ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង11:19

ស​.​ស​.​យ​.​ក​.​ស្រុក​រមាសហែក​ចូលរួម​​​​​សំអាត​បរិស្ថាន


ស្វាយរៀង​ ៖​ ​ក្រុម​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​រមាសហែក​ដែល​ដឹកនាំ​ដោយ​លោក រាណ សុ​វណ្ណា​រិ​ទ្ធិ តំណាង លោក តូច ប៉ូ​លី​វ៉ា ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​រមាសហែក និង មេឃុំ មេភូមិ ​ប្រមាណ​ជាង​៤០​នាក់​ បាន​នាំគ្នា​រៀបចំ​សកម្មភាព​សំអាត​បរិស្ថាន រួមទាំង​ការ​ពន្យល់​ដល់​អាជីវករ​ក្នុង​ការ​ទុកដាក់​សំរាម នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង11:12

ឃាត់ខ្លួន​លោក​អនុសេនីយ៍ទោ លឹម ដា​រ៉ា​រ័ត្ន ប្រាក់ខែ​ចាយ​មិន​គ្រប់​ឆ្លៀត​ជួញដូរ​គ្រឿងញៀន​

កំពង់ធំ ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ចុះ​បញ្ជា​ផ្ទាល់​ឃាត់ខ្លួន​លោក​អនុសេនីយ៍ទោ​ម្នាក់​នៅ​បម្រើការ​នៅ​អគ្គនាយកដ្ឋាន​អន្តរាគមន៍ បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ជួញ​ដូរ​គ្រឿងញៀន ត្រូវ​បាន​លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​ង​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ព្រៃ​ប​ល្លិច សង្កាត់​អាចារ្យ​លាក់ ជាប់ ktv សុវណ្ណ វេលា​ម៉ោង​១២​និង​៣៥​នាទី​យប់ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង11:11

មក​ទិញ​ថ្នាំញៀន​នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​បាន​ហើយ​ចេញ​មក​វិញ​ជាប់អន្ទាក់​សមត្ថកិច្ច

ភ្នំពេញ ៖ យុវជន​ក្មេងៗ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ពី​បទ​ទិញ​គ្រឿងញៀន​ប្រើប្រាស់​ខុស​ច្បាប់ ប្រព្រឹត្ត​កាលពី​វេលា​ល្ងាច​ថ្ងៃទី​០១ ខែកុ​ម្ភៈ ឆ្នាំ២០១៥ នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង11:01

ពិធី​សម្ពោធន៍​ផ្សារ​ជនបទ​ដាច់ស្រយាល​បង្ហាញ​ការអភិវឌ្ឍន៍ និង​បោះ​ជំហាន​ទៅមុខ​ទឹកដី​ស្រុក សណ្ដាន់​

កំពង់ធំ ៖ ទឹកដី​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់​ទទួល​បាន​ការ​អភិវឌ្ឍន៍ និង​បាន​បោះ​ជំហាន​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅក្នុង​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​អធិកអធម ក្រោម​ឥទ្ធិពល​នូវ​ដំណាំ​កសិកម្ម និង​ឧស្សាហកម្ម ធ្វើ​ឲ្យ​តំបន់​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ ក្លាយជា​តំបន់​សរសៃ​ឈាម​សេដ្ឋកិច្ច​សំខាន់​នៅក្នុង​ខេត្តកំពង់ធំ​។​

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង10:59

អាជ្ញាធរ​ខណ្ឌដូនពេញ​បន្ត​ចុះ​ចាប់​ហ្គេម​គ្មាន​ច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ដើម្បី​រក្សាទុក​វាយ​កំទេច​ចោល


ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជា​ឲ្យ​កម្លាំង​ក្នុង​មូលដ្ឋាន​ទាំងអស់​ត្រូវតែ​បន្ត​ចុះ​ចាប់​បង្ក្រាប​ហ្គេម​គ្រប់​ប្រភេទ​ទាំងអស់​ដែល​គ្មាន​ច្បាប់​ហើយ​ហ៊ាន​បើក​ដោយ​លួចលាក់​តទៅទៀត​នោះ​ដូច្នេះហើយ​ទើប​អាជ្ញាធរ​ខណ្ឌដូនពេញ​ដែល​ដឹកនាំ​ដោយ​អភិបាលរង​និង​លោក​ចាន់ បណ្ឌិត នាយករង​រដ្ឋបាល​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​សណ្ដាប់ធ្នាប់ កម្លាំង ប្រជា​ការពារ​ខណ្ឌដូនពេញ សហការ​ជាមួយ នគរបាល​មូលដ្ឋាន​ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​ប្រភេទ​ស៊ី​សង​គ្មាន​ច្បាប់​ចំនួន​២​កន្លែង​ផ្សេង​ពី​គ្នា​ដកហូត​បាន​ចំនួន​៥៨​គ្រឿង​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​ដូនពេញ​ដើម្បី​ធ្វើ​ពិធី​វាយ​កំទេច​ចោល។

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង10:37

រថយន្ត​ខ្នាត​យក្ស​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំង​សងខាង​

សៀមរាប ​៖ រថយន្ត​ខ្នាត​យក្ស​ដឹក​ដំឡូង​មី​២​គ្រឿង​របស់​ក្រុមហ៊ុន​ឯកជន​មួយ​បុក​គ្នា​ពេញ​ទំហឹង​ ក្នុង​ទិសដៅ​ស្រប​ទិស​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន បណ្ដាល​ឲ្យ​ខូចខាត​ទាំងសងខាង ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នោះ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​។​

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង10:34

ទាហាន​ថ្មើរ​ជើង​​របស់​ថៃ​ ត្រៀម​ធ្វើ​សម​យុទ្ធ​ជាប់​និង​ព្រំដែន​កម្ពុជា-​ថៃ​ចំនួន​៦​ថ្ងៃ

 

 

បន្ទាយមានជ័យ ៖ យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​កង​កំលាំង​ប្រដាប់​អាវុធ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-​ថៃ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែ​មិនា ឆ្នាំ​២០១៥​នេះ​កង​ទ័ព​យោធា​របស់​ថៃ នៃ​ភូមិ​ភាគ​១ បូរៈផា ដែល​ប្រចាំ​ការ​នៅ​ស្រុក​ប៉ាតាយ៉ា ខេត្ត​ស្រះ​កែវ បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​ដល់​យោធា​កម្ពុជា​ដែល​ប្រចាំ​ការ​នៅ​ជាប់​និង​ព្រំដែន​កម្ពុជា-​ថៃ​ថា​ នៅ​ថ្ងៃ​ទី​១ ខែ​មិនា​នេះ​ប្រទេស​ថៃ​នឹង​បើក​ធ្វើ​សមប្រយុទ្ធ​ជា​ទ្រង់​ទ្រាយ​ធំ​មួយ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិនា​ ដល់​ថ្ងៃ​ទី​៦ ខែ​មិនា​ ឆ្នាំ២០១៥​ដែល​មាន​រយៈ​ពេល​ចំនួន​៦​ថ្ងៃ​។

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង10:34

សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជន​វិកលចរិត​ម្នាក់​ ដែល​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​

មណ្ឌលគិរី ៖ ជន​វិកលចរិត​ម្នាក់​ ជា​ជនជាតិ​ព្នង​នៅ សង្កាត់​រមនា​ ក្រុង​សែន​មនោ​រម្យ ដើរ​អុក​ឡុក​អ្នកភូមិ​ បាន​គំរាម​កំហែង​ដូចជា អាករ ដុត​ផ្ទះសំបែង​។​ល​។ កាលពី​យ​ប​ថ្ងៃទី​០១ មីនា ២០១៥ នៅ​ម៉ោង​០៧​និង​៣០​នាទី​យប់​សមត្ថកិច្ច​ បានធ្វើការ​ឡោមព័ទ្ធ​ឃាត់​ និង​ចាប់ខ្លួនបាន​នៅ​ភូមិ​ដំរី​ជន់ សង្កាត់​រមនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង10:24

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​ ហេង ឡាយ​

ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​ប្រភេទ​យុវជន​៦​នាក់​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក​ សាំង សុភៈ​វិចិត្រ ​កាលពី​ព្រឹក​ថ្ងៃទី​០២​ ខែ​មិនា បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច​ ម៉ូតូ​មួយ​គ្រឿង​ រួម​នឹង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​ផង​ដែរ​នៅក្នុង​ផ្ទះសំណាក់​ ហេង ឡាយ ដែល​មាន​ទីតាំងនៅ​ជិត​អង់តែន​ទូរទស្សន៍​ទួលគោក សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។​

អានបន្ត
ថ្ងៃ ច័ន្ទ ទី02 មីនា ឆ្នាំ2015 ម៉ោង10:24

លោក​អភិបាល​ខណ្ឌ​ដង្កោ​ជួប​សំណេះសំណាល​អំពី​បញ្ហា​តម្លៃ​អគ្គិសនី​ជាមួយ​កម្មករ​ កម្មការិនី​ប្រមាណ​៥០០​នាក់

ភ្នំពេញ​ ៖​ លោក​ នុត ពុធ​ដា​រ៉ា ​អភិបាល​ នៃ​គណៈ​អភិបាល ​ខណ្ឌ​ដង្កោ​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន កម្មករ កម្មការិនី​រោងចក្រ ប្រមាណ​៥០០​នាក់ ដែល​ស្នាក់នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ថ្មី និង​ភូមិ​ខ្វា ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១ ខែ​មីនា ឆ្នាំ​២០១៥។

អានបន្ត