Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

មនុស្ស​២៤៥​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆាបឆេះ​នៅ​ក្លិប​រាត្រី​មួយ​នៃ​ប្រទេស​ប្រេស៊ីល​

nightclub-fire-a-fullយោង​តាម​គេហទំព័រ​AP​ដែល​បាន​ចេញ​ផ្សាយ​ថ្ងៃអាទិត្យ​ទី២៧​ ខែមករា ​បាន​ឲ្យ​ដឹង​ថា ​ អគ្គិភ័យ​​បាន​ឆាបឆេះ​​នៅ​ក្លិប​រាត្រី​ដែល​ពោរពេញ​​ដោយ​មនុស្ស​មួយ ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ប្រេស៊ីល​នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​២៤៥​នាក់​និង​បន្សល់​ទុក​រាប់​រយ​នាក់​ទៀត​រងរបួស។

Sandro Meinerz អ្នកនាំពាក្យ​ប៉ូលិស​ក្នុង​ទីក្រុង Santa Maria​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​អគ្គិភ័យ​បាន​កើត​ឡើង​នៅ​ក្លិប​ឃី​ស​( Kiss) ខណៈ​ពេល​​ក្រុម​ភ្លេង​កំពុង​សំដែង។ លោក​បាន​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស​២០០​នាក់​បាន​រងរបួស។

ប៉ូលិស​ស៊ីវិល និង អ្នកនាំពាក្យ​រដ្ឋាភិបាល​តំបន់​លោក​ Marcelo Arigoni ​បាន​ប្រាប់​វិទ្យុ Gaucha​ថា មូល​ហេតុ​ដែល​បង្កើត​ជា​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ។ ចំនួន​សរុប​នៃ​ជនរងគ្រោះ​នៅតែ​មិនទាន់​ច្បាស់ ហើយ​នៅ​ទីនោះ​អាច​ជា​រាប់​រយ​នាក់​ដែល​បាន​រង​របួស។ មន្ត្រីនិយាយ​ពី​មុន​ថា​ចំនួន​មនុស្ស​ស្លាប់​មាន​១៨០​នាក់។

លោក​Arigoni​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​ថា​រថយន្ត​មួយ​គ្រឿង​កំពុង​ដឹក​សព​មនុស្ស​៧០​នាក់​បាន​មក​មជ្ឈមណ្ឌល​កីឡា​ក្រុង​( Municipal Sports Center) ដែល​បាន​ប្រើប្រាស់​ជា​កន្លែង​ដាក់​សព។

Diario de Santa Maria ​បាន​រាយការណ៍​ថា អគ្គិភ័យ​បាន​ចាប់ផ្ដើម​នៅ​ប្រហែលជា​ម៉ោង​២​ព្រឹក។ Rodrigo Moura ដែល​គេ​ស្គាល់​ថា ជា​ឆ្មាំ​សន្តិសុខ​នៅ​ក្លិប​បាន​និយាយ​ថា ចំណុះ​មនុស្ស​ខ្ពស់​បំផុត​ចន្លោះ ១០០០​និង​២០០០​នាក់ និង​ភ្ញៀវ បាន​កំពុង​រុញច្រាន​ដើម្បី​គេចខ្លួន៕

k

កែ​ចុងក្រោយ​នៅ ថ្ងៃអាទិត្យ ទី27 មករា ឆ្នាំ2013 ម៉ោង21:10

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ មនុស្ស​២៤៥​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆាបឆេះ​នៅ​ក្លិប​រាត្រី​មួយ​នៃ​ប្រទេស​ប្រេស៊ីល​