កំពត ៖ ជនជាតិឆេកភ្ញៀវទេសចរម្នាក់បានរងរបួសបាក់ជើងព្រោះតែគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូបុកម៉ូតូក្នុងទិសដៅស្របគ្នា។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១២ត្រង់ចំណុចផ្លូវបំបែកផ្សារដីហុយស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលមានហេតុការណ៍នេះគេបានឃើញម៉ូតូសង់C១២៥ពណ៌ខ្មៅបើពីកើតមកលិចនិងម៉ូតូធំXRបើកមកពីក្រោយលុះមកជិតដល់កន្លែងបត់កើតហេតុម៉ូតូសង់ក៏បានបើកភ្លើងស៊ីញ៉ូបំរុងបត់ងាកក្រោយដោយឃើញម៉ូតូធំជនជាតិបរទេសមកលឿនគៀកពេកស្រាប់តែម៉ូតូធំបានចាប់ហ្វ្រាំងដួលម៉ូតូសង្កាត់ពីលើតែម្ដង។
ប៉ូលិសចរាចរក្រុងកំពតបានប្រាប់ឲ្យដឹងថាគឺបង្កឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យជនជាតិបរទេសម្នាក់បានរបួសបាក់ជើងខាងឆ្វេងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តជនជាតិបរទេសនេះមានឈ្មោះ រ៉ូម៉ាកូហូត ភេទប្រុសអាយុ៣៨ឆ្នាំជាជនជាតិឆេកបើកបរម៉ូតូម៉ាកXRពាក់ស្លាកលេខ1A-6475ពណ៌ក្រហមមកកំសាន្តលេងនៅខេត្តកែបស្នាក់នៅផ្ទះសំណាក់ក្រុងកែបក្រោយពីបានសង្គ្រោះចូលមន្ទីរពេទ្យខេត្តក៏ត្រូវមិត្តភក្តិបន្តទៅភ្នំពេញ។
ចំណែកភាគីម្ខាងទៀតឈ្មោះ ម៉ាត់ ម៉ូត ភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត មិនមានរបួសអ្វីប៉ុន្មានទេ ចំណែកវត្ថុតាងម៉ូតូទាំងពីរត្រូវបានសមត្ថកិច្ចយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត រង់ចាំធ្វើការដោះស្រាយតាមច្បាប់ចរាចរគោក៕
ស៊ុនលី

































