ផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្លេសដាវិត ខេម៉ារ៉ូនដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នារៀបការគឺជាគឺជាលទ្ធិផ្តាច់ការ និងគ្មានប្រជាធិបតេយ្យឡើយ។ នេះជាការលើកឡើងរបស់មេដឹកនាំព្រះវិហារសាសនាកាតូលិកនៅប្រទេសអង់គ្លេស និងវែល។
លោក Vinent Nichols បានប្រើវេទិកាទេសនារបស់គាត់នៅ Midnight Mass ក្នុងឱកាសពិធីបុណ្យណូអែលដើម្បីចោទប្រកាន់រដ្ឋមន្ត្រីទាំងឡាយដែលមានទង្វើអនុញ្ញាតអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ដែលជាការជំទាស់នឹងមតិសាធារណៈ។
ក្រុមអ្នកច្បាប់រួបរួមនៅអង់គ្លេសបានឲ្យដឹងថា ខ្លួននឹងធ្វើវិសោធនកម្មច្បាប់ដោយអនុញ្ញាតឲ្យគូស្នេហ៍ភេទដូចគ្នារៀបការដោយស្របច្បាប់។ ក្រុមនេះនិយាយថា វិហារសាសនាកាតូលិកទាំងឡាយដែលមិនមានចេតនាចង់ឲ្យគូស្នេហ៍ភេទដូចគ្នារៀបការនោះគឺគ្មានអ្វីត្រូវធ្វើទេ ហើយវិហារនៅអង់គ្លេសក៏បដិសេធនឹងគោលការណ៍ច្បាប់នេះដែរ។
ផែនការនេះត្រូវបានរិះគន់យ៉ាងខ្លាំងដោយក្រុមបក្សអភិរក្សនិយម ហើយអ្នកឃោសនាក៏បានច្រានចោលនឹងច្បាប់ថ្មីនេះ ដោយលើកឡើងថា សាធារណជនមិនគាំទ្រចំពោះច្បាប់នេះទេ។ មេដឹកនាំវិហារសាសនាកាតូលិកគឺស្ថិតក្នុងចំណោមអ្នករិះគន់ទាំងឡាយនោះ។
លោក Nichols បាននិយាយថា ការពិគ្រោះយោបល់របស់រដ្ឋាភិបាលចំពោះច្បាប់នេះបានបង្ហាញថា អ្នកឆ្លើយតប៧នាក់ប្រឆាំងនឹងម្នាក់ចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នានេះ។ លោកបានប្រាប់បរិស័ទកាតូលិកថា រដ្ឋាភិបាលមិនមានការធ្វើវិសោធនកម្មចំពោះការកែប្រែនោះទេ ហើយក៏មិនគោរពតាមវិន័យដ៏ល្អនៃលទ្ធិប្រជាធិបតេយ្យចក្រភពអង់គ្លេសនោះដែរ។
លោកថា ៖«មិនមានការប្រកាសណាមួយរបស់គណបក្សចំពោះ Green Paper ឬសេចក្តីថ្លែងការណ៍នៅក្នុងសុន្ទរកថារបស់ម្ចាស់ក្សត្រីយ៍ឡើយ។ ប៉ុន្តែនេះយើងស្ទើរតែគាបសង្កត់ច្បាប់ទាំងស្រុងហើយ»។ លោកបន្ថែមថា យោងតាមសេចក្តីយោងជាក់ស្តែងរដ្ឋផ្តាច់ការបែបនេះត្រូវបានបរិយាយនៅក្នុងរឿងប្រលោមលោកក្នុងឆ្នាំ១៩៨៤។
លោកថា ៖«បើនិយាយពីទស្សនៈលទ្ធិប្រជាធិបតេយ្យ វាការបោកបញ្ឆោតទៅវិញទេ។ George Orwell គួរតែមានមោទនភាពកលល្បិចនេះ ខ្ញុំគិតថា ដំណើរការគឺជាការក្លែងបន្លំនោះទេ»។
លោកបានលើកឡើងថា គណបក្សចម្រុះបានកំពុងតែធ្វើការផ្សព្វផ្សាយខុសហើយៗសកម្មភាពផ្លូវភេទផ្សេងទៀតស្ថិតនៅខាងក្រៅនៃអាពាហ៍ពិពាហ៍ភេទផ្ទុយគ្នា។ លោកថា ៖«ជួនកាលការបញ្ចេញចំណាប់អារម្មណ៍ផ្លូវភេទអាចគ្មានការគាំទ្រពីសាធារណជន។ សូម្បីតែរដ្ឋាភិបាលក៏ផ្សព្វផ្សាយដោយមានកំហុសដែរដូចជាដៃគូនៃសម្ពន្ធភេទជាដើម»៕
វេហា
























