​បញ្ហា​ផ្លូវដង្ហើម​ស្ទើរ​គ្រប់គ្នា​ដោយសារតែ​ដី​ហុយ​ទ្រលោម​ពី​សំណាក់ ក្រុម​រថយន្ត​យី​ឌុប ដឹកជញ្ជូន​ថ្មភ្នំ​បើក​លឿនៗ​ជា រៀងរាល់​យប់​ថ្ងៃ ដោយ​មិនបាន​ស្រោច​ទឹក​គ្រប់គ្រាន់​នោះឡើយ ។ អ្នកភូមិ​បាន​បន្តទៀតថា​សកម្មភាព​រថយន្ត​ដឹក​ថ្ម​នេះ​  ចាប់ផ្តើម​រយៈពេល​ប្រមាណ ជិត​មួយឆ្នាំ​កន្លងមកហើយ​ហើយ​ពួកគាត់​ជួប​បញ្ហា​សុខ​ភាពជា​ញឹកញាប់ ជាពិសេស​ក្មេង​តូច​តែម្តង ។​

​អ្នកភូមិ​បាន​បន្តទៀតថា ជា​រៀងរាល់ថ្ងៃ​ឃើញ​មាន​រថយន្ត ដឹក​ទឹក​ស្រោច​ផ្លូវ ដែរ​ប៉ុន្តែ​វា​មិន​ទៀងទាត់​នោះទេ គឺ​ក្នុង​ម​មួយថ្ងៃ​ស្រោច​ត្រឹម តែ​២​ដង​ប៉ុណ្ណោះ ហើយ​ការ​ស្រោច​ទឹក​មិនសូវ​ជោកជាំ​នោះទេ ។ ពួកគាត់​បន្តថា រថយន្ត​ដឹក​ថ្ម​ទាំងនោះ​បើក​លឿនៗ​ទៀតផង ព្រោះ​តៃកុង​ភាគច្រើន​ស៊ីឈ្នួល​ជើង​ពី​ថៅកែ​រថយន្ត ។​

​សូមប​បញ្ជាក់ថា​រថយន្ត​ដឹក​ថ្ម​ដែល​រង​ការ​រិៈ​គន់​ពី​សំណាក់​ប្រជាពលរដ្ឋ នោះ​ពួកគេ​ដឹក​ចេញ ពី​ការដ្ឋាន​ថ្ម​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង ម្តុំ​ភ្នំ​ម្រះព្រៅ ក្នុងភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។ ដោយសារ​ភាព​ហុយ​ទ្រាំ​លេង​បាន​បែបនេះ ប្រជាពលរដ្ឋ​គ្រោង​រៀបចំ​បិតផ្លូវ តវា​សុំ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ថ្ម ជួយ​ស្រោច​ទឹក​ឱ្យបាន​គ្រប់គ្រាន់​និង​កុំ​បើក​លឿន​ពេក​នៅក្នុង​ភូមិ ដើម្បី​កាត់បន្ថយ​ការ​ហុយ និង ម្យ៉ាងទៀត​ការពារ​គ្រោះថ្នាក់​ចំពោះ​ក្មេងៗ​ដែល​រត់​លេង​តាមផ្លូវ ។​

​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​និយាយថា ធូលី​ដី​ដែល​ហុយ​ដោយសារ​រថយន្ត​បើក​ វា​អាច​បង្ក​ឲ្យ​ប៉ះពាល់ បញ្ហា​ផ្លុ​វ​ដង្ហើម​របស់​មនុស្ស ជាពិសេស​កុមារ​តូចៗ​តែម្តង​។​ប្រភព​បន្ត ថា​ប្រសិនបើ​មាន​ករណី​ធូលី​ដី​ហុយ រាល់ថ្ងៃ​ដូច​ប្រជាពលរដ្ឋ​ក្នុង ឃុំ​សែន​ដី​អះអាង​មែន​វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខមាលភាព​ប្រាកដ​ណាស់ ហើយ​អាជ្ញាធរ​គួរតែ​ទប់ស្កាត់​បញ្ហា​នេះ​ផង ។​

​កម្ពុជា​ថ្មី​បាន​ព្យាយាម​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី តំណាង​ក្រុមហ៊ុន​ថ្ម ណឹ​ម ម៉េង ជុំវិញ​បញ្ហា​នេះ​មិន​បានឡើយ ព្រោះ​ប្រព័ន្ធ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ៕ រដ្ឋ​ឋានៈ​

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​អត្ត​ឃាត​ចំនួន​ ៤លើកនៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ធ្វើ​ឲ្យ​មនុស្ស​​រាប់​សិប​នាក់​បាត់​បង់​ជីវិត

នីហ្សេរីយ៉ា ៖ ​ក្រុម​មន្ត្រី​​ឲ្យ​ដឹង​ថា មានការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​ធ្វើ​ឡើង​ទៅ​លើ​អណ្តូ ​ង​រ៉ែ រុករក​សារធាតុ​អ៊ុយ​រ៉ានី​ញូម​មួយ​កន្លែង​របស់​បារាំង នៅក្នុង​តំបន់​អាហ្កា​ដេ​ (Agadez) ជាទី​ក្រុង​ធំបំផុត​នៅភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​ម៉ិញ។

អាន​អត្ថបទ​ទាំងស្រុង...

ចិន​ជម្រុញ​ដល់​កូរ៉េ​ខាងជើង​ឲ្យ​មាន​​ការ​សំរេច​ចិត្ត​ចូលរួម​ក្នុង​ការ​ពិភាក្សា​មួយ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ

ចិន ៖ ​ស្រប​ពេល​និង​បញ្ហា​តានតឹង​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមក នៅ​តំបន់​ឧបទ្វីប​កូរ៉េ បន្ទប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​រ៉ុកកែត​នុយក្លេ​អ៊ែរ​របស់​ខ្លួន​រួច​មក​នោះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​របស់​ប្រទេស​​​​ចិន និង​បេសកជន​ពិសេស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ឲ្យ​ដឹងថា កូរ៉េ​ខាងជើង​កំពុង​មាន​គោល​បំណង​ចាប់​យកការ​ផ្តល់​យោបល់​ប្រទេស​ចិន និង​ចូលរួម​ទៅ​ក្នុងការ​ពិភាក្សា​មួយ។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​វេនេ​ស៊ុយអេឡា កំពុង​ប្រឈម​មុខ​និង​វិបត្ត​សេដ្ឋ​កិច្ច​

វេនេស៊ុយអេឡា ៖ ​ប្រទេស​វេនេស៊ុយ​ហ្សូអេឡា កំពុង​ប្រឈម​មុខ​និង​កង្វះ​ខាត​ស្បៀង​ ហើយនិង​កង្វះ​ការ​ផ្គត់​ផ្គង់​យ៉ាង​ច្រើន​នៅក្នុង​ខណៈ​ដែល​សេដ្ឋ​កិច្ច​ ប្រទេស​នេះ  នៅ​តែ​បន្ត​​ជួប​នូវ​​ស្ថាន​ការ​ដែល​គេពុំអាច​ត្រួត​ត្រា​បាននោះ។

អាន​អត្ថបទ​ទាំងស្រុង...


ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នឹង​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​រយៈពេល​មួយ​ខែ​ទៀត​

ភ្នំពេញ ​​៖ ​លោក​កែវ​រតនៈ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​មានប្រសាសន៍ថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​នឹង​លែង​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ទៀតហើយ​ក្នុង​រយៈពេល​មួយ​ខែ​ទៀត​ដោយសារ​មាន​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​រោងចក្រ​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ដែល​មាន​កំលាំង​៥០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្ត​ព្រះសីហនុ។

អាន​អត្ថបទ​ទាំងស្រុង...

ជនរងគ្រោះ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​អ្នកនយោបាយ​ម្នាក់​ឈ្មោះ កឹម សុខា សុំទោស​ចំពោះ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​

M24-v-fullភ្នំពេញ​ ៖​ រហូតមកដល់​ពេលនេះ​មាន​ប្រតិកម្ម​ជុំវិញ​រឿង​លោក​កឹម សុខា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​គុក​ទួលស្លែង​ជា​រឿងប្រឌិត​ដែល​បាន​រៀបចំឡើង​ដោយ​វៀតណាម ហើយ​ក្នុង​នោះ​អតីតជន​រងគ្រោះ​បាន​រួច​ជីវិត​ពី​គុក​ទួល​ស្លែង​នឹង​ធ្វើ​ការ​ទាមទារ​ឲ្យ​អ្នកនយោបាយ​រូប​នេះ​សុំទោស​ចំពោះ​ដួង​ព្រលឹង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​គុក​ទួល​ស្លែង​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


ព្រលែង​សត្វ​ព្រៃ​ឲ្យ​មាន​សេរី​ភាព​វិញ នៅ​ថ្ងៃ​វិសាខ​បូជា

24-05-13-g-fullមណ្ឌលគិរី ៖ សត្វព្រៃ​បី​ប្រភេទ​ចំនួន ២៩ក្បាល​ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព ទៅ​ក្នុង​ព្រៃ​​វិញ​ហើយ កាលពី​ព្រឹ​ក​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ២០១៣ ចំ​នឹង​ថ្ងៃ​វិសាខ​បូជា​។

អាន​អត្ថបទ​ទាំងស្រុង...


និស្សិត​ពេទ្យ​យោធា​ម្នាក់​លង់​ទឹក​ស្លាប់​ខណៈ​ពេល​ចុះ​ហែល​ទឹកស្រះ​លេង​

M24-u-fullភ្នំពេញ ​៖​ យុវ​និស្សិត​ពេទ្យ​យោធា​ម្នាក់​បន្ទាប់ពី​ធ្វើ​ពលកម្ម​រួច​បាន​ឆ្លៀត​ទៅ​ហែល​ទឹកស្រះ​លេង​ដែល​ទឹកស្រះ​នោះ​មាន​ជំរៅ​៦​ម៉ែត្រ​ ខណៈ​ចុះ​ហែល​នោះ​បាន​ផុតដៃផុតជើង​លង់​ស្លាប់​កណ្ដាល​ស្រះ​ទឹក​នោះ​តែម្ដង​គ្មាន​អ្នកណា​ជួយ​ទាន់​នោះ​ឡើយ ហើយ​គេ​បាន​ដាក់មង​អូស​រាវរក​នៅក្នុង​ស្រះ​ទឹក​នោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ក្រោយ​មក​ទើប​ប្រទះ​ឃើញ​សព​ជន​រងគ្រោះ​នៅក្នុង​ស្រះ​ទឹក​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


សម្តេច​​តេ​ជោ ​៖​ ខ្ញុំ​មិន​ធ្វើ​អាយ៉ង​អ្នកណា​ទាំងអស់​

24-05-13-d-fullស្រុក​ស្ទឹងត្រង់ ៖ ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៣ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មានប្រសាសន៍ថា ​សម្ដេច​​មិន​ធ្វើជា​អាយ៉ង​របស់​អ្នកណា​ឡើយ ហើយក៏​ធ្លាប់​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចំនួន ២ ដងដោយ​មានការ​ចូល​រួម​ពី​សំណាក់​មេ​ដឹក​នាំ​​នៅ​លើ​ពិភពលោក​ផង​ដែរ​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ រថយន្ត​ធំៗ​ដឹក​ថ្ម​បង្ក​ឲ្យ​ប៉ះ​ពាល់​សុខភាព​អ្នកភូមិ​ដោយ​សារ​ដី​ហុយ​ស្រោច​ទឹក​មិន​គ្រប់គ្រាន់​