យន្ដហោះ​ចម្បាំង ​វាយប្រហារ​នៅ​ឯ​ទី​ក្រុង Zintan ភាគខាងលិច​​ប្រទេស​លីប៊ី

ថ្ងៃ ពុធ ទី18 កុម្ភៈ ឆ្នាំ2015 ម៉ោង17:21   ផ្នែក: ព័ត៌មានអន្តរជាតិ​ទូទៅ    ដោយ: កម្ពុជាថ្មី​

M18-02-15-s

យន្ដ​ហោះ​ចម្បាំង​មួយ​គ្រឿង ​បាន​បើក​ការ​វាយប្រហារ​តាមអាកាស​មក​លើ​ទីក្រុង​មួយ​នៅ​ភាគ​ខាង​លិចប្រទេស​លីប៊ី ដែលជាសម្ព័ន្ធភាព​​ជាមួយ​រដ្ឋាភិបាល​ដែលត្រូវបាន​ទទួលស្គាល់​ជា​អន្ដរ​ជាតិ​​របស់ប្រទេសនេះ កាលពីថ្ងៃ​អង្គារ​ ដូច​ដែល​អ្វី​ត្រូវបាន​ក្រុមមន្ដ្រី​បាន​ចោទ​ថា គឺ​ជា​ការ​វាយ​ប្រហារ​មួយ​ដោយ​រដ្ឋាភិបាល​គូទំនាស់​ដែលកាន់​កាប់​ក្រុង​ Tripoli

លីប៊ី កំពុង​តែ​បែង​ចែក​ខ្លាំង​ថែមទៀត​ជា​មួយ​នឹង​រដ្ឋាភិបាល ​ដែលត្រូវ​បាន​ទទួលស្គាល់​ជាផ្លូវ​ការ​របស់​នាយករដ្ឋមន្ដ្រី​ Abdullah al-Thinni រួមទាំង​សម្ព័ន្ធ​មិត្ដ​របស់​លោក​ដែលជាប់គាំង​នៅ​ក្នុង​ជម្លោះ​ជាមួយ​ភាគី​ទំនាស់​មួយ ​ដែលបាន​ដណ្ដើម​កាន់កាប់រដ្ឋ​ធានីរបស់ប្រទេស​ ហើយ​បាន​ធ្វើ​ការ​ប្រកាស​រដ្ឋាភិបាល​មួយសម្រាប់ខ្លួន​ឯង​នោះ​តែម្ដង។

សហប្រជាជាតិ​កំពុង​តែ​ធ្វើ​ការចរចា​ដើម្បី​រក​ច្រក​ចេញមួយ​រវាង​ភាគី​ទំនាស់ ដើម្បី​បញ្ឈប់​ប្រទេស​អាហ្វ្រិកខាងជើង​មួយនេះ កុំ​ឲ្យ​រអិល​ធ្លាក់​ចូលទៅក្នុង​សង្គ្រាមសីុវិល​មួយ​យ៉ាង​ធំ​តទៅទៀត​នោះ គឺ​អស់ពេល​៤ឆ្នាំ​កន្លង​មកហើយ បន្ទាប់​ពី​មានការ​ងើបបះបោរ​ដើម្បី​ផ្ដួល​រំលំ​មេដឹកនាំ​ឈ្មោះលោក Muammar Gaddafi នោះ។

យន្ដហោះ​ប្រយុទ្ធ​ផ្នែក​អាកាស​ចរណ៍ ​បាន​វាយប្រហារ​ដោយ​ត្រូវ​ចំ​ព្រលានយន្ដហោះ​ស្ថិត​នៅ​ភាគខាង​លិចក្រុង Zintan នៃ​តំបន់ភ្នំ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ទុយនេស៊ី។ នេះ​បើតាម​ការ​ឲ្យដឹង​ពី​ក្រុមមន្ដ្រី​ព្រលាន​យន្ដ​ហោះ​ Zintan

មាន​ការ​អន្ដរាយ​តិច​តួច​ត្រូវបាន​កើត​មាន​ឡើង​នៅក្បែរ​ពីស្ដ​ហោះ​ហើរ​ ហើយក៏​មិន​មាន​ករណី​ខូចខាត​លើស​ពី​នេះ​ទៀត​ទេ។ ​ប៉ុន្ដែ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​រដ្ឋាភិបាល​ទំនាស់​របស់ក្រុង​ Tripoli អាច​ជា​កា​របង្កើន​ឡើង​នូវ​សង្គ្រាម​របស់ខ្លួន​ ជាមួយ​កង​ទ័ព​របស់​លោក Thinni ដែល​កំពុង​តែ​បើក​ប្រតិបត្ដិការ​ចេញ​ទៅ​ទិស​ខាង​កើត៕

..