Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ក្រុម​ប្រឆាំង​ស៊ីអ៊ីត​មាន​ឆន្ទៈ​ចង់​ជួប​ចរចា​ជាមួយ​របប​អាសាត​

M02-f-fullមេដឹកនាំ​ក្រុម​ប្រឆាំង​កំពូល​របស់​ប្រទេស​ស៊ី​រី ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ​លោក​មាន​ឆន្ទៈ​ចង់​អង្គុយ​ចរចា​ជាមួយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​បាសាអាសាត ​«​ដើម្បី​បន្ធូរបន្ថយ​ការ​ឈឺ​ចាប់​របស់​ប្រជាជន​ស៊ីរី» ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា គោលដៅ​របស់​លោក​គឺ​ត្រូវ​«​ផ្ដួលរំលំ​របប​នេះ​តាម​មធ្យោបាយ​សន្តិវិធី»

ថ្លែង​ទៅកាន់​អង្គប្រជុំ​មួយ​របស់​ពួក​អ្នក​ការទូត​កំពូល​និង​ពួក​មន្ត្រី​ការពារ​ប្រទេស​របស់​ពិភពលោក​នៅក្នុង​សន្និសីទ​សន្តិសុខ ​មូនិច​ នោះ​លោក​មូអាអាល់​ ខាទីប​ បាន​រំលឹក​សាជាថ្មី​ពី​សំណើ​មួយ​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ពុធ ដែល​បាន​បង្ក​ឲ្យ​មានការ​ខឹង​សម្បា​មួយ​ពី​ពួក​ក្រុម​ប្រឆាំង​ដែល​ទទូច​ថា​លោក​អាសាត ​ត្រូវតែ​ចុះចេញ​ពី​តំណែង​ជាមុនសិន។

លោក​អាល់ខាទីប ​និយាយ​ថា​«​យើង​ជឿ​ថា​ នៅ​ក្នុង​អំណាច​របស់​ពិភពលោក​ ហើយ​យើង​ចង់​ផ្ដួល​រំលំ​របប​នេះ​តាម​មធ្យោបាយ​សន្តិវិធី»។ ប៉ុន្តែ​ជា​ឥរិយាបថ​សុ​ឆន្ទៈ​មួយ​ដែល​យើង​និយាយ​នោះ​ គ្រាន់តែ​បន្ធូរបន្ថយ​ការឈឺចាប់​របស់​ប្រជាជន​ស៊ី​រី​...​យើង​ត្រៀមខ្លួន​អង្គុយ​នៅ​ឯ​តុ​ចរចា​ជាមួយ​របប​នេះ។

និយាយ​តាមរយៈ​អ្នកបកប្រែ​ម្នាក់​លោក​និយាយ​ថា ជា​ថ្នូរ​របប​នេះ​គួរតែ​ផ្ដល់​ឥរិយាបថ​ សុឆន្ទៈ​មួយ ដោយ​ដោះលែង​ពួក​អ្នក​ជាប់ឃុំ។

លោក​អាល់​ខា​ទីប​ត្រូវ​បាន​គេ​ជ្រើសរើស​នៅក្នុង​ខែវិច្ឆិកា ឲ្យ​ដឹកនាំ​ក្រុមចម្រុះ​ជាតិ​ស៊ី​រី ដែលជា​ក្រុម​ថ្មី​មួយ ដែល​ត្រូវ​បាន​គេ​រៀបចំ​តំណាង​ឲ្យ​ពួក​ឧទ្ទាម​ភាគច្រើន ហើយ​និង​ធ្វើ​ឲ្យ​ស្រាល​ការ​ព្រួយបារម្ភ​របស់​លោក​ខាងលិច​អំពី​លទ្ធភាព​របស់​ក្រុមប្រឆាំង​ដើម្បី​បង្រួបបង្រួម​គ្នា និង​បង្ហាញ​នូវ​ជម្រើស​ដែល​អាច​សម្រេច​បាន​ចំពោះ​ការគ្រប់គ្រង​លោក​អាសាត។

សហរដ្ឋអាមេរិក និង​ពួក​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​ខ្លួន​ ហើយ​និង​ក្រុមប្រឆាំង​ភាគច្រើន បាន​ទទូច​ថា លោក​អាសាត​ ត្រូវតែ​ចុះចេញ​ពី​តំណែង​ជា​មុនសិន។ ជា​ជំហាន​ដំបូង​មួយ​ដែល​សម្ព័ន្ធមិត្ត​រុស្សី​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​នោះ។

ទោះបីជា​វាទប្បដិវាទ​បាន​កើត​ឡើង​ដោយសារ​សេចក្ដីថ្លែងការណ៍​នោះ​ក៏ដោយ ក៏​គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​បើកចំហ​ជា​លើកដំបូង​សម្រាប់​លទ្ធភាព​នៃ​ការចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ជិត​២​ឆ្នាំ ដែល​អង្គការសហប្រជាជាតិ​និយាយ​ថា បាន​សម្លាប់​មនុស្ស​ជាង​៦០.០០០​នាក់​នោះដែរ៕

រឹទ្ធ​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ក្រុម​ប្រឆាំង​ស៊ីអ៊ីត​មាន​ឆន្ទៈ​ចង់​ជួប​ចរចា​ជាមួយ​របប​អាសាត​