Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ប៉ូលិស​ក្រសួង​មហាផ្ទៃ​ឆ្មក់​ចូល​ផ្ទះ​ជួល​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​៤​នាក់​ជួញ​ដូរ​គ្រឿង​ញៀន​

M21-pភ្នំពេញ ​៖​ បុរស​២​នាក់​ និង​នារី​២​នាក់ ​ដែល​គេ​អះអាង​ថា ​ជា​អ្នកបម្រើ​ក្នុង​ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំញៀន​ជា​ច្រើន​គ្រាប់​ក្រោយពី​មាន​ការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា។​

ប៉ូលិស​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ និង ប៉ូលិស​មូលដ្ឋាន​ផង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់៤នាក់ កាលពី​ព្រឹក​ថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០១២ វេលា​ម៉ោង១០ និង ៣០នាទី នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី២​ លេខ៤៣ ផ្លូវ២១៥ ក្រុម៤ ភូមិ១៣ សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យ​ទាំង៤នាក់ មាន២នាក់​ ត្រូវ​បាន​គេ​ឃាត់ខ្លួន១. ឈ្មោះ ហេង សំណាង ភេទ​ប្រុស​អាយុ​ជាង៣០ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​ផ្ទះ​ជួល​ខាងលើ និង​ជា​អ្នក​ចែកចាយ​ថ្នាំញៀន។ ទី២. ឈ្មោះ ញឹម សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ២៩ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ។ ចំណែក​នារី២នាក់​ត្រូវ​បាន​គេ​ដឹងថា ជា​អ្នកបម្រើ​ក្នុងផ្ទះ​ខាងលើ ក៏​ត្រូវបាន​ឃាត់ខ្លួន​ដែរ។ ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង មួយចំនួន ក្នុងនោះ​រួមមាន ថ្នាំញៀន ប្រភេទ យ៉ាម៉ា ចំនួន៣០គ្រាប់ ម្សៅ​ស​ជិត១ខាំ។

ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ ក្រោយពី​មានការ​ស្រាវជ្រាវ ដឹង​ពីមុខ​សញ្ញា​ទាំងនេះ​ហើយ កម្លាំង​សមត្ថកិច្ច​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ក៏បាន​សហការ​ជាមួយ​ស្ថាប័ន​តុលាការ​រួម​និង ប៉ូលិស​មូលដ្ឋាន ចុះ​ធ្វើការ​ឆែកឆេរ ​លំនៅដ្ឋាន​ខាងលើ​តែម្ដង។ ការ​ឆែកឆេរ​នោះ ប៉ូលិស​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ​ចំនួន៣០គ្រាប់​និង​ម្សៅ​ប្រមាណ​ជិត​មួយ​ខាំ ទើប​សម្រេច​ឃាត់ខ្លួន ជនសង្ស័យ​ទាំង៤នាក់ បញ្ជូន​ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់៕

ស្រីរ័ត្ន

 

 

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ហោ ណាំហុង ​៖​ នៅ​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​ជួប​គ្រោះអាសន្ន​នា​របប​អាវ​ខ្មៅ​ពួក​បក្ស​ប្រឆាំង​បែរ​ជា​ពួន​សំងំសុខ​នៅ​ឯ​បរទេស​

M23-e-fullភ្នំពេញ ​៖​ មានប្រសាសន៍​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់ ផ្លូវ​ចាក់​កៅស៊ូ មួយ​ខ្សែ​ប្រវែង​១៦.២៨៦ ម៉ែត្រ ចាប់ពី​ឃុំ​មេ​ព្រីង ដល់​ឃុំ​ត្រប់ ស្ថិត​ក្នុង​ស្រុក​បាធាយ​ខេត្តកំពង់ចាម​ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ ២០១៣ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​ជា​សមាជិក​គណៈ​អចិន្ដ្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ បាន​អះអាង​ថា កាលពី​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ប្រជាពលរដ្ឋ​ជួប​ទុក្ខវេទនា និង​ការ​កាប់សំលាប់​យ៉ាង​សាហាវព្រៃផ្សៃ​នោះ ពួក​បក្ស​ប្រឆាំង​មិនបាន​នៅ​រួមរស់​រួមសុខ​រួម​ទុកជា​មួយ​យើង​នោះទេ។

អាន​អត្ថបទ​ទាំងស្រុង...

អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​៣៧១​រអ៊ូរទាំ​ពី​បញ្ហា​ដី​ហុយ​សំពោង​ដោយសារ​ក្រុមហ៊ុន​ជួសជុល​ផ្លូវ​ពុំ​បាញ់​ទឹក​

M23-d-fullភ្នំពេញ ​៖​ អ្នក​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវ​៣៧១​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​នោះ​ដែរ​បាន​សំដែង​នូវ​ការ​មិន​សប្បាយចិត្ត​និង​រអ៊ូរទាំ​ដោយសារតែ​ក្រុមហ៊ុន​ឯកជន​មួយ​ទទួល​ម៉ៅការ​ជួសជុល​ផ្លូវ​នោះ​ពុំ​បាញ់​ទឹក​បណ្ដាល​ឲ្យ​ហុយ​ដី​សំពោង​ជាប្រចាំ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន។

អាន​អត្ថបទ​ទាំងស្រុង...


ការ​ប្រកួត​ជើងឯក​ហែល​ទឹក​២០១៣​ចាប់ផ្តើម​ថ្ងៃ​១​មិថុនា​

M23-c-fullការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ឆ្នាំ​២០១៣​ នឹង​ចាប់ផ្តើម​បើក​ការប្រកួត​នៅ​ថ្ងៃទី​១ មិថុនា​ខាងមុខនេះ​ នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

អាន​អត្ថបទ​ទាំងស្រុង...


រន្ទះ​បាញ់​បុរស​ម្នាក់​ធ្លាក់​ពីលើ​ទូក​ស្លាប់​ខណៈ​ពេលមេឃ​កំពុង​ភ្លៀង​

M23-b-fullពោធិ៍សាត់ ​៖ ​បុរស​ម្នាក់​ត្រូវ​បាន​រន្ទះ​បាញ់​ធ្លាក់​ពី​លើ​ទូក​ស្លាប់​ ខណៈ​ពេល​កំពុង​​អង្គុយ​លើ​ទូក​​ដោះ​មង​យក​ត្រី​ពេល​មេឃ​ធ្លាក់​ភ្លៀង។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ម្នាក់​សង្ស័យ​បាត់​ខ្លួន​ក្នុង​អណ្ដូង​រ៉ែ​មាស​​ តែ​ក្រុម​អាជ្ញាធរ​រក​សាក​សព​មិន​ឃើញ​

22-5-13-q-fullព្រះវិហារ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា សង្ស័យ​បាត់​ខ្លួន​នៅ​ក្នុង​អណ្ដូង​រ៉ែ​មាស ក្នុង​ហេតុការណ៍​បាក់​ស្រុត​អណ្ដូងរ៉ែ​មាស​កាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី១៩ ឧសភា ២០១៣ ស្ថិត​នៅ​​ចំណុច​ចំបក់​បារាំង​ក្បែរ​ភ្នំ​លុង​ក្នុង​ឃុំ​រម​ទម​ ស្រុក​រវៀង ​មាន​ចំងាយ​ប្រមាណ១៤​គីទ្បូ​ម៉ែត្រ​ពី​ទីប្រជុំជន​ភ្នំ​ដែក​មកដល់​​ព្រលប់​ថ្ងៃទី២២ ឧសភា ២០១៣​នេះ​។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​ប្រឹង​អស់​លទ្ធភាព​ហើយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ នៅ​ពេល​នេះ​កំលាំង​ទាំងអស់​សំរេច​ដក​គ្រឿងចក្រ​វិល​ទៅកាន់​អង្គភាព​រៀង​ៗ​ខ្លួន។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ប៉ូលិស​ក្រសួង​មហាផ្ទៃ​ឆ្មក់​ចូល​ផ្ទះ​ជួល​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​៤​នាក់​ជួញ​ដូរ​គ្រឿង​ញៀន​