ក្រុមហ៊ុននៃប្រទេសG7បាននិយាយម្ដងទៀតអំពីការសន្យារបស់ខ្លួននៅថ្ងៃអង្គារទី១២ ខែកុម្ភៈ ចំពោះអត្រាប្ដូរប្រាក់ដែលបានកំណត់នៅទីផ្សារ និងបាននិយាយគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ មិនត្រូវបានតម្រង់ទៅរកការបន្ថយតម្លៃរូបិយប័ណ្ណនោះឡើយ។
បញ្ហានេះវាបានបន្តដោយកម្ដៅវោហារសាស្ត្រអំពីសង្គ្រាមរូបិយប័ណ្ណ ដែលបណ្ដាលមកពីការគាបសង្កត់របស់រដ្ឋាភិបាលថ្មីនៃប្រទេសជប៉ុន ដើម្បីឲ្យពង្រីកគោលនយោបាយរូបិយវត្ថុ ដែលជាលទ្ធផលគេបានឃើញប្រាក់យេនចុះខ្សោយយ៉ាងខ្លាំងនោះ។ សេចក្ដីថ្លែងការណ៍បាននិយាយថា«យើងជារដ្ឋមន្ត្រី និងជាអភិបាលរបស់G7 សូមអះអាងឡើងវិញចំពោះការសន្យាជាយូរមកហើយរបស់យើង ចំពោះអត្រាប្ដូរប្រាក់ ដែលកំណត់នៅលើទីផ្សារ»។ សេចក្ដីថ្លែងការណ៍នេះចេញដោយប្រទេសអង់គ្លេស ដែលធ្វើជាអធិបតីនៃវេទិកាG78(G7រុស្ស៊ី) នៅឆ្នាំនេះ។
សេចក្ដីថ្លែងការណ៍បាននិយាយថា«យើងសូមបញ្ជាក់អះអាងឡើងវិញថា គោលនយោបាយសារពើពន្ធ និងរូបិយប័ណ្ណរបស់យើង បាននឹងនៅតែកំណត់ទិសដៅដើម្បីឆ្លើយតបចំពោះគោលដៅក្នុងស្រុករបស់យើង ដោយប្រើប្រាស់ឧបករណ៍ក្នុងស្រុក និងថាយើងនឹងមិនតម្រង់គោលដៅទៅលើអត្រាប្ដូរប្រាក់នោះទេ»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា«យើងបានព្រមព្រៀងថា ចលនាដែលឆេវឆាវខ្លាំង និងគ្មានរបៀបរៀបរយនៅក្នុងអត្រាប្ដូរប្រាក់អាចមានការអនុវត្តន៍ផ្ទុយចំពោះស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យើងនឹងបន្តពិគ្រោះយោបល់យ៉ាងដិតដល់អំពីទីផ្សារប្ដូរប្រាក់ និងធ្វើសហប្រតិបត្តិការឲ្យបានសមស្រប»។
ទោះជាយ៉ាងនេះក៏ដោយ ក៏មានហេតុផលដ៏តិចតួចថា ក្រុងតូក្យូស្ថិតនៅក្រោមការគាបសង្កត់យ៉ាងខ្លាំងនៅពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់G20 និង ធនាគារកណ្ដាលទាំងឡាយជួបប្រជុំគ្នានៅទីក្រុងមូស្គូ នៅដំណាច់សប្ដាហ៍នេះ ពីព្រោះអាមេរិកកំពុងតែពេញចិត្តអំពីគោលនយោបាយដូចគ្នាដែរនោះ។ មន្ត្រីក្រសួងធនាគារអាមេរិកលោក ឡាអែលប្រេណាដ បាននិយាយកាលពីថ្ងៃច័ន្ទថា នៅពេលដែលគេបញ្ចុះតម្លៃដែលមានការប្រកួតប្រជែង ត្រូវបានបញ្ចៀសនោះក្រុងវ៉ាស៊ីងតោនគាំទ្រការខិតខំរបស់ក្រុងតូក្យូដើម្បីធ្វើឲ្យមានកម្លាំងឡើងវិញនូវការរីកចម្រើន និងបញ្ចប់ការបញ្ចុះតម្លៃ៕
ថាលីយ៉ាន
























