កំពង់ឆ្នាំង ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងធ្វើការចាប់ខ្លួនខណៈពេលបុរសទាំង២កំពុងប្រព្រឹត្តបទល្មើសនេសាទប្រើឧបករណ៍ខ្សែភ្លើងឆក់ត្រីចាប់ត្រីរំអិលក្នុងបាតទន្លេ។
ការចាប់ឃាត់ខ្លួននោះកើតឡើងកាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១២នៅចំណុចមាត់ទន្លេទល់មុខសាលារៀនស្ថិតនៅក្នុងភូមិជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី។
ជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទី១ឈ្មោះ ទី នាង អាយុ៣០ឆ្នាំជាជនជាតិវៀតណាមមានទីលំនៅភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគិរី ទី២ឈ្មោះ សុផា អាយុ២២ឆ្នាំជនជាតិខ្មែរនៅភូមិព្រែកសាលា ឃុំទឹកហូរ ស្រុករលាប្អៀ។បច្ចុប្បន្នជនទាំង២ត្រូវឃាត់ខ្លួននៅខណ្ឌរដ្ឋបាលជនផលកំពង់ឆ្នាំងពីបទប្រើឧបករណ៍ខ្សែភ្លើងឆក់ត្រីខុសច្បាប់៕
សុខុម


























