ប៉ាគីស្ថាន ៖ យោងតាមគេហទំព័រAP ចេញផ្សាយថ្ងៃអាទិត្យទី១៧ ខែកុម្ភៈបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ពីការបំផ្ទុះគ្រាប់បែកគួរឲ្យរន្ធត់ហែកច្រៀកផ្សារបន្លែដែលពោរពេញដោយហ្វូងមនុស្សនៅភាគនិរតីនៃប៉ាគីស្ថាន បានកើនឡើងដល់៨១នាក់ ជាមួយនឹងអ្នករងរបួសធ្ងន់ធ្ងរដេកស្លាប់ពេញមួយយប់នោះ។
នាយប៉ូលិសឃ្វេតតាលោក Zubair Mahmoodបានប្រាប់អ្នករាយការណ៍ព័ត៌មានថា មនុស្ស១៦៤នាក់បានរងរបួសផងដែរដោយការផ្ទុះនៅថ្ងៃសៅរ៍នៅក្នុងទីក្រុងឃ្វេតតា ក្នុងពេលដែលមនុស្សបានឈប់ទិញទំនិញសម្រាប់អាហារពេលល្ងាច។ គ្រាប់បែកនោះបានបង្កប់នៅក្នុងធុងទឹកមួយ និង អូសចូលផ្សារដោយត្រាក់ទ័រមួយ។
វាជាឧប្បត្តិហេតុដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនបំផុតចាប់តាំងពីការផ្ទុះគ្រាប់បែកតម្រង់គោលដៅទៅលើនិកាយស៊ីអ៊ីត នៅក្នុងទីក្រុងដដែលនេះសម្លាប់មនុស្ស៨១នាក់នៅឆ្នាំមុននោះ ដោយបានដឹកនាំឲ្យមានបាតុកម្មជាច្រើនថ្ងៃដែលបានផ្ដួលរំលំអភិបាលតំបន់។
Mahmoodបាននិយាយថា ប៉ូលិសមិនបានដឹងអ្នកដែលនៅពីក្រោយការផ្ទុះនេះនៅឡើយ ទេ ប៉ុន្តែស្ថានីយទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថា លោកLashker-e-Jhangv ដែលជាក្រុមអច្ចន្តកជនស៊ុននី ដែលបានតម្រង់គោលដៅទៅលើនិកាយស៊ីអ៊ីតកាលពីពេលកន្លងទៅ បានអះអាងទទួលខុសត្រូវ៕
























