Loading
KPT-NEWS.COM
កំហុស

7Technology

សំរាម​ស្អុយ​រលួយ​នៅ​តាម​ផ្លូវ​ខាង​លិច​ដង​ស្ទឹង​សៀមរាប​មិន​រំខាន​ដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឡើយ​

P22-ee-fullសៀមរាប​ ៖ ​នៅ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​សៀមរាប​កំពុងតែ​ក្លាយទៅជា​កន្លែង​ដាក់​សំរាម​យ៉ាង​អានា​ធិបតេយ្យ​ដែល​ធ្វើឱ្យ​មាន​ការរិះ​គន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​ក្រុង​សៀមរាប​បាន​នាំគ្នា​រិះគន់​ទៅ​ដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថា​មិន​មាន​ការ​យក​ចិត្ត​ទុកដាក់ទើប​ធ្វើឱ្យ​តាម​ដង​ផ្លូវ​មួយចំនួន​មាន​សំរាម​គរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ស្អុយរលួយ​ ហើយក៏​កំពុងតែ​បំពុល​បរិ​ស្ថាន​យ៉ាង​ធ្ងន់ធ្ង​ផងដែរ​។

ជាក់ស្តែង​ដូចជា​គំនរ​សំរាម​មួយ​ដែល​នៅ​ខាងលិច​ដងស្ទឹង​សៀមរាប ទល់មុខ​និង​កន្លែងលក់​សិប្បកម្ម​ចម្ងាយ​ពី​វត្ត​ព្រះ​ព្រុំរ​ត្ន័​ប្រមាណ៤០ម៉ែត្រ​មកពីផ្សារ​ចាស់​នៅ​ខាងស្តាំ​ដៃ​គឺមាន​គំនរ​សំរាម​ដាក់​គរចោល​ធ្វើឱ្យ​ភ្ញៀវ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​មានការ​ធុញទ្រាន់​ដោយសារតែ​គំនរ​សំរាម​នោះ​ដាក់​នោះ​តម​ចិញ្ចើម​ដងផ្លូវ​ដែល​គាត់​ដើរ​ឆ្លងកាត់ ហើយ​មិនតែប៉ុណ្ណោះ​សំរាម​នោះបាន​ជះក្លិន​ស្អុ​យុ​ស្ទើ​តែ​ដើរ​ជិត​ពុំបាន។

 

លោក​មីង​ម្នាក់​ដែលមាន​មុខរបរ​លក់​សិប្បកម្ម​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នកកាសែត​យើង​ថាសំរាម​ដែល​ដាក់​គរ​នៅតាម​ដងផ្លូវ​នេះ​ជួនកាល​ដល់​ទៅ៤រឺ៥ថ្ងៃ​ទើប​ឃើញ​មុខ​រថយន្ត​ដឹក​សំរាម មក​យកដូច្នេះហើយ​ទើប​វា​ធ្វើឱ្យមាន​ក្លិនស្អុយ​យ៉ាង ខ្លាំង​មិនមែន​តែមាន​ការ រិះគន់​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិប៉ុណ្ណោះ​ទេ​សូម្បីតែ​ភ្ញៀវ​នៅក្នុង​ស្រុក​ក៏មាន​ការ រិះគន់​យ៉ាងខ្លាំង​ដែរ​ទៅដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តថា​មិនមាន​វិធានការ​ទើបបាន​សំរាម​ដាក់​ពាសពេញ​ផ្លូវ​ដែល​ធ្វើឱ្យ​បាត់បង់​នៅ​សោ​ភណ្ឌ​ភាព​នៅតាម​ដងស្ទឹងព្រោះ​ទីក្រុង​សៀមរាប គឺជា​តំបន់​ទេសចរ​មិនមែនជា​ទីក្រុង​សំរាម​នោះទេ សូមកុំ​ទុក​សំរាម​នោះ​បង្អួតដល់​ភ្ញៀវទេសចរ​ឡើយ។

ទោះបី​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បានមក​ទោះ​ទស្សនា​នៅក្នុងក្រុង​សៀមរាប​អង្គ​រថា​តំបន់​ទេសចរ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុ​ជាម​កន​គួរណា​យក​សំរាម​មក​ដាក់​តាម​ចិញ្ចើមផ្លូវ​នៅតាម​ដងស្ទឹង​សៀមរាប​យ៉ាង​អានាធិបតេយ្យ​យ៉ាង​ដូច្នេះ​នោះទេ កម្ពុជា​ថ្មី​បាន​សំ​ការបំភ្លឺ​ពី​លោក លន់ កា​ណែន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ទាក់ទិន​ពី​គំនរ​សំរាម​ដែល​ដាក់​ចោល​នៅតាម​ដងស្ទឹង​សៀមរាប​ដែធ្វើឱ្យប៉ះពាល់​បរិស្ថាន ហើយ​និង​ធ្វើឱ្យ​បាត់បង់​នៅ​សោ​ភ័​ណ្ឌ​ភាព​ក្រុង​ទេសចរ​នេះ​តែ​ទូរស័ព្ទដៃ​របស់លោកនៅ​ព្រឹក​នេះ​មិនអាច​សុំ​ការបំភ្លឺ​បាន​ព្រោះ​នៅក្រៅ​តំបន់​សេវា៕

គឿន​វ៉េ​ត

 

 

 

ព័ត៌មានអន្តរជាតិ

នគរ​បាល​ប្រទេស​វៀត​ណាម​ ដឹក​ជញ្ជូន​អ្នក​ដំណើរ​រង​របួស​​ក្នុង​ឧប្បត្តិ​ហេតុ​ គ្រោះ​ថ្នាក់​ចរាចរ​ទៅ​កាន់​មន្ទីរ​ពេទ្យ

19-05-2012-worl-aវៀត​ណាម​៖​ កង ​កម្លាំង​នគរ​បាល​ និង​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​ខែត្រ​ ដាក​ ណុង​ របស់​ប្រទេស​វៀត​ណាម​ បាន​បញ្ជូន​អ្នក​ដំណើរ​ដែល​បាន​រង​របួស​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ ចរា​ចរ​ ទៅ​កាន់​មន្ទីរ​ពេទ្រ​អស់​ហើយ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ​។​

អាន​អត្ថបទ​ទាំងស្រុង...

អនុ​ប្រធាន​លោក​កូហ្វី​អាណាន់​បាន​អញ្ជើញ​ដល់​ប្រទេស​ស៊ីរី​ ក្នុង​បំណង​ត្រួត​ពិនិត្យ​សភាព​កាណ៍​ក្នុង​ប្រទេស​នេះ​

ស៊ីរី​៖​ អ្នក​សម្រប​សម្រួល​អន្តរ​ជាតិ​ ស្តី​ពី​ប្រទេស​ស៊ីរី​ លោក​កូហ្វី​អាណាន់​ និង​ជា​បេសក​ជន​សន្តិ​ភាព​ បាន​បញ្ជូន​អនុ​ប្រធាន​របស់​លោក​ទៅ​កាន់​ទីក្រុង​ដាម៉ាស់​នៃ​ប្រទេស​ស៊ីរី​ កាល​ពី​ថ្ងៃ​​សុក្រ​ម្សិល​មិញ​។​

អាន​អត្ថបទ​ទាំងស្រុង...


​ពួក​មន្ត្រី​៖ ​រថយន្ត​ដឹក​សម្ភារៈ​របស់​អាមេរិក​ឆ្លង​កាត់​ព្រំដែន​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​

M19-g​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​ប៉ា​គី​ស្ថាន​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​សម្ភារៈ​ការិយាល័យ​៤​គ្រឿង​សម្រាប់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទីក្រុង​កា​ប៊ុល​ឆ្លងកាត់​ចូល​ទៅក្នុង​​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​លើកដំបូង​បង្អស់​បន្ទាប់​ពី​បិទផ្លូវ​៦​ខែ​មក​។​

អាន​អត្ថបទ​ទាំងស្រុង...


​លោក​ហូឡង់ដេ ​​៖ ​ការ​ដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​របស់​បារាំង​នៅ​ក្នុង​ឆ្នាំ​២០១២​មិនអាច​ជជែក​គ្នា​បាន​ទេ​​

M19-hប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​ហូ​ឡង់​ដេ ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​ការ​សន្យា​ដក​កងទ័ព​របស់​លោក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ដំណាច់​ឆ្នាំនេះ​« មិនអាច​ចរចា​គ្នា​បាន​ទេ​»​។

អាន​អត្ថបទ​ទាំងស្រុង...


​ពួក​បាតុករ​បា​រ៉ែន​សំដែង​ការ​មិន​យល់​ព្រម​ចំពោះ​គម្រោង​ឯកភាព​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​

M19-f​ពួក​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ស្រែក​ថា​«​ប្រទេស​បា​រ៉ែន​ មិនមែន​សម្រាប់​លក់​ទេ​» នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ណែន​តាន់តាប់ ​នៅតាម​វិថី​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​សុក្រ ​ដើម្បី​បរិហារ​សំណើសុំ​ឲ្យ​មាន​ការ​ឯកភាព​កាន់តែ​ជិតស្និទ្ធ​រវាង​ព្រះរាជាណាចក្រ​ឈូង​សមុទ្រ​ដែល​ហែកហួរ​ដោយ​ភាព​ចលាចល​និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជិត​ខាង​នោះ​។​

​ ​

អាន​អត្ថបទ​ទាំងស្រុង...


​បុរស​បារាំង​ពិកា​អវយវៈ​ហែល​ទឹក​ពី​ប៉ា​ពូ​ញូ​វ​ហ្គី​ណេ​មក​ព​ប្រទេស​ឥណ្ឌូណេស៊ី​

M18-f​បុរស​ដែល​បាន​បាត់បង់​អវយវៈ​របស់​ខ្លួន​នៅក្នុង​ឧប្បត្តិហេតុ​មួយ​នោះ ​បាន​ហែល​ទឹក​ចេញពី​ប៉ា​ពូ​ញូ​វ​ហ្គី​ណេ​ មកកាន់​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី១៧ ​ខែឧសភា ​នៅ​ក្នុង​ការ​បញ្ចេញ​កម្លាំង​របស់​លោ​ក ដើម្បី​ហែល​ទឹក​នៅ​ចន្លោះ​ទ្វីប​ទាំង៥ ​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

កម្មករ-ការនី​រោងចក្រ​ស្បែក​ជើង​នៅ​បន្ត​កូដកម្ម​ព្រោះ​មិន​ទាន់​ឯកភាព​​តាម​លក្ខខណ្ឌ​ការងារ

19-05-2012-dកំពង់ស្ពឺ ៖ សកម្មភាព​ធ្វើ​កូដកម្ម​តវ៉ា​របស់​ក្រុម​កម្មករ-ការិនី​នៅ​រោងចក្រ​ស្បែក​ជើង ជេនើរេសិន​ដែល​មាន​ទីតាំង​ស្ថិត​​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ​បាន​បន្ត​ធ្វើ​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ព្រោះ​ការ​ទាម​ទារ​លក្ខខណ្ឌ​ការងារ​នៅ​សល់​ ៤​ចំណុច​ទៀត ដែល​ភាគី​ថៅកែ​មិន​អាច​ទទួល​យក​បាន។

អាន​អត្ថបទ​ទាំងស្រុង...

​យីឌុក​ដឹក​អង្ក​ក្រឡាប់​ផ្ងារជើង​ទាំង​ថ្ងៃ​ដោយសារ​រអិល​កង់​ធ្លាក់​ចូល​ស្ពាន​

M19-t​បន្ទាយមានជ័យ​ ​៖​ យី​ឌុប​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង ​តែ​សំណាងល្អ​តៃកុង​ និង​ ព្រូ ​មិន​មាន​គ្រោះថ្នាក់ ​ប៉ុន្តែ​មានការ​លំបាក​ដល់​ការ​ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​មមាញឹក​ធ្វើ​ផ្លូវ​សព្វ​ថ្ងៃ​នេះ។​

 

អាន​អត្ថបទ​ទាំងស្រុង...


រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អាល្លឺ​ម៉ង់​​សម្តែង​ការ​សង្ស័យ​ចំពោះ​ផែន​ការ​របស់​សហ​ភាព​អឺរ៉ុប​

អាល្លឺ​ម៉ង់ ​៖​ ប្រទេស ​អាល្លឺ​ម៉ង់​បាន​សម្តែង​ការ​សង្ស័យ​ចំពោះ​ផែន​ការ​សហ​ភាព​អឺរ៉ុប​ ដែល​បាន​តម្រូវ​អោយ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​តែ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ ត្រួត​ពិនិត្យ​នៅ​ក្នុង​ខណៈ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំ​​ដែន​សភាព​អឺរ៉ុប​។​

អាន​អត្ថបទ​ទាំងស្រុង...


បញ្ហា​ប្រេង​ឥន្ធនៈ​ និង​នយោ​បាយ​ត្រូវ​​បាន​​លើក​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល​G-8

ជប៉ុន​៖ ​ លោក​យ៉ូស៊ី​ហ៊ូកូ​ ណូដា​ នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ជប៉ុន​ បាន​អញ្ជើញ​ដល់​ទីក្រុង​វ៉ាស៊ីន​តោន​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​G-8។​

 

អាន​អត្ថបទ​ទាំងស្រុង...


​អភិបាលក្រុង​បញ្ជា​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​មុខ​តូប​លក់ដូរ​​

M19-r​រតនគិរី ​​៖ ​លោក ​លី វិន្ទ ​អភិបាលក្រុង​បាន​លុង ​ខេត្ត​រតនគិរី​ នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែ​ឧសភា​ឆ្នាំ​២០១២​នេះ ​បាន​ចុះ​ទៅដល់​គំនរ​សំរាម​មុខ​តូប​លក់ដូរ​របស់​អាជីវករ ​និង​បញ្ជា​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សំរាម ​កើប​សំរាម​ចេញ​ឲ្យ​អស់ ​បន្ទាប់ពី​មាន​ក្រុម​អាជីវករ​ប្រមាណ​៤០​នាក់ ​ទៅ​តវ៉ា​ដល់​សាលាក្រុង​កាលពី​រសៀល​ថ្ងៃទី​១៨ ​ខែ​ឧសភា​ រួចមក​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ សំរាម​ស្អុយ​រលួយ​នៅ​តាម​ផ្លូវ​ខាង​លិច​ដង​ស្ទឹង​សៀមរាប​មិន​រំខាន​ដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឡើយ​