Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ក្រុម​អ្នក​មាន​សិទ្ធិ​ប្រើ​អាវុធ​នៅ​US ​ទាមទារ​ឲ្យ​និរទេស​ពិធីករ​ CNN​ ទៅ​អង់​គ្លេស​វិញ​

M24-p-fullវ៉ាស៊ីនតោន ​៖​ ក្រុម​អ្នក​ច្បាប់​ប្រើប្រាស់​អាវុធ​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​តាមរយៈ​ញត្តិ​មួយ​ទៅកាន់​សេតវិមាន​ឲ្យ​ធ្វើការ​និរទេស​លោក​ Piers Morgan​ ជនជាតិ​អង់គ្លេស​ពិធីករ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​អិន​ (CNN)​ទៅ​អង់គ្លេស​វិញ​ពី​បទ​ការ​វាយប្រហារ​លើ​សិទ្ធិ​វិសោធនកម្ម​នៃ​ជន​ជាតិដើម​អាមេរិក​លើក​ទី​ពីរ។

អតីត​និពន្ធ​អគ្គនាយក​កាសែត​អង់គ្លេស​បាន​ចាប់ផ្តើម​កា​រ​ស្វែងរក​កិច្ចការផ្ទាល់ខ្លួន​សម្រាប់​វិធានការ​គ្រប់គ្រង​អាវុធ ​បន្ទាប់​ឧក្រិដ្ឋកម្ម​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១៤​ ខែធ្នូ​នៅ​សាលាបឋមសិក្សា Sandy Hook នៅ​តំបន់​ Newtown សហរដ្ឋអាមេរិក​ដែល​បណ្តាល​ឲ្យ​មនុស្ស​២៨​នាក់​បាន​បាត់បង់​ជីវិត​ភាគច្រើន​ជា​កុមារ។

កាលពី​ថ្ងៃ​អង្គារ លោក Morgan បាន​ធ្វើ​បទសម្ភាសន៍​ពិសេស​មួយ​ជាមួយ​អគ្គនាយក​ប្រតិបត្តិ​អ្នក​ប្រើ​អាវុធ​នៅ​អាមេរិក​លោក Larry Pratt ​ដែល​ទំនងជា​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​មានការ​ខឹងសម្បា និង​គ្មាន​ការជឿជាក់​ឡើងនៅពេល​លោក​បាន​លើក​ឡើង​ថា មិន​តិច​នោះ​ទេ​គឺ ថា​អាវុធ​ហាក់ដូចជា​ដំណោះស្រាយ​កាន់តែ​ច្រើនឡើង​នៅ​អាមេរិក។

លោក Morgan បាន​និយាយ​ដល់​ចំណុច​វែកញែក​មួយ​ថា ៖«​លោក​មិនមែនជា​មនុស្ស​ដែល​ល្ងង់​មិនគួរ​ឲ្យ​ជឿ មិន​ថា​អីចឹង​? លោក​មិនមាន​ទឡ្ហីករណ៍​ដែល​ជាប់​ពាក់ព័ន្ធ​គ្នា​។ លោក​ពិតជា​ដាក់​បណ្ដាសា​ដល់​កម្រិត​នៃ​អំពើ​ឃាតកម្ម​ដោយ​ខ្មាន់កាំភ្លើង​នៅ​អាមេរិក​មែន​ទេ!»

យោង​តាម​បទសម្ភាសន៍​នេះ​អ្នកសារព័ត៌មាន​នៅ​តិច​សាស​បាន​ចេញ​ផ្សាយ​ញត្តិ​មួយ​តាម​គេហទំព័រ​សេត​វិមាន​ដោយ​ចោទប្រកាន់​លោក Morgan ជាប់​ពាក់ព័ន្ធ​នឹង​ការ​វា​យ​ប្រហារ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​អាមេរិក​ដែល​បានធ្វើ​វិសោធនកម្ម​លើក​ទី​ពីរ។

«ញត្តិ​នោះបាន​លើកឡើងថា ៖«​យើង​សូម​អំពាវនាវ​ឲ្យ​ធ្វើការ​និរទេស​លោក Morgan ជាបន្ទាន់​ពី​បទ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គាត់​ក្នុង​ការកំណត់​«​កម្រង​សិទ្ធិ​ឯកជន​»​ហើយ​កេងប្រវ័ញ្ច​តួនាទី​របស់​គាត់​ជា​ពិធីករ​ទូរទស្សន៍​បណ្ដាញ​ទំនាក់ទំនង​ជាតិ​មួយ​នៅ​លើ​ឆាក​វាយប្រហារ​ប្រឆាំង​នឹង​សិទ្ធិ​ពលរដ្ឋ​អាមេរិក។

ពលរដ្ឋ​អាមេរិក​ជាច្រើន​ជឿ​ចំពោះ​ការបកស្រាយ​នៃ​វិសោធនកម្ម​ទី​ពីរ​ដែល​ដាក់​តម្កល់​«​សិទ្ធិ​កាន់កាប់​អាវុធ​»​នៅក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក។

លោក Morgan​ បាន​ទទូច​ថា ​ពលរដ្ឋ​អាមេរិក​អាច​ស្ថិតនៅ​ក្រៅច្បាប់​នៃ​អាវុធ​ទាហាន និង​ទស្សនាវដី្ត​សមត្ថភាព​ខ្ពស់​ដោយ​គ្មាន​ការ​រំលោភបំពាន់​លើ​សិទ្ធិ​ធម្មនុញ្ញ​របស់​ពលរដ្ឋ ហើយ​លោក​និយាយថា លោក​គ្មាន​ទាស់​ខុស​នឹង​វិសោធនកម្ម​លើក​ទី​ពីរ​ទេ។

ពីរ​ថ្ងៃក្រោយ​បន្ទាប់ពី​ញត្តិ​អំពាវនាវ​ឲ្យ​ធ្វើការ​និរទេស​លោក Morgan បានចេញ​ផ្សាយ វា​បាន​ប្រមូល​ស្នាម​មេដៃ​មនុស្ស​ជាង​១៩​ពាន់​នាក់​ដែល​ជិត​តាម​ត​ម្រូវ​ការ​ចំនួន​២៥​ពាន់​នាក់​ដើម្បី​ឆ្លើយតប​នឹង​សេត​វិមាន។

ភាព​រឹងរូស​លោក Morgan បាន​បដិសេធ​នឹង​ការ​ចាកចេញពី​តួនាទី​របស់គាត់។ កាលពី​ថ្ងៃ​សៅរ៍​លោក​បាន​សរសេរ​នៅក្នុង Twitter ដោយ​យោង​តាម​ការអនុម័ត​ថា ៖«​ការឃោសនា​សិទ្ធិ​ប្រើប្រាស់​អាវុធ​នៅ​អាមេរិក​ទាម​ទារ​និរទេស​ខ្ញុំ​ពី​បទ​ការវាយប្រហារ​លើ​សិទ្ធិ​វិសោធនកម្ម​លើក​ទី​ពីរ គំនិត​របស់ខ្ញុំ​គឺ​មិន​ការពារ​សិទ្ធិ​វិសោធនកម្ម​លើកទីមួយ​នោះទេ»

លោក​បន្ត​ផ្សាយ​មតិយោបល់​លក្ខណៈ​អុជអាល​ការជជែក​វែកញែក​ពី​ការគ្រប់គ្រង​អាវុធ​ក្នុងនោះ​មានការ​ឆ្លើយតប​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ចំពោះ​បទសម្ភាសន៍​ជាមួយ NBC ជាមួយ​មន្ត្រី​កំពូល​ក្នុង​សមាគម​គ្រប់គ្រង​អាវុធ​ជាតិ National Rifle Association​ទៀតផង។

យ៉ាងហោចណាស់​ក៏មាន​ជនជាតិ​អាមេរិក​ខ្លះ​បាន​គាំទ្រ​ដល់​ពលរដ្ឋ​អង់គ្លេស​ម្នាក់​នេះដែរ។ សារ​មួយ​បាន​សរសេរ​តប​នឹង​លោក Morgan របស់លោក Lee Cox នៅ​អា​រី​សូ​ណា​ថា ៖«​ខ្ញុំ​ជា​ជនជាតិ​អាមេរិក កើត​នៅ​អាមេរិក ហើយ​ខ្ញុំ​យល់ស្រប​តាម​លោក Morgan មួយរយ​ភាគរយ។ បើ​គា​ត់ទៅ​អង់គ្លេស តើ​ខ្ញុំ​គួរ​ជាមួយ​គាត់​ទេ?

ពលរដ្ឋ​អាមេរិក​កំពុងតែ​ទទួលរង​ការ​វាយ​ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ។ ចាប់តាំង​ពី​ឆ្នាំ​១៩៨២​មក​មានការ​វាយ​ប្រហារ​ដោយ​ពួក​ខ្មានកាំភ្លើង​ចំនួន​៦២​ដង​ហើយ​នៅ​សហរដ្ឋអាមេរិក ហើយ​បានធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត និង​របួស​រាប់ពាន់នាក់៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ក្រុម​អ្នក​មាន​សិទ្ធិ​ប្រើ​អាវុធ​នៅ​US ​ទាមទារ​ឲ្យ​និរទេស​ពិធីករ​ CNN​ ទៅ​អង់​គ្លេស​វិញ​