យោងតាមគេហទំព័រAPចេញផ្សាយថ្ងៃពុធ ទី១៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ទាហានថៃបានរុញច្រានការឈ្លានពានសំខាន់មួយទៅលើមូលដ្ឋានយោធានៅក្នុងភាគខាងត្បូង ដែលរុកកួនដោយអំពើហិង្សារបស់ប្រទេសនោះ បានសម្លាប់អ្នកបះបោរចំនួន១៩នាក់។ ចំនួនអ្នកស្លាប់ត្រូវបានគេជឿថា ដើម្បីជាការដាក់ទោសដ៏ធំបំផុតទៅលើទ័ពព្រៃមូស្លីម ចាប់តាំងពីសកម្មប្រយុទ្ធជាង១០០នាក់បានស្លាប់នៅក្នុងរយៈពេលតែមួយថ្ងៃ ជិតមួយទសវត្សរ៍មុននោះ។
លោកវរសេនីយ៍ឯកPramote Promin បាននិយាយថា សកម្មប្រយុទ្ធប្រហែល៥០នាក់ស្លៀកពាក់ឯកសណ្ឋានដូចជាយោធា បានវាយឆ្មក់មូលដ្ឋានកងម៉ារីននៅក្នុងសង្កាត់ Bachoនៅក្នុងខេត្ត Narathiwatនៅយប់ថ្ងៃអង្គារ។
Pramote បាននិយាយបន្ថែមថា ការបាញ់ប្រហារនោះបានបញ្ចប់ជាមួយនឹងយ៉ាងហោចណាស់សកម្មប្រយុទ្ធ១៩នាក់ បានស្លាប់ និងសល់ប៉ុន្មានបានគេចខ្លួន។ ទាហានដែលរុញច្រានការវាយប្រហារនោះមិនមានការស្លាប់ឬរងរបួសនោះទេ។ គាត់បាននិយាយថា កងម៉ារីនមានសញ្ញាប្រាប់ដោយអ្នកស្រុក និង ត្រូវបានប្រកាសអាសន្នចំពោះការឈ្លានពាន។
កុបកម្មឥស្លាមមួយបានផ្ទុះឡើងនៅក្នុងឆ្នាំ២០០៤ នៅភាគខាងត្បូងនៃខេត្ត៣របស់ប្រទេសថៃ ជាតំបន់មូស្លីមភាគច្រើនមួយនៅក្នុងប្រទេសដែលគ្រប់ដណ្ដប់ដោយព្រះពុទ្ធសាសនា។ នៅក្នុងខែមេសា នៃឆ្នាំនោះ ទ័ពព្រៃបានចាប់ផ្ដើមវាយប្រហារព្រមៗគ្នាទៅលើស្ថានីយប៉ូលិស និងប៉ុស្ដិ៍ត្រួតពិនិត្យនៅក្នុងខេត្តចំនួន៣ ដោយធ្វើឲ្យផ្ទុះនូវការប៉ះទង្គិចដែលបណ្ដាលឲ្យសកម្មប្រយុទ្ធជាង១០០នាក់បានស្លាប់ ដោយ៣២នាក់នៃពួកគេត្រូវបានសម្លាប់នៅវិហារឥស្លាម Kreu-Saeនៅក្នុងខេត្ត Pattani៕





















