Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

មេ​ដឹកនាំ​កូរ៉េ​ខាងត្បូង​និយាយ​ថា​មានតែ​របប​ដួល​រំលំ​នោះ​ទេ​ ទើប​ផ្លាស់ប្ដូរ​កូរ៉េខាងជើង​បាន​

M15-z3-fullប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ លី​មី​យ៉ុង​បាក់ ​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ទី​១៥ ​ខែកុម្ភៈ ​ថា កូរ៉េខាង​ជើង​មិនអាច​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បានទេ ​និង​បាន​លើក​ហេតុផល​ថា មានតែ​របប​នេះ​ដួល​រំលំ​ទេ​ ទើប​អាច​ដក​ហូត​ការ​គំរាម​ពី​ក្រុង​ព្យុងយ៉ាង​បាន។

ខណៈ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​បន្ត​ជជែក​ដេញដោល​អំពី​ការ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​ដូចម្ដេច ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​ខ្លួន​នោះ ប្រធានាធិបតី​ដែល​ចាកចេញ​នេះ​បាន​និយាយ​ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ឆ្ពោះ​ទៅមុខ​នោះ​គឺ​ព្យាយាម​បង្កក​ចលនា​នៅក្នុង​ចំណោម​ប្រជាជន​កូរ៉េខាងជើង។

លោក​បាន​ថ្លែងប្រាប់​កិច្ចប្រជុំ​របស់​មន្ត្រី​អ្នកមុខអ្នកការ​ជាន់ខ្ពស់ ដោយ​រួម​ទាំង​អតីតរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ និង​មេដឹកនាំ​សាសនា​នោះ​ផង​ថា «​វា​មិន​មាន​លទ្ធភាព​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​តាមរយៈ​ការសន្ទនា និង​ការចរចា​នោះទេ»។ លោក​លី​បាន​បន្ត​ថា​« យើង​មិនអាច​សង្ឃឹមថា​កូរ៉េខាងជើង​នឹង​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​នោះទេ លុះត្រាតែ​របប​នេះ​ផ្លាស់ប្ដូរ​ឬក៏​ដួលរលំ»។ លោក​លី​បន្ត​ទៀតថា​« យើង​អាច​ជួយ ប្រជាជន​កូរ៉េខាងជើង​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​ពុំបាន​នោះ​ទេ​គឺ​របប​កូរ៉េខាងជើង​ធ្វើការ​ផ្លាស់ប្ដូរ​ដោយ​ខ្លួនឯង»

លោក​លី​កំណត់​ថា នឹង​ចាកចេញ​ពីមុខ​ដំណែង​នៅក្នុង​រយៈពេល​១០​ថ្ងៃ​ទៀត នៅពេល​ចប់​អាណត្តិ​៥​ឆ្នាំ ដែល​បាន​កត់សម្គាល់​ដោយ​ការ​កាត់ផ្ដាច់​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​ទំនាក់ទំនង​រវាង​ក្រុង​សេអ៊ូល និង​ក្រុង​ព្យុងយ៉ាង។ លោក​លី​តែងតែបាន​សន្យា ប្រកាន់​យក​នូវ​មាគ៌ា​តឹងរ៉ឹង​ជាង​អ្នកដឹកនាំ​មុន​របស់​លោក ក្នុង​ការ​បន្ត​ការផ្ដល់​ជំនួយ​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ​កូរ៉េខាងជើង ដោយ​ដាក់​លក្ខខណ្ឌ​អំពី​ការ​រីកចម្រើន​នៅក្នុង​ការចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។

អ្នក​បន្តវេន​គឺ​លោកស្រី ប៉ាក់​គីន​ហេ ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បាន​ធ្វើ​យុទ្ធនាការ​អំពី​នយោបាយ​ចូលរួម​កាន់​តែខ្លាំង​ជាមួយ​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​ការសាកល្បង​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​អង្គារ​ ពិតជា​នឹង​បាន​ឃើញថា​នយោបាយ​នេះ នឹង​ទុកចោល​រាប់​ខែ​ឬក៏​យូរ​ជាងនេះ​ទៅទៀត៕

ថា​លី​យ៉ាន​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ មេ​ដឹកនាំ​កូរ៉េ​ខាងត្បូង​និយាយ​ថា​មានតែ​របប​ដួល​រំលំ​នោះ​ទេ​ ទើប​ផ្លាស់ប្ដូរ​កូរ៉េខាងជើង​បាន​