កំពង់ឆ្នាំង ៖ ស្ត្រីកូនខ្ចីម្នាក់ត្រូវពស់ចឹកបានសម្រាកក្នុងមន្ទីរពេទ្យខេត្តមួយអាទិត្យហើយ មុខរបួសពស់ចឹកមិនទាន់ធូរស្រាល ដើរមិនទាន់រួច ដោយសារតែគាត់មានជីវភាពក្រីក្រ និង មានកូនច្រើនរហូតដល់១៥នាក់ផងនោះ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១២ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបាននាំយកអំណោយមួយចំនួនឧបត្ថម្ភដល់គាត់នៅក្នុងមន្ទីរពេទ្យខេត្ត។
លោក ប្រាក់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អំណោយរបស់សាខាកាកបាទក្រហមខេត្ត ដែលបានឧបត្ថម្ភដល់បងស្រីឈ្មោះ ប៊ូ ឆៃលាង អាយុ ៤៤ឆ្នាំ រងគ្រោះដោយសារពស់ចឹកមួយអាទិត្យមកហើយ មិនទាន់ជាសះស្បើយ កំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្ត រួមមាន អង្ករ ៥០គីឡូក្រាម មីមួយកេស ត្រីខ១យូរ មុង១ ភួយ១ ក្រមា ១ សារុង១ ។ អំណោយទាំងនេះត្រូវបានលោកជំទាវ តែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក ប្រាក់ សោភ័ណ្ឌ យកទៅឧបត្ថម្ភផ្ទាល់ដៃដល់ក្នុងមន្ទីរពេទ្យខេត្ត។ ថ្វីត្បិតតែអំណាចនេះតិចតួច តែវាអាចជួយសម្រាលការខ្វះខាតបានមួយរយៈពេលដែរ៕
ឫទ្ធីជ័យ


























