Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អ្នក​ម្ដាយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​

M02-p-fullភ្នំពេញ ​៖​ លោកស្រី​ ទូច​ សា​រ៉ុ​ម ​អភិបាលរង​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​សំណេះ​សំណាល​ ទិវា​៨​មីនា ខួប​លើក​ទី​១០១ ​ក្រោម​ប្រធានបទ​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»​កាលពី​ថ្ងៃទី​២​ ខែ​ មីនា​ ឆ្នាំ​២០១២​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​លើក​ឡើង​ថា​ អ្នក​ម្ដាយ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​អនុវត្តន៍​គោល​នយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព។​

លោកស្រី​ទូច​សា​រ៉ុ​ម បន្តថា​ស្ត្រី​បាន​ចូលរួម​លុបបំបាត់​មិន​ឲ្យ​មាន ក្មេង​ទំនើង គ្រឿងញៀន អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញដូរ​កុមារ។ ក្មេង​ទំនើង​មិនមែន​មានតែ​បុរស​នោះ​ទេ ក្មេង​ទំនើង​ជា​ស្ត្រី​ក៏មានដែរ ដែល​ត្រូវ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ជា​អ្នក​ទប់ស្កាត់។

 

លោកស្រី ទូច សា​រ៉ុ​ម បន្ថែម​ថា ការងារ​ដែល​យើង​ទទួល​បាន​ជោគជ័យ​នោះ​គឺមាន៤ចំណុច​សំខាន់​ក្នុង​នោះ​រួមមាន យើង​មាន​ថ្នាក់ដឹកនាំ​របស់​យើង​ល្អ មាន​មិត្ត​រួមការ​ងារ​យើង​ល្អ មាន​ក្រុមការងារ​របស់​យើង​ល្អ ហើយ​ចុងក្រោយ​គឺ​កត្តា​ខ្លួន​យើង​ជាពិសេស។ យើង​ធ្វើជា​មនុស្ស​ត្រូវតែ​មាន​មហិច្ឆតា​ទើប​ការងារ​របស់​យើង​ទទួល​បាន​ជោគជ័យ តែមហិច្ឆតា​​នោះ​ធ្វើឡើង​ត្រឹមត្រូវ និង មានគុណ​ធម៌។ យើង​ជា​ស្ត្រី​ត្រូវ​បន្តការងារ​ល្អ​របស់​យើង​បន្ត​ទៀត ពិសេស​លើ​ការអប់រំ ទូន្មាន​កូនចៅ​ឲ្យ​ក្លាយជា​ក្មេង​ល្អ មនុស្ស​ល្អ ជា​ទំពាំង​ស្នង​ឫស្សី៕

ស្រីរ័ត្ន

 

 

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

រស់​នៅ​ជាង​៣០​ឆ្នាំ​ ត្រូវ​គេ​ប្ដឹង​យក​ដី​ ឯ​ដើម​បណ្ដឹង​​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​គេច​ខ្លួន​បាត់​ ​តែ​រឿង​ទំនាស់​​ដោះ​ស្រាយ​មិន​​ទាន់​ចេញ​ដដែល​​​

ស្ទឹងត្រែង ​៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ​បាន​លើកដៃ​សំពះ​សុំ​អោយ​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​​ជួយ​ដល់​ពួក​គាត់​ផង ព្រោះ​ពួកគាត់​គ្មាន​អ្នក​ទីពឹង​ទេ ហើយ​ពួកគាត់​បាន​មក​រស់នៅ​លើ​ដី​នេះ​ជាង​៣០​ឆ្នាំ​​មក​ហើយ តែ​ត្រូវ​បាន​មនុស្ស​ទុច្ច​រិត​លួច​ចេញ​ប្លង់​កាន់កាប់​ដីធ្លី​លើ​លំនៅឋាន​ពួកគាត់ និង​បាន​ធ្វើ​ការ​ប្តឹងផ្តល់​​ដល់​តុលាការ​​ទៀត​ផង។

អាន​អត្ថបទ​ទាំងស្រុង...

មន្ត្រី​អគ្គិសនី​អះអាង​ថា​ការ​ដាច់​ភ្លើង​នៅ​រាជធានី​ភ្នំពេញ​បណ្ដាល​មក​ពី​ការ​ដាច់​ប្រព័ន្ធ​ផ្គត់ផ្គង់​ចរន្ត​ពី​វៀតណាម​

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​សួរ​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​ថា​តើ​ការ​ដាច់​ចរន្ត​នេះ​បណ្ដាលមកពី​មូលហេតុ​អ្វី ព្រោះថា កន្លងមក​ក៏​ធ្លាប់​មានការ​ដាច់​ចរន្តអគ្គិសនី​ដែរ តែ​ដាច់​ដោយ​កន្លែង​តែប៉ុណ្ណោះ។ ចម្លែក​ការ​ដាច់​នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣​នេះ​មាន​រយៈពេល​យូរ ហើយ​ដាច់​ស្ទើរតែ​ពេញ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​នៅ​តាម​ដងផ្លូវ​នានា​មានការ​កកស្ទះ​ចរាចរ​ខ្លះៗ​ទៀតផង។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​៤​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​ដោយសារ​ហាយឡិនឌ័រ​ព្រលះ​គោយន្ត​កន្ត្រៃ​

M22-rកំពង់ធំ​ ៖ ​​មនុស្ស​៤​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល ​នៅ​ខណៈ​ដែល​រថយន្ត​ម៉ាក​ហាយឡិនឌ័រ​ បុក​ពេញ​ទំហឹង​ទៅលើ​គោយន្ត​កន្ត្រៃ​បណ្ដាល​ឲ្យ​ដាច់​ជា​២​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


ប៉ូលិស​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​លូ​ទឹក​ស្អុយ​​ពាក់​ព័ន្ធ​​ប្រើ​ល្បិច​ឆបោក​​ម៉ូតូ​

22-5-13-k-fullព្រះសីហនុ ៖ ​ជនជាប់សង្ស័យ​ពាក់​ព័ន្ធ​ប្រើ​ល្បិច​ឆបោក​យក​ម៉ូតូ​ជនរងគ្រោះ​ម្នាក់​បាន​ខំប្រឹង​រត់​ចេញពី​ផ្ទះសំណាក់​គេច​ខ្លួន​ពី​សមត្ថកិច្ច​ប៉ូលិស​រួ​ច​ហើយ​ទៅ​សំងំ​លាក់​ខ្លួន​ពួន​អា​ត្មា​នៅក្នុង​លូ​ទឹក​ស្អុយ​​រយៈពេល​ជិត​១​ម៉ោង​នឹក​​ស្មានថា​បាន​​គេច​រួច​ខ្លួន ​ទីបំផុត​​សមត្ថកិច្ច​ប៉ូលិស​តាម​រុក​រក​ឃើញ​ចាប់​អូស​ចេញ​ពី​​លូ​ទឹក​សំ​អុយ​នោះ​ យក​មក​​វ៉ៃ​ខ្នោះ​​នាំ​យក​ទៅ​​ដាក់​​ទ្រុង​​ដែក​។

អាន​អត្ថបទ​ទាំងស្រុង...


អតីត​កងទ័ព​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ ​ដោយ​ពុំ​ដឹង​មូលហេតុ​

M22-p-fullកំពង់ធំ​ ៖​ បុរស​ជា​បង​បង្កើត​ម្នាក់​ភ័យ​តក់ស្លុត​ព្រលឹង​ចុងសក់ នៅ​ខណៈ​ដែល​គាត់​បាន​ច្រាន​ទ្វារ​បន្ទប់​ហៅ​ប្អូន​ហូបបាយ ​ហើយ​ប្រទះឃើញ​សព​ប្អូនប្រុស​កំពុង​យោល​តែកតោក​ដោយ​ក្រមា​ចងភ្ជាប់​ទៅ​នឹង​ធ្នឹម​ព្រមទាំង​លៀន​អណ្ដាត​ផង​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អ្នក​ម្ដាយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​