ភ្នំពេញ ៖ កាលពីថ្ងៃទី២១កុម្ភៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោក បានសម្រេចឲ្យមានវេទិការាជរដ្ឋាភិបាល ជាមួយអង្គការក្រៅរដ្ឋាភិបាល(NGO) ដែលការនេះដើម្បី ឆ្លើយតបទៅនឹងសំណើរបស់NGO នៅក្នុងជំនួបលើកដំបូងកាលពីសប្តាហ៍មុនជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីពិភាក្សាសំខាន់លើការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងឆ្នាំ២០១១នោះ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឃជន បទ នៅសាលសន្និសីទចតុមុខថា យោងទៅដល់សំណូមពររបស់ NGO រាជរដ្ឋាភិបាលនឹងចាប់ផ្តើម រៀបចំវេទិការាជរដ្ឋាភិបាល និង NGO ក្នុងមួយឆ្នាំម្តង ប៉ុន្តែលក្ខខណ្ឌនៃការជ្រើសរើសទុកឲ្យរាជរដ្ឋា- ភិបាល ព្រោះថា នៅកម្ពុជាមាន NGO ចំនួន ៣១០៩ អង្គការដែលជាឋានសួគ៌លោកីយ៍ នៃ NGO ដែលយើងមិនអាចយកអង្គការទាំងអស់មកចូលរួមប្រជុំបានទេ។សម្តេចតេជោថ្លែងថា យើងជ្រើស រើសតាមការជាក់ស្តែង ដោយនៅមុនដល់វេទិការាជរដ្ឋាភិបាលជាមួយ NGO ក្រសួង-ស្ថាប័ននីមួយៗ ត្រូវរៀបចំ NGO ដែលជាដៃគូជាមួយក្នុងដំណាក់កាលនោះ បើ NGO ចង់ផ្តល់អនុសាសន៍អ្វីត្រូវបញ្ជូន តាមរដ្ឋមន្ត្រីស្ថាប័ននោះ ចំណែកនៅតាមខេត្ត គណៈអភិបាលខេត្តត្រូវយកចិត្តទុកដាក់ធ្វើជាដៃគូនៃ គម្រោងនៅតាមខេត្តនោះ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងនឹងមានជំនួបប្រចាំឆ្នាំជាមួយ NGO ហើយអ្នក ដែលមានសិទ្ធិក្នុងការចូលរួមក្នុងជំនួបនោះ គឺ NGO ដែលធ្វើការងារពិតប្រាកដ មានដៃគូពិតប្រាកដ ជាមួយនឹងស្ថាប័នរដ្ឋ ដែលនេះជាលក្ខខណ្ឌវិនិច្ឆ័យ ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអ្នករៀប ចំ។សម្តេចតេជោថ្លែងថា យើងរៀបចំវេទិកានេះឡើង ព្រោះតួនាទី NGO សំខាន់ណាស់នៅក្នុងការរួម ចំណែកដល់ការអភិវឌ្ឍ ប៉ុន្តែយើងពិតជាមានការទើសទាល់ខ្លះជាមួយនឹង NGO ខ្លះដែលមិនធ្វើ ការអ្វី សោះ ហើយគិតតែពីជេររាជរដ្ឋាភិបាល។
ពាក់ព័ន្ធជាមួយបញ្ហាបំណុល រវាងម្ចាស់បំណុលជាមួយប្រជាពលរដ្ឋដែលជាកូនបំណុលដោយ គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ ២០១១ វិញ សម្តេចប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យស្ថាប័នមីក្រូ ហិរញ្ញវត្ថុម្ចាស់បំណុលពន្យាពេល សម្រាប់ការប្រមូលបំណុលពីកូនបំណុលរបស់ខ្លួនផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំមិនស្នើឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអ្នកដែលមាន ប្រាក់ឲ្យប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះដោយទឹកជំនន់ខ្ចីលុបចោលបំណុលទេ ប៉ុន្តែខ្ញុំអំពាវនាវសុំ ដោយទទូច មេត្តាយោគយល់ចំពោះប្រជាពលរដ្ឋនៃទឹកជំនន់កន្លងទៅ។សម្តេចតេជោថ្លែងថា អ្នក ដែលឲ្យប្រាក់ប្រជាពលរដ្ឋរងគ្រោះខ្ចីក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ សូមយោគយល់ដែលអាចធ្វើតាម រយៈពន្យាការសង សូមកុំតម្លើងការប្រាក់ទៅជាដើម ហើយបើអាចធ្វើទៅបានសូមលើកលែងសេវាការ ប្រាក់ បើសិនជាធ្វើយ៉ាងដូច្នេះបាន…ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះមីក្រូហិរញ្ញ វត្ថុ ក៏ដូចជាអ្នករកស៊ីចងការប្រាក់ទាំងអស់ ចំពោះការយោគយល់អាធ្យាស្រ័យដល់ជនរួមជាតិយើង ដែលមានការលំបាក។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ជាការពិតនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី រាជរដ្ឋាភិបាល មិនមានសិទ្ធិក្នុងការលូកដៃចូលទៅក្នុងកិច្ចការរកស៊ីបានទេ ប៉ុន្តែប្រសិនបើយើងអនុវត្តវិធានការផ្លូវ ច្បាប់ទៅលើសេវាបំណុលនេះនឹងក្លាយទៅជាទម្ងន់ធ្ងន់មួយទៀត សម្រាប់គ្រួសារដែលរងគ្រោះដោយ ធម្មជាតិ ប៉ុន្តែលើកនេះមិនមែនរងគ្រោះដោយធម្មជាតិទេ តែជាការរងគ្រោះដោយមនុស្សគ្នាឯងបង្ក ឡើងដោយខ្វះការយោគយល់។សម្តេចតេជោថ្លែងថា ដោយសារយើងធ្លាប់ក្រទាំងអស់គ្នា ខ្ញុំសង្ឃឹម យ៉ាងរឹងមាំថា អ្នករកស៊ីទទួលទានខាងការផ្តល់សាច់ប្រាក់ទៅឲ្យកសិករខ្ចីក៏ដូចជាស្ថាប័នមីក្រូហិរញ្ញ វត្ថុមេត្តាយោគយល់ចំពោះបញ្ហានេះ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង ៣៥ ម៉ឺនគ្រួសារ មានត្រឹមតែរាប់ពាន់គ្រួសារគ្រួសារប៉ុណ្ណោះដែលជាប់បំណុលនឹងខ្វះលទ្ធភាព សងប្រាក់ដែលជំពាក់ ដោយសារតែទ្រព្យសម្បត្តិ និងផលដំណាំរបស់ខ្លួនត្រូវបានបំផ្លិចបំផ្លាញដោយ គ្រោះធម្មជាតិនោះ។ប្រសិនបើយើងឆ្លៀតរឹបអូសផ្ទះសម្បែង ដីធ្លីរបស់ប្រជាពលរដ្ឋដែលរងគ្រោះនៅ ក្នុងឱកាសនេះ នោះពិតជាមានការលំបាក សម្រាប់ប្រជាពលរដ្ឋទាំងនោះនឹងធ្លាក់ទៅក្រោមបន្ទាត់នៃ ភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបានកាត់បន្ថយក្នុងអត្រា ១%ក្នុងមួយឆ្នាំ ដែលនៅពេលនេះនៅសល់ ប្រមាណ ២៥%នោះ។
សម្តេចតេជោបានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមអ្នកដែលជំពាក់ប្រាក់ខ្ញុំ សូមថ្លែងអំណរគុណ ប៉ុន្តែក៏សូមអំពាវនាវចំពោះអ្នកដែលជំពាក់ប្រាក់ កុំគិតថាបានម្ចាស់បំណុល យោគយល់ហើយ បែរជាមានប្រាក់ហើយមិនព្រមសងគេនោះ ដែលនាំឲ្យទៅជាទំលាប់មួយធ្វើឲ្យ នាយករដ្ឋមន្ត្រីរងគ្រោះដោយសារតែការអំពាវនាវនេះ៕ស្នាយពល


























