Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​នីតិវិធី​កសាង​សំណុំរឿង​នៃ​បទល្មើស​ជលផល​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ USAID ​

P01-u-fullក្រចេះ​ ៖ វ​គ្គ​បណ្តុះ​បណ្តាល​ស្តីពី​នីតិវិធី​កសាង​សំណុំរឿង​នៃ​បទល្មើស​ជល​ផល​ដែល​មាន​ការចូលរួម​ពី​បណ្តា​ខេត្ត​ចំនួន​៤​កម្មវិធី​នេះ​បាន​ធ្វើ​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១២​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ជលផល ​គម្រោង ​MSME ​ក្រោម​ជំនួយ​របស់​USAID​ នៅ​ក្រុង​ក្រចេះ។​

ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ ក្រៅពី​ការ ចូលរួម​មន្ត្រីជលផល មកពី​ខេត្ត ក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និង ក៏មាន​ការចូលរួម ពី​មន្ត្រី​ប៉េអឹម យោធា អាជ្ញាធរ និង ប្រជា​សហគមន៍​នេសាទ​ផងដែរ។

 

លោក​សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តក្រចេះ បាន​ថ្លែងថា កម្មវិធី​បណ្តុះបណ្តាល​នេះ មាន​សារៈសំខាន់​ជួយ​ឱ្យ​មន្ត្រីជលផល ឆ្លើយតប​ទៅនឹង ប្រសិទ្ធភាព អនុវត្តន៍​ច្បាប់​ការជំរុញ​ការចូលរួម​ទប់ស្កាត់​បទល្មើស និង​កាត់ បន្ថយ​ការរំលោភ​នីតិវិធី អនុវត្តន៍​ច្បាប់។

លោក​បន្តថា  ខេត្តក្រចេះ​ស្ថិតនៅ​តំបន់ ខ្ពង់រាប ភូមិ ភាគ​ឥ​សាន្ត មានស្រុក​ចំនួន ៥ ឃុំ និង ក្រុង​ចំនួន១  ៤១ ឃុំ និង ៥សង្កាត់ និង​ភូមិ​ចំនួន ២៥០ភូមិ ផ្ទៃដី ១១០៩៤ គីឡូម៉ែត្រ​ក្រឡា មាន​ប្រជាបលរដ្ឋ​ចំនួន ៣២៦៦៣០នាក់​ត្រូវជា៥៦៥៨៦គ្រួសារ។ស្ថិតនៅ​តំបន់​ទន្លេមេគង្គ​លើ​ដែល​នៅ​ឆ្ងាយ​ពី​បឹង​ទន្លេសាប ប៉ុន្តែ​មាន​អន្លង់​ជ្រៅ​នៅតាម​ត​ន្លេ​មេគង្គ។ចាប់ពី​ឃុំ​សំបុក ស្រុក ចិត្រ​បុរី ខេត្ត ក្រចេះ ឡើងទៅ​ព្រំប្រទល់ ខេត្តស្ទឹងត្រែង គឺជា​ទីតាំង​អន្លង់​ជម្រក ត្រី​មេ​ពូជ អន្លង​ផ្សោត​យ៉ាងសំខាន់​ចំនួន ៦២ អន្លង់​ក្នុងនោះ​មាន អន្លង់​ផ្សោត​ចំនួន០៣ កន្លែង ដែល​ត្រូវ​រៀច​ចំ​ចាត់ថ្នាក់ ជា​កន្លែង​ការពារ និង អភិរក្ស​ធនធាន​ជលផល សត្វ កម្រ ជីវចំរុះ។ ឡូ​តិ៍​នេសាទ​បាន​លុបចេញ កាលពី​ឆ្នាំ ២០០១តាម​អនុ​ក្រិ​ត្យ​លេខ ២៣ អនក្រ ចុះ​ថ្ងៃទី១៩/០២/២០០១របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រូ​សារ និង​បង្កើត​សហគមន៍​នេសាទ​ចំនួន ៥៨ សហគមន៍ ស្រះ​ជម្រក​ត្រី ចំនួន ១០កន្លែង ស្ថានីយ៍​ភ្ញាស់​ត្រី​ចំនួន១២ កន្លែង អភិរក្ស​សហគមន៍​ចំនួន ១៨ កន្លែង។លោក ក៏បាន​បន្តទៀតថា វគ្គ​សិក្ខាសាលា​នាពេលនេះ​ពិតជា​ឆ្លើយតប​ទៅ​និង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់ ការ​ជម្រុញ​ការចូលរួម​ទប់ស្កាត់​បទល្មើស​និង​កាត់បន្ថយ​ការរំលោភ​និតិ​វិធី​អនុវត្តន៍​ច្បាប់​ជាពិសេស​សម្រាប់​ការចូលរួម​អនុវត្ត​បទបញ្ជា​របស់​រាជា​រដ្ឋាភិបាលថ្មីៗនេះ។

លោកស្រី ចា​ត​សូ រស្មី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តក្រចេះ មន្ត្រីជលផល​ជា មន្ត្រី​យុត្តិធម៌ ដូច្នេះ ត្រូវតែ​ចេះ​ពី​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ចៀសវាង​ពី​ការអនុវត្តន៍ ពី​និតិ​វិធី ក្នុង​ការកសាង​សំណុំរឿង​ព្រហ្មទណ្ឌ។ លោកស្រី​បញ្ជាក់ថា «កំហុស​នីតិវិធី ធ្វើឱ្យ​មោ​ឃៈ​ភាព​សំណុំរឿង ។ ដូច្នេះ ធ្វើឱ្យ​សំណុំរឿង​ទាំងមូល​បរាជ័យ»។​

លោកស្រី​ព្រះរាជអាជ្ញា​បញ្ជាក់ទៀតថា ម្យ៉ាងទៀត មន្ត្រី​យុត្តិធម៌ ដែល អនុវត្តន៍​នីតិវិធី​អាចមាន​ការប្រឈមមុខ២យ៉ាង​ទី១ ត្រូវ​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល និង​ទី២ត្រូវ​ទទួល​វិន័យ​ពី​អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍។​

លោក​ញាណ សា​រោ អភិបាលរង​ខេត្តក្រចេះ បាន​ថ្លែងថា ការបណ្តុះ បណ្តាល​នេះ​ជួយ​ឱ្យ​អ្នកចូលរួម​មានចំណេះ​កាន់តែច្បាស់​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី ចូលរួមចំណែក​កាត់បន្ថយ​បទល្មើស​នេសាទ និង ជាការ​រួមចំណែក​អនុវត្តន៍ បទបញ្ជារ​លេខ០១របស់​រាជរដ្ឋាភិបាល ក្នុង​ការពារ​ធនធាន​ជលផល​នៅក្នុង​ប្រទេស កម្ពុជា៕ ម៉េង ហ៊ាង

 

 

 

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

បាក់​រន្ទា​ធ្លាក់​កម្មករ​សំណង់​ចំនួន​៥​នាក់​របួសធ្ងន់​ ខណៈ​ពេល​កំពុង​បំពេញ​ការងារ​

M20-e-fullភ្នំពេញ ​៖ ​កម្មករ​សំណង់​ចំនួន​៥​នាក់​ ខណៈ​ពេល​កំពុង​បំពេញ​ការងារ​ត​បណ្ដាញ​អគ្គិសនី​ម៉ាស៊ីន​ត្រជាក់​ ហើយ​រុញ​រន្ទា​​ដែក​បម្លាស់ទី​ចុះឡើងៗ​បណ្ដាល​ឲ្យ​រលំ​បាក់​រន្ទា​ដែក​កម្ពស់​ប្រហែល​៣​ម៉ែត្រ​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ចំនួន​៥​នាក់​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​រង​របួស​ធ្ងន់​ទាំងអស់គ្នា​ត្រូវ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត។

អាន​អត្ថបទ​ទាំងស្រុង...

រថយន្ត​បី​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​ជាង​២​ម៉ោង

20-05-2013-c-fullព្រះសីហនុ ៖ រថយន្ត​ចំនួន​៣​គ្រឿង​បាន​​បុក​​បន្ត​កន្ទុយ​គ្នា​យ៉ាង​ពេញ​ទំហឹង​សំណាង​ល្អ​​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​របួស​និង​ស្លាប់​ក្នុង​ហេតុ​ការណ៍​នោះ​ទេ។

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​ឡង់គ្រីស័​របុក​រថយន្ត​ដឹក​ទឹកកក​ចត​ស្ងៀម​ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់​

M20-bស្ទឹងត្រែង ​៖​​ កាល​ពី​​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៩​ ខែឧសភា ​ឆ្នាំ​២០១៣​ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ចូល​ភូមិ​អូរ​ស្វាយ​ ក្នុងភូមិ​កាំ​ផាន់ ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ​បង្ក​ដោយ​រថយន្ត​ឡង់​គ្រីស័​រ បើកបរ​ក្នុង​ល្បឿន​លឿន ​ហួសកំណត់​ជ្រែ​គេច​ជង្ហុក​ ធ្វើឲ្យ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទឹកកក​ចត​ស្ងៀម​ខ្ទាត​ប្រហែល​៣០​ម៉ែត្រ ​បណ្ដាល​មនុស្ស​៤ ​នាក់​ជិះ​ក្នុង​រថយន្ត ឡង់​គ្រីស័រ ​៣​នាក់​រង​របួស​ធ្ងន់ និង​ម្នា​ក​បាន​ស្លាប់​ពេល​បញ្ជូន​មកកាន់​មន្ទីរពេទ្យ។

អាន​អត្ថបទ​ទាំងស្រុង...


នាយឧត្ដម​សេនីយ៍​គន់ គីម ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​៦៦៨​ប័ណ្ណ

20-05-2013-b-fullឧត្ដរមានជ័យ ៖ នៅ​ថ្ងៃទី​​១៩ ខែ​ឧសភា ​ឆ្នាំ​២០១៣​​នេះ ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដី​៦៦៨​ប័ណ្ណ ត្រូវ​បាន​​ប្រគល់​ជូន​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្អា​ក​៦២៥​ប័ណ្ណ ភូមិ​ស្រះ​ជ្រៃ​៤៣​ប័ណ្ណ ដែល​ពិធី​ប្រគល់​នេះ បាន​ប្រព្រឹត្តិ​ទៅ នៅ​ឃុំ​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ ចម្រុះ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ អមដំណើរ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង​ប្រធាន​គណៈបញ្ជាការ​សមរភូមិ​មុខ ព្រមទាំង​មេ​បញ្ជា ការ​ជួរមុខ​ជាច្រើនរូប​។

អាន​អត្ថបទ​ទាំងស្រុង...


សម្តេច​ប្រធានរដ្ឋសភា​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ព្រះវិហារ​​វត្ត​ត្នោតជុំ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​

20-05-2013-a-fullតាកែវ ​៖ ព្រះវិហារ​ថ្មី​ទើប​សាងសង់​រួច​ប្រកបដោយ​ក្បូរក្បាច់​ដ៏​ល្អ​ប្រណិត​តាម​រចនាបថ​ខ្មែរ ដែល​មាន​ទំហំ​បណ្តោយ ២២​ម៉ែត្រ ទទឹង​១២​ម៉ែត្រ កំពស់​១៥​ម៉ែត្រ​កសាង​អំពី​បេតុង​ប្រក់​ក្បឿង ចំណាយ​ថវិកា​សរុប​ចំនួន ៩​ម៉ឺន​ដុល្លារ​អាមេរិក ស្ថិតនៅក្នុង​វត្ត​ត្នោតជុំ ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ត្រូវ​បាន​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា និង​ពុទ្ធាភិ​សេក​ឆ្លង និង​សម្ពោធ​កាត់​ខ្សែបូ​រដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៣​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​នីតិវិធី​កសាង​សំណុំរឿង​នៃ​បទល្មើស​ជលផល​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ USAID ​