Loading
KPT-NEWS.COM
កំហុស

7Technology

គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ អន្តរ​ក្រសួង​ និង​ADB ចុះ​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ​ដែល​បំផ្លាញ​ដោយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១​

ភ្នំពេញ៖ អាជ្ញាធរ​កម្ពុជា ​និង​មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ ​មួយ​ចំនួន​ដើម្បី​ស្តារ​ឡើង​វិញ​ ក្រោយ​ពី​ហេដ្ឋារច​នា​សម្ព័ន្ធ​ទាំង​នោះ ​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១​ កន្លង​ទៅ​។

 

ប្រតិភូ​ដែល​ដឹក​នាំ​ដោយ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ញឹម​ វណ្ណ​ដា ​អនុ​ប្រធាន​ទី១​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​, លោក​Stephen P.Grof អនុ​ប្រធាន​ ADB ប្រចាំ​កម្ពុជា  និង​អន្តរ​ក្រសួង​ ដែល​មាន​ក្រសួង​សេដ្ឋ​កិច្ច ហិរញ្ញវត្ថុ ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ និង​ក្រសួង​សាធារណ​ការ​ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ​ប្រវែង​៣៣​គីឡូម៉ែត្រ​ពី​ឃុំ​មាន​ជ័យ​ ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល ​ដល់​ព្រំ​ប្រទល់​ស្រុក​កោះ​សុទិន្ទ​ ខេត្ត​កំពង់​ចាម​, ពិនិត្យ​មើល​ផ្លូវ​ជាតិ​លេខ១១​ពី​អ្នក​លឿង ​ដល់​ថ្នល់​ទទឹង​ , ផ្លូវ​ក្រវ៉ាត់​ក្រុង​ ក្នុង​ខេត្ត​ព្រៃ​វែង ​និង​ប្រឡាយ​ប្រវែង​១០​គីឡូ​ម៉ែត្រ​។
ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ញឹម ​វណ្ណដា​បាន​មាន​ប្រសាសន៍​ថា ​ការ​ចុះ​ទៅ​ពិនិត្យ​នេះ​ គឺ​ដើម្បី​មើល​អោយ​ឃើញ​ជាក់​ស្តែង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ហេដ្ឋា​រចនា​ សម្ព័ន្ធ​ផ្លូវ​ថ្នល់​ទាំង​នោះ ​ ដើម្បី​ស្តារ​ឡើង​វិញ​អោយ​បាន​ឆាប់​រហ័ស ​ធានា​បាន​គុណ​ភាព​ស្រប​តាម​លក្ខណៈ​បច្ចេក​ទេស​ ក្រោយ​ពេល​រដូវ​វស្សា​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។
គួរ​បញ្ជាក់​ថា ​កាល​ពីថ្ងៃទី២១​ខែ​កុម្ភៈ ​ឆ្នាំ២០១២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​មួយ​ សម្រាប់​គម្រោង​កែ​លំអ​ផ្លូវ​ខេត្ត​មួយ​ចំនួន​ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជាមួយ ADB​ មាន​ទឹក​ប្រាក់​ចំនួន​៦៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ ក្នុង​នោះ​មាន​ហិរញ្ញប្បទាន​របស់​ADB ចំនួន​៥២​លាន​ដុល្លារ​ ហិរញ្ញប្បទាន​ពី​កម្ម​វិធី​យុទ្ធ​សាស្រ្ត​សម្រាប់​ភាព​ធន​និង​អាកាស​ធាតុ​ ចំនួន​១៩​លាន​ដុល្លារ​ ​និង​ហិរញ្ញប្បទាន​ឥត​សំណង​គ្រប់​គ្រង​ដោយ​ADB ចំនួន​៧លាន​ដុល្លារ​ ព្រម​ទាំង​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋា​ភិបាល​ចំនួន​១០,៥​លាន​ដុល្លារ​ សរុប​ទាំង​អស់​មាន​ចំនួន​៧៩,៥លានដុល្លា៕

 

ព័ត៌មានអន្តរជាតិ

នគរ​បាល​ប្រទេស​វៀត​ណាម​ ដឹក​ជញ្ជូន​អ្នក​ដំណើរ​រង​របួស​​ក្នុង​ឧប្បត្តិ​ហេតុ​ គ្រោះ​ថ្នាក់​ចរាចរ​ទៅ​កាន់​មន្ទីរ​ពេទ្យ

19-05-2012-worl-aវៀត​ណាម​៖​ កង ​កម្លាំង​នគរ​បាល​ និង​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​ខែត្រ​ ដាក​ ណុង​ របស់​ប្រទេស​វៀត​ណាម​ បាន​បញ្ជូន​អ្នក​ដំណើរ​ដែល​បាន​រង​របួស​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ ចរា​ចរ​ ទៅ​កាន់​មន្ទីរ​ពេទ្រ​អស់​ហើយ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ​។​

អាន​អត្ថបទ​ទាំងស្រុង...

អនុ​ប្រធាន​លោក​កូហ្វី​អាណាន់​បាន​អញ្ជើញ​ដល់​ប្រទេស​ស៊ីរី​ ក្នុង​បំណង​ត្រួត​ពិនិត្យ​សភាព​កាណ៍​ក្នុង​ប្រទេស​នេះ​

ស៊ីរី​៖​ អ្នក​សម្រប​សម្រួល​អន្តរ​ជាតិ​ ស្តី​ពី​ប្រទេស​ស៊ីរី​ លោក​កូហ្វី​អាណាន់​ និង​ជា​បេសក​ជន​សន្តិ​ភាព​ បាន​បញ្ជូន​អនុ​ប្រធាន​របស់​លោក​ទៅ​កាន់​ទីក្រុង​ដាម៉ាស់​នៃ​ប្រទេស​ស៊ីរី​ កាល​ពី​ថ្ងៃ​​សុក្រ​ម្សិល​មិញ​។​

អាន​អត្ថបទ​ទាំងស្រុង...


​ពួក​មន្ត្រី​៖ ​រថយន្ត​ដឹក​សម្ភារៈ​របស់​អាមេរិក​ឆ្លង​កាត់​ព្រំដែន​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​

M19-g​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​ប៉ា​គី​ស្ថាន​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​សម្ភារៈ​ការិយាល័យ​៤​គ្រឿង​សម្រាប់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទីក្រុង​កា​ប៊ុល​ឆ្លងកាត់​ចូល​ទៅក្នុង​​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​លើកដំបូង​បង្អស់​បន្ទាប់​ពី​បិទផ្លូវ​៦​ខែ​មក​។​

អាន​អត្ថបទ​ទាំងស្រុង...


​លោក​ហូឡង់ដេ ​​៖ ​ការ​ដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​របស់​បារាំង​នៅ​ក្នុង​ឆ្នាំ​២០១២​មិនអាច​ជជែក​គ្នា​បាន​ទេ​​

M19-hប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​ហូ​ឡង់​ដេ ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​ការ​សន្យា​ដក​កងទ័ព​របស់​លោក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ដំណាច់​ឆ្នាំនេះ​« មិនអាច​ចរចា​គ្នា​បាន​ទេ​»​។

អាន​អត្ថបទ​ទាំងស្រុង...


​ពួក​បាតុករ​បា​រ៉ែន​សំដែង​ការ​មិន​យល់​ព្រម​ចំពោះ​គម្រោង​ឯកភាព​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​

M19-f​ពួក​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ស្រែក​ថា​«​ប្រទេស​បា​រ៉ែន​ មិនមែន​សម្រាប់​លក់​ទេ​» នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ណែន​តាន់តាប់ ​នៅតាម​វិថី​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​សុក្រ ​ដើម្បី​បរិហារ​សំណើសុំ​ឲ្យ​មាន​ការ​ឯកភាព​កាន់តែ​ជិតស្និទ្ធ​រវាង​ព្រះរាជាណាចក្រ​ឈូង​សមុទ្រ​ដែល​ហែកហួរ​ដោយ​ភាព​ចលាចល​និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជិត​ខាង​នោះ​។​

​ ​

អាន​អត្ថបទ​ទាំងស្រុង...


​បុរស​បារាំង​ពិកា​អវយវៈ​ហែល​ទឹក​ពី​ប៉ា​ពូ​ញូ​វ​ហ្គី​ណេ​មក​ព​ប្រទេស​ឥណ្ឌូណេស៊ី​

M18-f​បុរស​ដែល​បាន​បាត់បង់​អវយវៈ​របស់​ខ្លួន​នៅក្នុង​ឧប្បត្តិហេតុ​មួយ​នោះ ​បាន​ហែល​ទឹក​ចេញពី​ប៉ា​ពូ​ញូ​វ​ហ្គី​ណេ​ មកកាន់​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី១៧ ​ខែឧសភា ​នៅ​ក្នុង​ការ​បញ្ចេញ​កម្លាំង​របស់​លោ​ក ដើម្បី​ហែល​ទឹក​នៅ​ចន្លោះ​ទ្វីប​ទាំង៥ ​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

កម្មករ-ការនី​រោងចក្រ​ស្បែក​ជើង​នៅ​បន្ត​កូដកម្ម​ព្រោះ​មិន​ទាន់​ឯកភាព​​តាម​លក្ខខណ្ឌ​ការងារ

19-05-2012-dកំពង់ស្ពឺ ៖ សកម្មភាព​ធ្វើ​កូដកម្ម​តវ៉ា​របស់​ក្រុម​កម្មករ-ការិនី​នៅ​រោងចក្រ​ស្បែក​ជើង ជេនើរេសិន​ដែល​មាន​ទីតាំង​ស្ថិត​​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ​បាន​បន្ត​ធ្វើ​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ព្រោះ​ការ​ទាម​ទារ​លក្ខខណ្ឌ​ការងារ​នៅ​សល់​ ៤​ចំណុច​ទៀត ដែល​ភាគី​ថៅកែ​មិន​អាច​ទទួល​យក​បាន។

អាន​អត្ថបទ​ទាំងស្រុង...

​យីឌុក​ដឹក​អង្ក​ក្រឡាប់​ផ្ងារជើង​ទាំង​ថ្ងៃ​ដោយសារ​រអិល​កង់​ធ្លាក់​ចូល​ស្ពាន​

M19-t​បន្ទាយមានជ័យ​ ​៖​ យី​ឌុប​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង ​តែ​សំណាងល្អ​តៃកុង​ និង​ ព្រូ ​មិន​មាន​គ្រោះថ្នាក់ ​ប៉ុន្តែ​មានការ​លំបាក​ដល់​ការ​ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​មមាញឹក​ធ្វើ​ផ្លូវ​សព្វ​ថ្ងៃ​នេះ។​

 

អាន​អត្ថបទ​ទាំងស្រុង...


រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អាល្លឺ​ម៉ង់​​សម្តែង​ការ​សង្ស័យ​ចំពោះ​ផែន​ការ​របស់​សហ​ភាព​អឺរ៉ុប​

អាល្លឺ​ម៉ង់ ​៖​ ប្រទេស ​អាល្លឺ​ម៉ង់​បាន​សម្តែង​ការ​សង្ស័យ​ចំពោះ​ផែន​ការ​សហ​ភាព​អឺរ៉ុប​ ដែល​បាន​តម្រូវ​អោយ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​តែ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ ត្រួត​ពិនិត្យ​នៅ​ក្នុង​ខណៈ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំ​​ដែន​សភាព​អឺរ៉ុប​។​

អាន​អត្ថបទ​ទាំងស្រុង...


បញ្ហា​ប្រេង​ឥន្ធនៈ​ និង​នយោ​បាយ​ត្រូវ​​បាន​​លើក​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល​G-8

ជប៉ុន​៖ ​ លោក​យ៉ូស៊ី​ហ៊ូកូ​ ណូដា​ នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ជប៉ុន​ បាន​អញ្ជើញ​ដល់​ទីក្រុង​វ៉ាស៊ីន​តោន​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​G-8។​

 

អាន​អត្ថបទ​ទាំងស្រុង...


​អភិបាលក្រុង​បញ្ជា​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​មុខ​តូប​លក់ដូរ​​

M19-r​រតនគិរី ​​៖ ​លោក ​លី វិន្ទ ​អភិបាលក្រុង​បាន​លុង ​ខេត្ត​រតនគិរី​ នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែ​ឧសភា​ឆ្នាំ​២០១២​នេះ ​បាន​ចុះ​ទៅដល់​គំនរ​សំរាម​មុខ​តូប​លក់ដូរ​របស់​អាជីវករ ​និង​បញ្ជា​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សំរាម ​កើប​សំរាម​ចេញ​ឲ្យ​អស់ ​បន្ទាប់ពី​មាន​ក្រុម​អាជីវករ​ប្រមាណ​៤០​នាក់ ​ទៅ​តវ៉ា​ដល់​សាលាក្រុង​កាលពី​រសៀល​ថ្ងៃទី​១៨ ​ខែ​ឧសភា​ រួចមក​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ អន្តរ​ក្រសួង​ និង​ADB ចុះ​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ​ដែល​បំផ្លាញ​ដោយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១​