Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

​ពលករ​ខែ្មរ​៣​​នាក់​អណ្តែត​លើ​ផ្ទៃ​សមុទ្រ​​​សំណាង​ល្អ​​រត់​​រួច​​ផុត​ពី​​ការ​ប៉ង​សម្លាប់​របស់​ថៅកែ​ទូក​ជន​ជាតិ​ថៃ​​

30-04-2012-aកំពត ៖ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា​ឆ្នាំ​២០១២​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​នៅ​សាលា​ខេត្ត​កំពត​បាន​ទទួល​ពលករ​ចំណាក​ស្រុក​ខ្មែរ​៣​នាក់​ ដែល​បាន​រួច​​ខ្លួន​ពី​សេចក្ដី​ស្លាប់​ ហើយ​បាន​ប្រជានេសាទ​វៀត​ណាម​ប្រទះ​ឃើញ​នៅ​ក្នុង​លំហ​សមុទ្រ​ព្រំ​ប្រទល់​ប្រទេស​វៀត​ណាម​និង​ប្រទេស​ម៉ាឡេស៊ី​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត​។

លោក​ទូច ពលៈ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​សាមគ្គី​ភាព​ មិត្តភាព​ជា​ប្រពៃណី​ល្អ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​រាជ​រដ្ឋាភិបាល​នៃ​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀតណាម​និង​កិច្ច​ព្រម​ព្រៀង​រវាង​ក្រសួង​មហា​ផ្ទៃ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​និង​មាន​ការ​ណែនាំ​ពី​លោក​ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​​យើង​ធ្វើ​ការ​ទំនាក់​ទំនង​ល្អ​​​ជាមួយ​ខេត្ត​គៀង​យ៉ាង ទើប​កម្លាំង​របស់​លោក​ទទួល​បាន​ពលករ​ចំណាក​ស្រុក​៣​នាក់​ដែល​រសាត់​អណ្តែត​នៅ​លើផ្ទៃ​ទឹក​អស់​ជា​ច្រើន​ថ្ងៃ​។

លោក​បាន​ដឹក​នាំ​កំលាំង​ប៉ូលិស​ការពារ​ព្រំដែន​ទឹក​​មាន​ខេត្ត​កំពត និង​កែប និង​គណៈ​ប្រតិភូ​មួយ​ចំនួន​​ទៅ​ទទួល​ពលករ​ចំណាក​ស្រុក​ខ្មែរ​បី​នាក់​ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់​នោះ​​​ត្រូវ​បាន​ប្រជានេសាទ​វៀតណាម​ប្រទះ​ឃើញ​ក្នុង​លំហ​​សមុទ្រ​ព្រំដែន​វៀតណាម​និង​ប្រទេស​ម៉ាឡេស៊ី​​នៅ​ខេត្ត​​កា​ម៉ៅ​ ប្រទេស​​វៀតណាម​ ដោយ​ទទួល​យក​មក​​ដល់​ប្រទេស​កម្ពុជា​វិញ​។ លោក​ទូច ពលៈ បាន​ឲ្យ​ដឹង​ទៀត​ថា​ពលករ​ចំណាក​ស្រុក​ចំនួន​៣​នាក់​នេះ​​ត្រូវ​បាន​ប្រជានេសាទ​វៀតណាម​ប្រទះ​ឃើញ​ពីរ​នាក់​នៅ​ក្នុង​លំហ​សមុទ្រ​ព្រំប្រទល់​ប្រទេស​វៀតណាម​និង​ប្រទេស​ម៉ាឡេស៊ី​ និង​ម្នាក់​ទៀត​ប្រទះ​ឃើញ​នៅ​លើ​ឆ្នេរ​ ដែល​ពួក​គេ​ទៅ​ធ្វើ​ជា​កម្មករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ។

ជន​ចំណាក​ស្រុក​ទាំង​នេះ​មាន​ទី១​ឈ្មោះ​យ័ន ចូច ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ទី​២​ឈ្មោះ​លី​ រឿន ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​ក្នុង​ភូមិ​ភ្នំ​ដំរី​ឃុំ​ដំណាក់​កន្ទួត​ខាង​ជើង​ ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត​ទាំង​២​នាក់​នេះ​ត្រូវ​ជា​ពូ​និង​ក្មួយ​។​ចំណែក​ម្នាក់​ទៀត​មាន​ឈ្មោះ​សំ ភឿង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​លខាវ​​​ ឃុំ​ត្បូង​ក្រពើ​ ស្រុក​ព្រះ​បាទ​ជាន់​ជុំ ខេត្ត​កំពង់ធំ​ ម្នាក់​នេះ​ដើរ​ក្បែរ​កោះ​តែ​ម្នាក់​ឯង​ដោយ​មាន​សតិ​មិន​សូវ​ល្អ​ដោយ​សារ​តែ​ត្រូវ​ថ្នាំ​​រវើរវាយ​នៅ​ឡើយ​។

លោក​ទូច ពលៈ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ពី​សមត្ថកិច្ច​​បាន​ទទួល​​ព័ត៌មាន​ពី​ទី​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​កាម៉ាវ​ប្រទេស​វៀត​ណាម​ក៏​បាន​ដឹក​នាំ​កម្លាំង​​សួរ​នាំ​ជន​រងគ្រោះ​ទើប​​ដឹង​ថា​​ពួក​គេ​​ទៅ​​ធ្វើ​​កម្មករ​​សំណង់​​នៅ​​ក្រុង​ថេ​ប​ ប្រទេស​ថៃ​ អស់​រយៈ​ពេល​ជាង​៣​ខែ។​ ក្រោយ​មក​មាន​​គេ​​បបួល​​ទៅ​​ធ្វើ​​កម្មករ​​ទូក​​នេសាទ​​ថៃ​ ​ដោយ​​ប្រាប់​​ថា​ បាន​លុយ​កាស​ច្រើន​ជាង​ធ្វើ​​​កម្មករ​​សំណង់។

​កម្មករ​ចំនួន​ពីរ​នាក់​ក៏​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ចំនួន​៥​ថ្ងៃ​ដោយ​សារ​ពុល​រលក​ខ្លាំង​ពេក​មិន​អាច​ធ្វើ​ការ​បាន​ទើប​ថៅកែ​ទូក​ក៏​មាន​បំណង​សម្លាប់​ចោល​។ ប៉ុន្តែ​ចៃដន្យ​ដោយ​​ពួក​គេ​​ចេះ​ភាសា​ថៃ​ខ្លះ​ៗ​ ក៏​សំរេច​ចិត្ត​លោត​ចុះ​ទឹក​មិន​ឲ្យ​ថៅ​កែ​ដឹង​ដោយ​តោង​ប៊ីដុង​ម្នាក់​មួយ​លប​លោត​ចូល​ទឹក​កណ្តាល​សមុទ្រ​ល្វឹងល្វើយ​។​ប៉ុន្តែ​សំណាង​ល្អ​​ក្រោយ​មក​​អស់​រយៈ​ពេល​ពីរ​ម៉ោង​ជាង​គេ​ក៏​បាន​ឃើញ​ទូក​នេសាទ​ពីរ​គ្រឿង​ធ្វើ​ដំណើរ​ជិត​នោះ​ ក៏​បាន​ដោះ​អាវ​​​គ្រវី​​ទើប​មាន​អ្នក​ជួយ​សង្គ្រោះ​បាន​​ទាន់​ពេល។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មករ​ដែល​បាន​រួច​ពី​សេចក្ដី​ស្លាប់​នេះ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​លោក​ខូយ ឃុនហ៊ួរ អភិបាល​ខេត្ត​កំពត​ផ្ដល់​ជម្រក​និង​ថវិកា​ម្នាក់​២០​ម៉ឺន​រៀល​សំរាប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​។ ឯ​ម្នាក់​ទៀត​​​ត្រូវ​បាន​លោក​ទូច ពលៈ ឲ្យ​ស្នាក់​នៅ​វរការពារ​ព្រំដែន​២៤​សិន​ដោយ​ព្យាបាល​ឲ្យ​បាន​ជា​ទើប​ស្វែង​រក​ក្រុម​គ្រួសារ​ជា​ក្រោយ​៕

ស៊ុនលី

កែ​ចុងក្រោយ​នៅ ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012 ម៉ោង12:02

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​​​ជាង​ ១៨០ នាក់​រងរបួស​ ក្នុង​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុកគ្នា​បើកបរ​ក្នុង​សហរដ្ឋ​អាមេរិក

20-5-13-b-fullអាមេរិក៖ ​ក្រុម​នគរបាល ​និង​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​​​ជាង ៥០ នាក់​បាន​រង​របួស​​ក្នុង​ពេល​ដែល​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​ ២គ្រឿង​បាន​បុក​គ្នា​ក្នុង​ពេល​កំពុង​បើកបរ​នៅ​តាម​តំបន់​ហ្វែ​ហ្វីល (Fairfield) រវាង​ទីក្រុង​ញូវយ៉ក និងរដ្ឋ​បូសស្តុន។

អាន​អត្ថបទ​ទាំងស្រុង...


ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...


សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ក្រុម​អាជ្ញាធរ​សម្ដែង​ភាព​អស់សង្ឃឹម​ដោយ​រក​មិនឃើញ​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន​ក្នុង​អណ្ដូងរ៉ែ​មាស​

21-5-13-i-fullព្រះវិហារ​ ៖ ​ហេតុការណ៍​បាក់​ស្រុត​អណ្ដូងរ៉ែ​មាស​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៩​ ឧសភា​ ២០១៣ ​ស្ថិតនៅ​ចំណុច​ចំបក់​បារាំង​ក្បែរ​ភ្នំ​លុង​ក្នុង​ឃុំ​រម​ទ​ម្យ​ស្រុក​រវៀង​មាន​ចំងាយ​ប្រមាណ​១៤​គី​ទ្បូ​ម៉ែត្រ​ពី​ទីប្រជុំជន​ភ្នំ​ដែក​ដែល​មាន​​កា​រសន្និដ្ឋាន​ស្រពិចស្រពិល​មួយចំនួន​ថា​មាន​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន​ច្រើន​នាក់​​នោះ រហូត​ដល់​ម៉ោង​៥​ល្ងាច​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មនុស្ស​ណា​ម្នាក់​នោះ​ទេ។​

អាន​អត្ថបទ​ទាំងស្រុង...

អភិបាល​ខេត្ត​​បន្ទាយមានជ័យ​រំលឹក​នគរបាល និង​​សមត្ថកិច្ច​ដទៃ​​ទៀត​ផ្ដល់​​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​​ជូន​ប្រជាពលរដ្ឋ

21-5-13-h-fullបន្ទាយមានជ័យ ៖ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​​រំលឹក​ក៏​ដូចជា​ព្រមាន​ខ្លាំងៗ​ដល់​មន្ត្រី​នគរបាល និង​មន្រ្តី​សាធារណៈ​​ទូទៅ ដែល​ជាប់​ពាក់ព័ន្ធ​និង​ការ​ចរាចរ​ឈើ​គ្រញូង កុងត្រូលជជុះ ការ​យក​លុយ​ពី​សេវា​សាធារណៈ​ខ្ពស់​ហួស​ហេតុ​ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាហេតុ​នាំ​អោយ​ក្ដៅក្រហាយ​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សង្គម​និង​ថ្នាក់ដឹកនាំ​ត្រូវតែ​បញ្ឈប់​ប្រយ័ត្ន​ត្រូវ​ជាប់​ទោស​ទណ្ឌ​។ ការ​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បំពាក់​ឋានន្តរ​សិ​ក្តិ​ដល់​មន្ត្រី​នគរបាល​និង​ផ្លាស់ប្ដូរ​អធិការ​ក្រុង​សិរីសោភ័ណ​កាលពី​រសៀល​ថ្ងៃទី២០ ឧសភា ២០១៣ នៅ​សាល​ប្រជុំ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោង​ផ្ទុះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ តែ​ចៅហ្វាយក្រុង​ទប់ស្កាត់​ទាន់​

M21-o-fullប៉ោយប៉ែត​ ៖ ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ​ម៉ូតូឌុប​ និង​ក្រុម​អាជីវករ​ជាង​៧០០​នាក់ គ្រោង​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ និង​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​នា​ពេល​ខាងមុខនេះ​ តែ​ត្រូវ​បាន​ចៅហ្វាយ​ក្រុង​ទប់ស្កាត់​ទាន់​ពេលវេលា។

អាន​អត្ថបទ​ទាំងស្រុង...


ស្ដ្រី​​​​អ្នក​មាន​មុខ​មាត់​ម្នាក់​មក​ខេត្តព្រះវិហារ​រត់ការ​សុំ​ដោះ​លែង​តៃកុង​ឡាន​ដឹក​គ្រញូង​អោយ​នៅ​ក្រៅ​ឃុំ

ព្រះវិហារ ៖​ តៃកុង​​ឡាន​ដឹកឈើ​គ្រញូង​ឈ្មោះ​អន​ ប៊ុន​ឃីម ​អាយុ៣៥ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ឈើទាល ​ឃុំ​សំបូរ ​ស្រុក​ប្រាសាទ​សំបូរ ​ខេត្តកំពង់ធំ ​ត្រូវ​បាន​តុលាការខេត្ត​ព្រះវិហារ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​​កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ករណី​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​មេព្រៃ​ចុះ​បង្ក្រាប​ចាប់​ឃាត់​បាន​ឡាន​លុច​ស៊ី​សRX300១គ្រឿង​ពណ៌​ខ្មៅ​ កាលពី​ថ្ងៃទី០៧ ឧសភា២០១៣។

អាន​អត្ថបទ​ទាំងស្រុង...


តុលាការ​កែប្រែ​បទ​ចោទ​លើ​កូនប្រុស​ថៅកែ​លក់​រថយន្ត​ពី​បទ​ឧក្រិដ្ឋ​ទៅ​បទមជ្ឈិម​ដាក់គុក​១​ខែ​២៧​ថ្ងៃ​

M21-n-fullភ្នំពេញ​ ៖​ ដោយ​បាន​កែប្រែ​បទ​ចោទ​ ពី​បទ​ឧក្រិដ្ឋ​មក​ជា​បទល្មើស​មជ្ឈិម​លោក​កោ វណ្ណ​នី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​រាជធានី​ភ្នំពេញ​កាល​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ ចាន់ ប៉​ថេ​ង អាយុ​២៣​ឆ្នាំ​ជា​កូនប្រុស​របស់​ថៅកែ​លក់​រថយន្ត​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​១​ខែ និង​២៧​ថ្ងៃ​ប៉ុណ្ណោះ គិតពី​ថ្ងៃ​ចាប់​ឃុំខ្លួន។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ​ពលករ​ខែ្មរ​៣​​នាក់​អណ្តែត​លើ​ផ្ទៃ​សមុទ្រ​​​សំណាង​ល្អ​​រត់​​រួច​​ផុត​ពី​​ការ​ប៉ង​សម្លាប់​របស់​ថៅកែ​ទូក​ជន​ជាតិ​ថៃ​​