ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:36

នគរបាល​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ករណី​ឆក់​កាបូប​ប្រជាពលរដ្ឋ

ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ករណី​ជិះ​ម៉ូតូ​ឆក់​កាបូប ពី​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវ​សាធារណៈ​បានសម្រេច តែ​ជិះ​ម៉ូតូ​រត់គេច​មិន​រួច។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:34

ក្រោយ​បញ្ចប់​ពិធីបុណ្យ​អុំ​ទូក ជនសង្ស័យ​ពាក់​ព័ន្ធ​គ្រឿងញៀន​៦៤​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​បង្ក្រាប​ជាមួយ​ថ្នាំញៀន​៨២​កញ្ចប់


ភ្នំពេញ ៖ ក្រោយពី​បញ្ចប់​ពិធីបុណ្យ​អុំ​ទូក​គិត​ចាប់តាំងពី​ថ្ងៃ​៨​រហូត​ថ្ងៃទី​១៩​ ខែវិច្ឆិកា ​ឆ្នាំ២០១៤​នេះ​កំលាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​តាម​បណ្តា​ខណ្ឌ​ដូចជា​ពោធិ៍​សែន​ជ័យ សែន​សុខ ៧​មករា​និង​មានជ័យ​និង​ខណ្ឌ​ពាក់​ព័ន្ធ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៦៤​នាក់​ហើយ​ចាត់​បញ្ជូន​ទៅ​សាកសួរ​សាលាដំបូង​ជាមួយ​ថ្នាំញៀន​សរុប​៨២​កញ្ចប់​ជា​វត្ថុ​តាង។ ការ​បង្ក្រាប​ធ្វើឡើង​នៅ​ភូមិសាស្ត្រ​ខណ្ឌ​ខាងលើ​ដោយ​ដកហូត​បាន​ថ្នាំញៀន​៨២​កញ្ចប់​និង​សំភារៈ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ដួច​ជាវ​ដាវ​សាំ​ម៉ូ​រៃ​ជាអា​វុ​ធ​របស់​ពួកគេ​ផង​ដែរ។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:33

តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​ILO​សរសើរ​កម្ពុជា​ដែល​បាន​គិតគូរ​ពី​ជីវភាព​របស់​កម្មករ


ភ្នំពេញ​៖ ​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​ILO ​បាន​សរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​លើកស្ទួយ​សិទ្ធិ​ពលករ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​តាមរយៈ​ការ​ខិតខំ​ធ្វើ​ឲ្យ​មាន​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ ជា​បន្ត​បន្ទាប់ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:32

នៅ​ឆ្នាំ​២០១៤ ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៤០​លើក

 

ព្រះសីហនុ ៖ លោក​វរសេនីយ៍ឯក សាន់ ប៊ុនថន ប្រធាន​ការិយាល័យ​កណ្តា​ល​ប្រឆាំង​បទល្មើស និង​ជា​ស្នង​ការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ២០១៣ ដល់​១៥ វិច្ឆិកា ឆ្នាំ​២០១៤ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៤០​លើក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៣ មានការ​កើនឡើង​ចំនួន​២៩​លើក ក្នុង​នោះ​ការស្រាវជ្រាវ​បង្ក្រាប​បាន​ចំនួន ២៦​លើក មាន​៤៩​មុខសញ្ញា ស្ត្រី​០៨​មុខសញ្ញា​។​

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:30

ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ស្រុក​អង្គស្នួល


កណ្តាល ៖ មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់​ធ្ង​រ ត្រូវ​ប​ញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​២​នាក់​ទៀត​រងរបួស​ស្រាល ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​បុក​ជាមួយ​ម៉ូតូ នៅ​ចំណុច​ចំណុច​មុខ​ភូមិ​បែក​ចាន​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​វេលា​ម៉ោងជាង​១១ ព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:18

ព្រះមហាក្សត្រ​សម្ពោធ​វិទ្យាល័យ ព្រះ​នរោត្តម សីហមុនី នៅ​ស្រុក​អង្គរជ័យ​

កំពត ៖ នៅក្នុង​ព្រះរាជ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​«​វិទ្យាល័យ ព្រះ​នរោត្តម សីហមុនី​» នៅ​ខេត្តកំពត កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ ២០១៤​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​នូវ​ហឫទ័យ​រីករាយ​ចំពោះ​រាជរដ្ឋា​ភិបាល ដែល​បាន​លើកស្ទួយ​វិស័យ​អប់រំ​ជាតិ​នោះ។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:14

ព្រឹទ្ធសភា​ស្នើ​ដល់​អង្គការ​ GIZ​បន្ដ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ជំនាញ​បច្ចេកទេស​ផ្នែក​ច្បាប់


ភ្នំពេញ ​៖ ​មន្ដ្រី​ជាន់​ខ្ពស់​នៃ​អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន​ស្នើ​ដល់​អង្គការ GIZ នៃ​ប្រទេស​អាល្លឺម៉ង់​បន្ដ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ជំនាញ​បច្ចេកទេស​ដល់​មន្ដ្រី​រាជការ​ នៅ​ក្នុង​ព្រឹទ្ធសភា ដើម្បី​ពង្រឹង​សមត្ថភាព និង​ឆ្លើយតប​ទៅ​នឹង​ភារកិច្ច​ការងារ​ឲ្យ​កាន់តែ​រឹងមាំ។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:07

ឥទ្ធិពល​វណ្ណៈ​ស្នេហ៍ រហូត​អស់​សង្ខារ​ទាំងពីរ​នាក់​ហើយ ពេល​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​តែមួយ​ទើប​បិទ​ភ្នែក​ជិត​

 

​ ​ពោធិ៍សាត់ ៖ គូរ​ស្នេហ៍​ទំ​ទាវ​ថ្មី នៃ​ជនជាតិ​វៀតណាម​២​នាក់ ត្រូវបាន​ឪពុកម្ដាយ​ទាំងសងខាង បង្ខំចិត្ត​យល់ស្រប​តាម​សព​គឺ​កប់​ផ្នូរ​តែមួយ មឈូស​ពីរ​ទើប​សព​ទាំងពីរ​នេះ​បិទ​ភ្នែក​ជិត ខណ​៖​ដែល​ឪពុកម្ដាយ​ទាំងសងខាង​ព្យាយាម​កប់​សព​ពួកគេ​ឆ្ងាយ​ពីគ្នា​តែ​សព​ទាំង​២​នោះ​នៅតែ​បើកភ្នែក ។​

​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​បញ្ចុះសព​គូស្នេហ៍​ទាំងពីរ នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​វត្ត​បន្ទាយ​ក្រង ភូមិ​បន្ទាយ​ក្រង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​ 

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:06

ចាប់​បញ្ជូន​ជន​សង្គម​ងងឹត​៣​នាក់​ពាក់​ស្រោម​មុខ​ខ្មៅ​ឲ្យ​តុលាការ​


​ ​*​សមត្ថកិច្ច​បិទបាំង​ពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ

ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ក្រុងភ្នំពេញ​ដាក់​ខ្នោះ​បញ្ជូន​មក​តុលាការក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤។

អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី20 វិច្ឆិកា ឆ្នាំ2014 ម៉ោង16:02

សិស្ស​ទំនើង​គ្រាន់តែ​គេ​ញាក់​មុខ​ដាក់​ហក់​វាយ​គេ​បែក​មុខ​បែក​មាត់​របួស​ដេរ​៨​ថ្នេរ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

កំពង់ឆ្នាំង ​៖​ សិស្ស​ទំនើង​ម្នាក់​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន ​បន្ទាប់ពី​គេ​បាន​វាយ​សិស្ស​ដូចគ្នា​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​ដេរ​ក្បាល​ និង​ឆ្អឹងជំនី​​​ចំនួន​៨​ថ្នេរ​រួចមក ដោយ​គ្រាន់តែ​ជនរងគ្រោះ​ញាក់​មុខ​ដាក់​តែប៉ុណ្ណោះ។ ករណី​ហិង្សា​បង្ក​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង។

អានបន្ត