Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ការ​ប៉ះទង្គិច​រវាង​តា​លី​បង់​ប៉ា​គី​ស្ថាន​និង​ជីវពល​សម្លាប់​មនុស្ស​៣១​នាក់​

យ៉ាង​ហោច​ណាស់​មនុស្ស​៣១​នាក់​ត្រូវ​បាន​សម្លាប់​នៅពេល​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​វាយ​ប្រហារ ​ជីវពល​គាំទ្រ​រដ្ឋាភិបាល​ ប៉ុន្តែ​តា​លី​បង់​ត្រូវ​បាន​វាយ​ត្រឡប់មកវិញ​បន្ទាប់ពី​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ជាច្រើន​ម៉ោង​នោះ។ នេះ​បើ យោង​តាម​សេចក្ដីរាយការណ៍​ពី​ភាគី​ទាំង​២។

យុទ្ធជន​ជីវពល​ឥស្លាម Ansar ul ដែល​គាំទ្រ​រដ្ឋាភិបាល​និយាយ​ថា តា​លី​បង់​ប្រហែល​៣០០​នាក់​ប្រដាប់​ដោយ​កាំភ្លើងត្បាល់ និង ប្រដាប់​បាញ់​គ្រាប់​រ៉ុក្កែត បាន​បាញ់ប្រហារ​ពេញ​មួយ​យប់​នៅក្នុង​តំបន់ Maiden​នៃ​ជ្រលង​ផ្លូវ​នៅ​លើ​ផ្លូវ​មួយ​ពី​អាហ្វហ្គានីស្ថាន​ទៅកាន់​ទីក្រុង Peshawar

លោក​បន្តថា ជីវពល​បាន​វាយ​ត្រឡប់​ទៅលើ​តា​លី​បង់​វិញ ដោយ​បាន​សម្លាប់​មនុស្ស​១៥​នាក់ និង​ចាប់ខ្លួន​៨​នាក់​ ខណៈ​ពេល​ដែល​អ្នកភូមិ​៣​នាក់​រាប់បញ្ចូល​ទាំង​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​បាញ់​តទៅ​តមក។ យុទ្ធ​ជនតា​លី​បង់​និយាយ​ថា ពួកគេ​បាន​សម្លាប់​សមាជិក​ជីវពល​គាំទ្រ​រដ្ឋាភិបាល​១៣​នាក់។

ចាប់តាំងពី​ឆ្នាំ​២០០៩ យោធា​តា​លី​បង់ និង ជីវពល​គាំទ្រ​រដ្ឋាភិបាល​បាន​កំពុង​យក​មក​វិញ​នូវដែនដី​ពី​តា​លី​បង់។ ន្ត្រី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​និយាយថា ការដក​កងទ័ព​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឆ្នាំ​២០១៤​អាច​ធ្វើ​ឲ្យ​តា​លី​បង់​កាន់តែ​រឹងមាំ​ឡើង​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ អា​ហ្វ​ហ្គា​នី​ស្ថាន និង​តា​លី​បង់​ប៉ា​គី​ស្ថាន បាន​បំបែក​ក្រុម ប៉ុន្តែ​សម្ពន្ធមិត្ត​ខ្លាំង​ដដែល៕

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ការ​ប៉ះទង្គិច​រវាង​តា​លី​បង់​ប៉ា​គី​ស្ថាន​និង​ជីវពល​សម្លាប់​មនុស្ស​៣១​នាក់​