Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

មនុស្ស​១៨​នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​យោធា​នីហ្សេរីយ៉ា​នៅ​ភាគ​ឦសាន​

M02-g-fullអ្នក​នាំពាក្យ​យោធ​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ​ពួក​ទាហាន​នីហ្សេរីយ៉ា​បាន​វាយប្រហារ​ទៅលើ​ជំរំ​ហ្វឹកហាត់​ សម្រាប់​ពួក​សមាជិក​ដែល​គេ​សង្ស័យ​ថា​ជា​ពួក​និកាយិក​ឥស្លាម​និយម​រ៉ាឌីកាល់ បូ​កូ​ហា​រ៉ា​ម ជា​ការ​វាយឆ្មក់​មួយ​ដែល​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​១៨​នាក់។

វរសេនីយ៍ទោ ​លោក​សា​ហ្គៀ​មូ​សា និយាយ​ថា ការ​វាយឆ្មក់​នោះ​មាន​រយៈពេល​២​ថ្ងៃ សាំ​ប៊ី​សា​ហ្គេម​រី​ហ្សើ​យ នៅក្នុង​រដ្ឋ​បូ​ណូ ដែល​ជា​តំបន់​ដាច់​ស្រយាល​មួយ​នៅ​សា​ហែល។ លោក​មូ​សា​និយាយ​ថា ពួក​ទាហាន​ទាំងនោះ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ឧទ្ធម្ភាគចក្រ​វាយប្រហារ បាន​វាយលុក​ទៅលើ​ជំរុំ​ទាំងឡាយ​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ក្រោយមក​បាន​រក​ឃើញ​កាំភ្លើង​វែង គ្រឿងផ្ទុះ និង​សម្ភារៈ​ផ្សេងៗ​ទៀត។

លោក​មូ​សា​និយាយ​ថា ពួក​ទាហាន​បាន​សម្លាប់​ពួក​ភេរ​វករ បូ​កូ​ហា​រ៉ា​ម​១៧​នាក់​នៅក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា ​ដោយឡែក​ទាហាន​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់។ អ្នកយកព័ត៌មាន​អេ​ភី​ម្នាក់​មិនអាច​ទាក់ទង​ពួក​មន្ត្រី​ក្នុងស្រុក​បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​សុក្រ​អំពី​ការ​ប្រយុទ្ធ​គ្នា​នោះ និង​ពុំ​មាន​ការបញ្ជាក់​អះអាង​ឯករាជ្យ​ណាមួយ​ពី​អ្វី​ដែល​បានកើត​ឡើង​ដែរ។

តាម​អេ​ភី​ឲ្យ​ដឹងថា ការ​បាញ់ប្រហារ​និង​ការ​បំផ្ទុះ​គ្រាប់បែក​របស់​គេ​បាន​បន្ត​ទៅទៀត​ទោះបីជា​ពួក​មន្ត្រី​បាន​បញ្ជូន​ប៉ូលិស​និង​ទាហាន​ថែមទៀត​ចូល​ទៅក្នុង​តំបន់​ខាងជើង​ក៏ដោយ។ នៅក្នុង​ឆ្នាំ​២០១២​ក្រុម​នោះ​ត្រូវ​បាន​គេ​បន្ទោស​ថា​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៧៩២​នាក់៕

​ ​រឹទ្ធ​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ មនុស្ស​១៨​នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​យោធា​នីហ្សេរីយ៉ា​នៅ​ភាគ​ឦសាន​