ថ្ងៃ សុក្រ ទី28 វិច្ឆិកា ឆ្នាំ2014 ម៉ោង09:19

ស្ត្រី​ម្នាក់​ប្ដឹង​សមត្ថកិច្ច​អោយ​ចាប់​ប្ដី​របស់​ខ្លួន​ដែល​ញៀន​ថ្នាំ​និង​បាន​វាយ​ធ្វើបាប​គាត់​រាល់​ថ្ងៃ​នោះ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​សង្កាត់​បឹង​កក់​ទី​០២

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្ដឹង​សមត្ថកិច្ច​អោយ​ចាប់​ប្ដី​របស់​ខ្លួន​ដែល​ញៀន​ថ្នាំ​ហើយ​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ ដែល​ការ​ប្ដឹង​នេះ​ធ្វើឡើង​ដោយ​ផ្ទាល់​មាត់​នៅក្នុង​វេទិកា​សាធា រណៈ​មួយ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា នៅក្នុង​វត្ត​នាគ​វ័ន ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​០២ ខណ្ឌ​ទួល​គោក ក្រុងភ្នំពេញ។

អានបន្ត
ថ្ងៃ សុក្រ ទី28 វិច្ឆិកា ឆ្នាំ2014 ម៉ោង09:14

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចូល​បំភ្លឺ​ផ្ទាល់មាត់​ចំពោះមុខ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​

 

ភ្នំពេញ ៖ លោក អ៊ុន រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​និង​មន្ត្រី​ក្រោមឱវាទ​ បាន​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​ចំពោះ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣ នា​រសៀល​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ នៅ​វិមាន​រដ្ឋសភា។

អានបន្ត
ថ្ងៃ សុក្រ ទី28 វិច្ឆិកា ឆ្នាំ2014 ម៉ោង09:04

បណ្តុះបណ្តាល​គ្រូ​បង្គោល​ដើម្បី​អប់រំ​ណែនាំ​តម្រង់​ទិស​ពលករ​មុន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​

ភ្នំពេញ ៖ គ្រូ​បង្គោល​ប្រមាណ​៤០​នាក់​មក​ពី​ទូទាំង​ប្រទេស​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នៅក្នុង​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី​នាទី​ក្រុង​សៀមរាប ស្ដីពី​ការអប់រំ​ណែនាំ​តម្រង់​ទិស​ពលករ​មុន​ចេញដំណើរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង ប្រទេស​ម៉ាឡេស៊ី ដែល​រៀបចំឡើង​ដោយ​ក្រសួង​ការងារ និង បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​ក្រោម​ការ​ជួយឧបត្ថម្ភ​ពី​សំណាក់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។​

អានបន្ត
ថ្ងៃ សុក្រ ទី28 វិច្ឆិកា ឆ្នាំ2014 ម៉ោង08:48

ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០៧​នាក់ ត្រូវ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើ​ការ​បង្ក្រាប​និង​បញ្ជូន​ទៅ​តុលាការ​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​០៧​នាក់​មាន អ្នក​ជក់ និង​អ្នក​ចែក​គ្រឿងញៀន ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដែល​ដឹកនាំ​ដោយ​លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ធ្វើការ​បង្ក្រាប​និង​ដកហូត​បាន​វត្ថុ​តាង​មាន ម៉ា​ទឹកកក​ចំនួន​០៣​ថង់​តូច និង​ម៉ូតូ​ចំនួន​០៣​គ្រឿង រួម​និង​វត្ថុ​តាង​ជាច្រើន​ទៀត។

អានបន្ត
ថ្ងៃ សុក្រ ទី28 វិច្ឆិកា ឆ្នាំ2014 ម៉ោង08:41

កូនមហា​សេដ្ឋី​ជនជាតិ​រុស្សី ត្រូវ​ជន​មិន​ស្គាល់​មុខ ធ្វើការ​វាយប្រហារ រងរបួស​ធ្ងន់​សល់​តែ​ដង្ហើម ចង្រិត​

 

ព្រះសីហនុ ៖ កូនប្រុស​មហាសេដ្ឋី​ជនជាតិ​រុស្សី សញ្ជាតិ ខ្មែរ ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយ​យ៉ាង​ចាស់ដៃ បណ្តាលអោយ​រងរបួស​ជា​ទម្ងន់ សន្លប់​បាត់ស្មារតី កាលពី​វេលា​ម៉ោងជាង ៨ យប់​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ត្រង់ចំណុច​ក្បែរ​សណ្ឋាគារ ឯករាជ្យ ហៅ​សណ្ឋាគារ ៧ ជាន់ ស្ថិត​ក្នុង ភូមិ ១ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី27 វិច្ឆិកា ឆ្នាំ2014 ម៉ោង23:38

ក្រុមហ៊ុន​កូកាកូឡា​ នឹង​ពង្រីក​ការ​វិនិយោគ​សាង​សង់​រោង​ចក្រ​ដល់​១០០​លាន​ដុល្លារ

ភ្នំពេញ ៖ មន្ត្រី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​កូកាកូឡា​បាន​អះអាង​ថា ក្រុម ហ៊ុន​កូកាកូឡា​បាន​ប្តេជ្ញា​ចិត្ត​រួច​មក​ហើយ​ថា នឹង​ពង្រីក​វិសាល​ភាព​ នៃ​ការ​វិនិយោគ ដែល​មាន​ទឹក​ប្រាក់​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក​បន្ថែម ​ទៀត ពី​ឆ្នាំ២០១៤​ ដល់ ឆ្នាំ​២០១៨​ក្នុង​ការ​ពង្រីក​រោងចក្រ​នៅ​កម្ពុជា រួម​ទាំង​ការ​ជ្រើស​រើស​បុគ្គលិក​ថ្មី​ចំនួន​៣០០​នាក់​បន្ថែម​ទៀត​ផង​ដែរ។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី27 វិច្ឆិកា ឆ្នាំ2014 ម៉ោង17:16

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ស្ដ្រី​មេម៉ាយ​អស់​មួយ​ខ្នង នៅ​សង្កាត់​ស្នោ សង្ស័យ​ទុស្សេ​ខ្សែភ្លើង​

ភ្នំពេញ ៖ លំនៅ​ដ្ឋាន​របស់​ស្ដ្រី​មេម៉ាយ​ម្នាក់​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ខណៈ​ស្ដ្រី​រូប​នោះ​មិន​នៅផ្ទះ​ពោល​គឺ​ពេល​ដែល​គាត់​ដើរទៅ​លេង​ផ្ទះ​គេ​អ្នកជិតខាង​តែមួយ​ភ្លែត​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ត្រូវ​បាន​អ្នក​រស់នៅ​ជិតខាង​គ្នា​ស្រែក​ប្រាប់​ឆោឡោ​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​ហើយក៍​មាន​ករ​ភ្ញាក់ផ្អើល​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់ មិនតែប៉ុណ្ណោះ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញពី​សាលា​ខណ្ឌ​មក​ជួយ​ដែរ​តែ​មិនអាច​ជួយសង្គ្រោះ​ទាន់ពេល​ឡើយ សូម្បី​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ រួម​ទាំង​ម៉ូតូ​ពីរ​គ្រឿង​ទៀត​ក៏​មិនអាច​យកចេញ​បាន​ដែរ។​

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី27 វិច្ឆិកា ឆ្នាំ2014 ម៉ោង17:02

មេភូមិ​ត្រពាំង​ស្វាយ​លក់​ដី​ស្រះ​រួម​មួយ​ចំនួន​ហើយ​មិន​អស់ចិត្ត​លក់​ទីស្នាក់ការ​ភូមិ​ទៀត ដោយ​ដណ្ដើម​បន្ទប់​សាលា​រៀន​ធ្វើ​ទីស្នាក់ការ​ជំនួស​វិញ​

ភ្នំពេញ ៖ លោក ជា អៀង និង លោក ព្រិ​ន បូរី ជា​ប្រធាន​និង​អនុ​ប្រធាន​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​​រាប់​សិប​គ្រួសារ​ប្ដឹង​ទៅ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​រឿង​លក់​ដី​រួម​ភូមិ​នា​ពេល​កន្លងមក​អស់​មួយចំនួន​

យក​លុយ​ចែក​គ្នា​ដោយ​មិន​ធ្វើការ​អភិវឌ្ឍន៍​អ្វី​សោះ ហើយ​រហូតមកដល់​ពេលនេះ បាន​បង្កើន​មហិច្ឆតា​របស់​ខ្លួន​មក​ប៉ង​លក់​ដី​រួម​ភូមិ​នេះ​ទាំងអស់​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ព្យាយាម​មិន​អោយ​អភិបាល​ខណ្ឌ​ដឹង ហើយ​មក​ដណ្ដើម​សុំ​យក​បន្ទប់ របស់​សាលា​រៀន​បឋមសិក្សា​ត្រពាំង​ស្វាយ ដែល​នៅ​ក្បែរ​ជាប់​ដី​នោះ​ធ្វើ​ទីស្នាក់ការ​ជំនួស​វិញ ដែល​បង្ក​បញ្ហា​ដល់​សាលារៀន​ខ្វះ​បន្ទប់​អោយ​សិស្ស​ចូល​រៀន។​

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី27 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:56

ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​លើក​ឡើង​ក្នុង​អង្គ​ប្រជុំ​ស្នើ​ឲ្យ​ចៅ​រង​សង្កាត់​ទាំង​អស់​ចូល​ធ្វើ​ការ​ងារ​កុំ​ចូល​តែ​តុកាហ្វេ​

ភ្នំពេញ ៖​ ក្នុងកិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៦​របស់​ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​អាណតិ្ត​ទី២​ ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​​ បាន​លើក​ឡើង​ពី​ការ​មិន​ចូល​ធ្វើ​ការ​ងារ​របស់​ចៅ​សង្កាត់​រង​មួយ​ចំនួន​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ បើ​ទោះ​បី​ជា​កិច្ច​មមាញឹក​យ៉ាង​ណា​ក៏​ដោយ​គេ​សង្កេត​ឃើញ​លោក​ចៅ​រង​សង្កាត់​ទាំង​អស់​នោះ​អង្គុយ​នៅ​តែ​តៀម​កាហ្វេ​ ហើយ​នៅ​ពេល​ដឹង​ថា បើក​លុយ​មក​ដល់​សាលា​សង្កាត់​ទើប​គេ​មាន​មុខ។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី27 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:48

លោក​បណ្ឌិត​ម៉ុង ឫទ្ធី ចុះ​ពិនិត្យ​ការអភិវឌ្ឍន៍​នៅ​ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោក​បណ្ឌិត​ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​០៣ ព្រឹទ្ធសភា (​គណៈកម្មការ ទទួល​បន្ទុក​លើ​ផែនការ​វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង បរិស្ថាន​) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​អញ្ជើញ​ចុះ​ជួប​មន្ត្រី និង អភិបាល​ខេត្តស្វាយរៀង ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត។​

 

អានបន្ត